**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ប្រធានាធិបតីអាមេរិក ជំរុញឱ្យលោក ពូទីន ទុកជីវិតឱ្យទាហានអ៊ុយក្រែនដែល រុស្ស៊ីកំពុងព្យាយាមវាយបណ្ដេញចេញពីតំបន់ Kursk

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា បានជំរុញឱ្យប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទុកជីវិតឱ្យទាហានអ៊ុយក្រែនដែល រុស្ស៉ីកំពុងព្យាយាមវាយបណ្ដេញចេញពីតំបន់ Kursk ជាការអំពាវនាវមួយត្រូវបានលោក ពូទីន ថានឹងទទួលយក ប្រសិនបើពួកគេទម្លាក់អាវុធចុះចាញ់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការអំពាវនាវខាងលើ ក្នុងការបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff បានចូលរួមក្នុងកិច្ចពិភាក្សា ដ៏វែងអន្លាយមួយជាមួយលោក ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងមូស្គូ ដែលលោក ត្រាំ ផ្ទាល់ចាត់ទុកថាប្រព្រឹត្តទៅប្រកបដោយផលិតភាព និងដ៏ល្អប្រសើរ។ ដោយចង់សំដៅ លើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិកដែលអ៊ុយក្រែនបានទទួលយកក្នុងស​ប្ដាហ៍នេះ និងកំពុងស្ថិតនៅក្រោមការពិចារណារបស់រុស្ស៉ី លោក ត្រាំ បានគូសបញ្ជាក់ថា «វាមាន ឱកាសដ៏ល្អប្រសើរមួយដែលសង្រ្គាមដ៏គួរឱ្យរន្ធត់ និងដ៏បង្ហូរឈាមនេះ ចុងក្រោយអាចនឹងឈានដល់ទីបញ្ចប់»។

លោកបន្ថែមថាយោធារុស្ស៉ីកំពុងឡោមព័ទ្ធទាហានអ៊ុយក្រែនរាប់ពាន់ នាក់ទាំងស្រុងនៅក្នុងតំបន់ Kursk ដោយពួកគេកំពុងស្ថិតនៅទីតាំងដ៏ងាយរងគ្រោះបំផុត។ «ដូច្នេះខ្ញុំបានសំណើឱ្យលោកប្រធានាធិបតី ពូទីន ទុកជីវិតឱ្យពួកគេ ពីព្រោះថាវាអាចនឹង ក្លាយជាការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់មិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២មក…»។ នេះការលើកឡើងរបស់លោក ត្រាំ។

ក្រុមអ្នកវិភាគយោធា បាននិយាយថាទាហានអ៊ុយក្រែននៅក្នុងតំបន់ Kursk ស្ទើរតែត្រូវបានកាត់ផ្ដាច់ទាំងស្រុង បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់នៅចំពោះមុខប្រតិបត្តិការវាយបកយ៉ាង លឿនរហ័សរបស់ទាហានរុស្ស៉ី។ លោក ពូទីនវិញ បានចោទប្រកាន់ទាហានអ៊ុយក្រែនថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងជនស៊ីវិលក្នុងតំបន់ Kursk ជាការចោទប្រកាន់មួយដែលត្រូវបាន ទីក្រុងកៀវច្រានចោល។ ក៏ប៉ុន្តែ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយថាលោកយល់ពីការអំពាវនាវរបស់លោក ត្រាំ ពាក់ព័ន្ធនឹងទង្វើមនុស្សធម៌។ តាមលោក ពូទីន ប្រសិនបើទាហាន អ៊ុយក្រែនយល់ព្រមទម្លាក់អាវុធចុះចាញ់ នោះពួកគេនឹងត្រូវបានធានាអាយុជីវិត និងទទួលបានការមើលថែអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងច្បាប់របស់សហព័ន្ធរុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ សម្ព័ន្ធមិត្តរបស់លោក ពូទីន គឺលោក Dmitry Medvedev ក៏បានព្រមានដែរថាប្រសិនបើទាហានអ៊ុយក្រែន មិនព្រមទម្លាក់អាវុធចុះចាញ់ទេ នោះពួកគេ នឹងត្រូវបានកម្ទេច។ តែទោះជាបែបនេះក្ដី យោធាអ៊ុយក្រែនបាននិយាយថាមិនមានការគំរាមកំហែងពីការឡោមព័ទ្ធនោះទេ ហើយថាកងទ័ពរបស់ខ្លួនកំពុងដកថយជាយុទ្ធសាស្ត្រ ទៅរកទីតាំងដ៏ល្អ៕

អត្ថបទដែលជាប់ទាក់ទង