**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

បទវិភាគ៖ពាក្យពេញនិយមនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិនបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន

“បញ្ញាសិប្បនិម្មិត Embodied បណ្តាញ៦G ម៉ូដែលធំ លំនៅដ្ឋានល្អ ផែនការចំណាយស្មើចំណូល(Zero-base Budgeting) ឧស្សាហកម្មអនាគត ។ល។” ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលទើបបញ្ចប់បានលេចចេញពាក្យថ្មីនិងពាក្យពេញនិយមជាច្រើនដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់និងពិភាក្សាយ៉ាងផុលផុស ។ សំណើថ្មីនិងរឿងពិភាក្សាថ្មីប្រកបដោយអារម្មណ៍យុគសម័យយ៉ាងខ្លាំងទាំងនេះ បានលាតត្រដាងនូវឡូស៊ិកស៊ីជម្រៅនៃការធ្វើបរិវត្តកម្មនិងអាប់ដេតនៃសេដ្ឋកិច្ចរបស់ចិន ក៏ដូចជាបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។
តើប្រទេសចិននឹងធ្វើការអភិវឌ្ឍខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យណាខ្លះនៅឆ្នាំ២០២៥?នៅពីក្រោយពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះ តើជីវភាពរស់នៅរបស់ប្រជាជននឹងមានបម្រែបម្រួលយ៉ាងណា?
សូមយក “បញ្ញាសិប្បនិម្មិត Embodied ”ជាឧទាហរណ៍ ។ បញ្ញាសិប្បនិម្មិត Embodied គឺមានន័យថា ដាក់បញ្ចូលបញ្ញាសិប្បនិម្មិតក្នុងអង្គភាពជាក់ស្តែងរូបសាស្ត្រដូចជាមនុស្សយន្តជាដើម ដែលផ្តល់សមត្ថភាពចាប់អារម្មណ៍ រៀនសូត្រនិងទាក់ទងជាមួយបរិយាកាសដូចមនុស្សអ៊ីចឹងដល់ពួកគេ ។
បច្ចុប្បន្ននេះ ក្នុងមហាសន្និបាតស្តីពីការអភិវឌ្ឍនិងច្នៃប្រឌិតថ្មីនៃឧស្សាហកម្មបញ្ញាសិប្បនិម្មិតក្រុងប៉េកាំងលើកទីបី មនុស្សយន្តឈ្មោះ Tian gong ដែលនាំមកដោយមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៃការរួមគ្នាកសាងមនុស្សយន្តបញ្ញាសិប្បនិម្មិត Embodied រវាងរដ្ឋនិងមូលដ្ឋានបានបង្ហាញពីសមត្ថភាពដាក់ផ្លែឈើខុសៗគ្នាក្នុងចានដែលមានពណ៌ខុសគ្នា ។ នៅក្រុមហ៊ុនស្វ័យប្រវត្តិកម្មមនុស្សយន្ត Xinsong ក្រុង Shenyang មនុស្សយន្តវៃឆ្លាត “អ្នកសរសេរអក្សរផ្ចង់”អាចវិភាគសំឡេងនិងមនោសញ្ចេតនារបស់អ្នកបញ្ជា សរសេរចេញនូវអក្សរផ្ចង់ដែលគេចង់បាន ។
ការលើកឡើង “បញ្ញាសិប្បនិម្មិត Embodied ”ជាសញ្ញាកត់សម្គាល់ថា បញ្ញាសិប្បនិម្មិតបានឈានចូលដំណាក់កាលថ្មីដែលរួមបញ្ចូលភាពប្រឌិតនិងការពិតជាក់ស្តែង ដើម្បីជំរុញឱ្យគ្រឿងបរិក្ខារដូចជាមនុស្សយន្តវៃឆ្លាតជាដើមវិវឌ្ឍទៅកាន់ការសម្រេចចិត្តដោយម្ចាស់ការ ។
