**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

មានតែប្រទេស ៧ប៉ុណ្ណោះ បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់ WHO ខណៈក្រុមអ្នកស្រាវជ្រាវព្រមានថា ការដោះស្រាយបញ្ហាផ្សែងអ័ព្ទនឹងកាន់តែពិបាក

ហ្សឺណែវ៖ តាមទិន្នន័យពីក្រុមហ៊ុនតាមដានគុណភាពខ្យល់ IQAir របស់ស្វីស កាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺមានតែប្រទេសចំនួន ៧ប៉ុណ្ណោះ ដែលបានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំមុន ខណៈក្រុមអ្នកស្រាវជ្រាវព្រមានថា ការដោះស្រាយបញ្ហាផ្សែងអ័ព្ទនឹងកាន់តែពិបាកទៅ បន្ទាប់ពីសហរដ្ឋអាមេរិក បញ្ចប់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យជាសកលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ ២០២៥។

ឆាដ និងបង់ក្លាដែស ជាប្រទេសបំពុលបរិយាកាសខ្លាំងលើពិភពលោក កាលពីឆ្នាំ ២០២៤ ជាមួយនិងកម្រិតផ្សែងអ័ព្ទខ្ពស់ជាង ១៥ដងពីការកំណត់របស់ WHO។ មានតែ អូស្រ្តាលី នូវែលសេឡង់ បាហាម៉ា បាបាដុស ហ្រ្គើណាដ អេស្តូនី និងអៀរឡង់​ ដែលទទួលបានចំណាត់ថ្នាក់ល្អ។

អ្វីដែលត្រូវកត់សម្គាល់ពីទិន្នន័យនេះ ពិសេសនៅអាស៉ី និងអាហ្រ្វិក បង្ហាញឱ្យពិភពលោកដឹងថា ប្រទេសកំពុងអភិវឌ្ឍជាច្រើន ពឹងផ្អែកលើឧបករណ៍ចាប់សញ្ញាគុណភាពខ្យល់ ដែលបំពាក់នៅតាមស្ថានទូត និងស្ថានកុងស៊ុលអាមេរិក ដើម្បីតាមដានកម្រិតផ្សែងអ័ព្ទរបស់ពួកគេ។ យ៉ាងនេះក្តី ក្រសួងការបរទេសអាមេរិក បានបញ្ចប់គម្រោងនោះ ដោយលើកឡើងពីឧបសគ្គថវិកា។ ទិន្នន័យរយៈពេលជាង ១៧ឆ្នាំ ត្រូវបានដកចេញពីគេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ផ្លូវការរបស់រដ្ឋាភិបាលអាមេរិក កាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុដោយសារតែបញ្ហាខ្យល់កង្វក់ កំពុងតែកើនឡើង ដោយអ្នកស្រាវជ្រាវដូចជា លោកស្រី Chester-Schroeder ព្រមានថា ការឡើងកំដៅផែនដីបណ្តាលឱ្យមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ និងដែលបានលេបត្របាក់ផ្នែកខ្លះនៃតំបន់អាស៉ីអាគ្នេយ៍ និងអាមេរិកខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង