**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

សម្តេច ស ខេង៖ សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាដំណើរការធ្វើការសម្រេច ចិត្តដ៏មានសារៈសំខាន់ ដើម្បីអនុម័តសម្រេចដាក់ចេញគោលការណ៍ និងវិធានការនានាសម្រាប់ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅក្រុងក្រុងព្រៃវែង ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានមានមតិស្វាគមន៍ និងអានសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនអង្គពិធី។

បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញផ្សព្វផ្សាយសេចក្តីដកស្រង់នូវលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។

អញ្ជើញមានប្រសាសន៍នាឱកាសដ៏ថ្លៃថ្លានោះ សម្តេចក្រឡាហោម ស ខេង មានក្តីសោមនស្សរីករាយ ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ ក្រុមការងារ និងគណបក្សខេត្ត ក្រុង ស្រុក និង មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាមន្ត្រីរាជការនៅតាមសា្ថប័ន អង្គភាពនានា នៃខេត្តព្រៃវែង ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សនាឱកាសនេះ។

សម្តេចមានប្រសាសន៍បន្តថា ផ្អែកតាមលក្ខន្តិកៈគណបក្ស គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា តែងតែបានប្រារព្ធរៀបចំសន្និបាតយ៉ាងទៀងទាត់ ដើម្បីធ្វើការពិនិត្យ វាយតម្លៃអំពី ការវិវត្តប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការវាយតម្លៃសភាពការណ៍ជាតិ និងការបូកសរុបវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំកន្លងមក បញ្ហាប្រឈមដែលសេសសល់ និងការសម្រេចដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តនាឆ្នាំបន្ទាប់។ គណៈកម្មាធិការកណ្តាលគណបក្សអាណត្តិទី៥ បានរៀបចំសន្និបាតចំនួន ៤៥លើក រួចមកហើយ រួមទាំងសន្និបាតគណៈកម្មាធិការកណ្ដាលដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះផង។

សម្តេច មានប្រសាសន៍បន្ថែមថា សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ គឺជាដំណើរការធ្វើការសម្រេច ចិត្តដ៏មានសារៈសំខាន់ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដើម្បីអនុម័តសម្រេចដាក់ចេញនូវគោលការណ៍ និងវិធានការនានាសម្រាប់ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ។

ផ្អែកតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ដែលបានផ្សព្វផ្សាយជូនក្នុងឱកាសនេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង មានសង្ឃឹមយ៉ាងមុតមាំលើការប្ដេជ្ញាចិត្ត និងការចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោកសី អស់លោក ក្នុងការអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរ សំដៅចូលរួមពង្រឹង ពង្រីក ប្រៀបឈ្នះរបស់គណបក្សយើងក្នុងការបោះឆ្នោត ទាំងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ លើកទី៨ ឆ្នាំ២០២៨ ខាងមុខ៕  

អត្ថបទដែលជាប់ទាក់ទង