“កំណែទម្រង់នៃផែនការចំណាយស្មើចំណូល(Zero-base Budgeting)”ក៏ជាពាក្យពេញនិយមដែលលេចចេញក្នុងមហាសន្និបាតនៃសភាទាំងពីរឆ្នាំនេះដែរ ។ កំណែទម្រង់នៃផែនការចំណាយស្មើចំណូលគឺបំបាត់ចោលរូបមន្តរៀបចំថវិកាប្រពៃណី បង្ហាញភស្តុតាងថ្មីឡើងវិញពីសូន្យនូវភាពចាំបាច់ ប្រសិទ្ធភាពនិងអាទិភាពនៃផែនការចំណាយទាំងអស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចាត់ចែងធនធានហិរញ្ញវត្ថុ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ។
នៅឆ្នាំ២០២៣ តាមរយៈការវាយតម្លៃផែនការចំណាយស្មើចំណូល ក្រុងសៀងហៃបានប្រើប្រាស់ប្រាក់ទុនតម្លៃ៣រយលានយាន់ប្រាក់ចិនដែលនឹងប្រើប្រាស់សម្រាប់ពិព័រណ៍ទ្រង់ទ្រាយធំតាមផែនការពីមុន ប្ដូរទៅគម្រោង “ថែទាំមនុស្សចាស់ដោយវៃឆ្លាតក្នុងសហគមន៍” ដែលគ្របដណ្តប់សេវាកម្មតាមដានសុវត្ថិភាពក្នុងផ្ទះនិងសេវាកម្មផ្តល់គ្រឿងឧបភោគបរិភោគចំពោះមនុស្សចាស់ជរាចំនួន២សែននាក់ ពោលគឺបានឆ្លើយតបដោយចំគោលដៅចំពោះតម្រូវការខាងជីវភាពរស់នៅរបស់ប្រជាជន ។ ក្រុង Shenzhen បានបង្វែរទុនទៅរកឧស្សាហកម្មបញ្ញាសិប្បនិម្មិតតាមរយៈផែនការចំណាយស្មើចំណូល ដើម្បីជំរុញឱ្យបច្ចេកទេសគន្លឹះទទួលបានការវាយទម្លុះ ។
កំណែទម្រង់នៃផែនការចំណាយស្មើចំណូលបានប្រើប្រាស់ប្រាក់ទុនលើកិច្ចការសំខាន់ជាបន្ទាន់ ដែលបន្ធូរបន្ថយកម្លាំងសម្ពាធហិរញ្ញវត្ថុផង ហើយក៏បង្កើនប្រសិទ្ធភាពនៃសេវាកម្មសាធារណៈផងដែរ ។
ពាក្យថ្មីក្នុងវិស័យឧស្សាហកម្មងើបឡើងថ្មីដូចជា បញ្ញាសិប្បនិម្មិត Embodied និងប្រព័ន្ធ៦G ជាដើមត្រូវសរសេរក្នុងរបាយការណ៍ការងាររដ្ឋាភិបាលជាលើកដំបូង គឺបង្ហាញពីនិន្នាការអភិវឌ្ឍន៍របស់ចិនដែលកម្លាំងផលិតកម្មគុណភាពថ្មីកំពុងបង្កើតឡើងដោយល្បឿនលឿន ហើយការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្មបានរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័ស ។
ពីទិសដៅស្រាវជ្រាវអំពី “បញ្ញាសិប្បនិម្មិត Embodied ” តម្រិះប្រាជ្ញាអភិបាលកិច្ចនៃ“ផែនការចំណាយស្មើចំណូល” កម្លាំងរស់រវើកច្នៃប្រឌិតថ្មីនៃ“សហគ្រាស Gazella ”ដល់ការកំណត់ទិសដៅសរុបខាងគុណតម្លៃស្តីពី “ការវិនិយោគលើមនុស្ស” ការលេចចេញពាក្យថ្មីទាំងនេះ បានធ្វើឱ្យយើងឃើញប្រទេសចិនមួយដែលតម្កល់ទុកប្រជាជនជាស្នូល ប្រទេសចិនមួយដែលពោរពេញទៅដោយកម្លាំងរស់រវើកនិងការច្នៃប្រឌិតថ្មី និងប្រទេសចិនមួយដែលខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះក៏បានបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលបានឆ្លុះបញ្ចាំងពីសន្ទុះកើនឡើងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង