**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ពីសត្រូវលើដងផ្លូវ ប្រែជាមិត្តនៅពន្ធនាគារ យុវជន២រូបផ្ដាំអ្នកផ្សេងកុំដើរគន្លងខ្លួន ស្ដាយក្រោយ ស្រណោះម្ដាយ!


ភ្នំពេញ៖ ព្រោះការសេពគប់ខុសមនុស្ស និងដើរលេងយប់ យុវជនពីររូប បានសម្តែងការសោកស្តាយជាខ្លាំង បន្ទាប់ពីផុងខ្លួនប្រព្រឹត្តទង្វើមិនគប្បី បំផ្លាញកិត្តិយសខ្លួនឯង គ្រួសារ និងបង្កបញ្ហាដល់សង្គមជាតិ រហូតសមត្ថកិច្ចឃាត់ និងបញ្ជូនមកឃុំនៅពន្ធនាគារ។ និយាយដោយទឹកភ្នែករលីងរលោង យុវជនទាំងពីររូប បានថ្លែងប្រាប់ក្រុមអ្នកនាំពាក្យក្រសួងមហាផៃ្ទ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចសម្ភាសមួយនៅបណ្ណាល័យនៃពន្ធនាគារខេត្តកណ្ដាល ដោយរៀបរាប់រឿងរ៉ាវរបស់ខ្លួន តាំងពីនៅជាយុវជនល្អ ដើរតាមកន្លងឪពុកម្តាយ រហូតប្រែក្លាយទៅជាក្មេងទំនើងវិញ និងត្រូវជាប់ឃុំ។ យុវជនទាំងពីររូបគឺបដិបក្ខនៃទំនាស់នឹងគ្នា។

ជាកូនទីពីរនៃគ្រួសារ យុវជនម្នាក់ បាននិយាយថា ចាប់តាំងពីតូចរហូតធំដឹងក្តី ពោលគឺចាប់ពីចូលរៀនថ្នាក់បឋមសិក្សាមក ខ្លួនស្តាប់បង្គាប់ការណែនាំរបស់ឪពុកម្ដាយ និងបងប្អូន។ ប៉ុន្តែយុវជនរូបនេះបានបន្ថែមទៀតថា«ក្រោយពេលខ្ញុំធំ និងចូលរៀនថ្នាក់វិទ្យាល័យ ខ្ញុំក៏ចាប់ផ្ដើមមានមិត្តភក្តិ បបួលគ្នាដើរលេងបន្តិចម្តងៗ ក៏ដើរដល់យប់ម៉ោង១០ទៅ១១យប់រហូតមានរឿងជាបន្តបន្ទាប់។

មានម្តាយជាកម្មការនីរោងចក្រ យុវជនសម្បុរសណ្ដែកបាយចិញ្ចើមក្រាស់ដដែល បានបន្តក្នុងសម្ដីដើមថា«បន្ទាប់ពីខ្ញុំមានបញ្ហាត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅប៉ុស្តិ៍ ខ្ញុំសឹងតែមិនហ៊ានប្រាប់គាត់នោះទេ ប៉ុន្តែជាគោលការណ៍ត្រូវតែប្រាប់ក្រុមគ្រួសារឱ្យដឹង។ ក្រោយទទួលដំណឹងនេះ គាត់មិនបានស្តីបន្ទោសអ្វីទៀតនោះទេ ព្រោះគាត់ប្រាប់ច្រើនដងហើយ។ គាត់តាមមើលខ្ញុំរហូត មិនថានៅប៉ុស្តិ៍នគរបាល នៅតុលាការ នៅរហូតមកដល់ពន្ធនាគារនោះទេ»។

មកដល់ពន្ធនាគារ យុវជនរូបនេះរម្លឹកភ្លាមថា«ខ្ញុំភ័យ ខ្ញុំនឹកម្ដាយ នឹកអ្វីដែលគាត់ប្រាប់ តែយើងអត់ស្ដាប់!(យំ) មិននឹកស្មានខ្ញុំមកដល់កន្លែងនេះ។ ស្មានតែត្រឹមប៉ូលិសប៉ុស្តិ៍ចាប់ហើយក៏បានទៅផ្ទះវិញ។ មកដល់នេះ ពូៗអនុរក្សគាត់មើលថែ បាយទឹក និយាយប្រដៅ តែវាអត់ដូចផ្ទះយើងទេ»។ រម្លឹកចប់ យុវជន បានបន្តនិយាយដល់ម្ដាយទៀតថា« គាត់មកសួរសុខទុក្ខខ្ញុំញឹកញាប់ ដំបូងចង់ឱ្យគាត់មកញឹក តែឥលូវខ្ញុំប្រាប់គាត់ ថាមកយូរម្ដងបានហើយ កុំឱ្យគាត់ពិបាក»។

«ពេលគាត់យកនំចំណី និងម្ហូបអាហារ មកឱ្យម្តងៗខ្ញុំមានអារម្មណ៍ថាអាណិតគាត់ខ្លាំង ឃើញទឹកមុខគាត់ពោពេញដោយទុក្ខសោក ទឹកភ្នែករលីងរលោង វាជាពេលដែលខ្ញុំចងចាំពេញមួយជីវិតពីទង្វើណាដែលគួរប្រព្រឹត្ត និងមិនគួរប្រព្រឹត្ត»។ យុវជនដដែលបានថ្លែងដូច្នេះ និងបាននិយាយសូមអភ័យទោស ចំពោះអ្នកមានគុណទាំងពីរជាថ្មីទៀត ភ្ជាប់ដោយការសារភាពទទួលស្គាល់កំហុសព្រោះមិនស្ដាប់សម្ដីម្ដាយ និងបានសន្យាថាមិនឱ្យបញ្ហានេះកើតឡើងជាលើកទីពីរទៀតឡើយ។

ចំណែកយុវជនមួយរូបទៀតដែលជាកូនអ្នកបើករថយន្តដឹកដី និងមានម្តាយជាមេផ្ទះ បានលើកឡើងស្រដៀងគ្នាដែរថា«ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយ ព្រោះតែការមិនស្តាប់ការទូន្មានប្រៀនប្រដៅ ហើយក៏មិននឹកស្មានថាធ្លាក់ខ្លួនមកដល់ចំណុចនេះដែរ។ នៅពេលសមត្ថកិច្ចឃាត់ខ្លួន ខ្ញុំនឹកឃើញម្តាយមុនគេ និងមានការភ័យខ្លាចដូចគ្នានៅពេលដែលគេបញ្ជូនទៅតុលាការ ព្រោះជាលើកទី១»។

យុវជននេះបានបន្តទៀតថា ពេលគេបញ្ជូនចូលទៅពន្ធនាគារ ទម្រាំនឹងស៊ាំ គឺពិបាកណាស់ ហើយនឹកឃើញតែម្តាយ និងឪពុកប៉ុណ្ណោះ ព្រោះនៅក្នុងពន្ធនាគារខុសពីផ្ទះខ្លួនឆ្ងាយ។ យុវជននេះក៏បានផ្ញើសារប្តេជ្ញាចិត្ត សូមអភ័យទោសចំពោះអ្នកមានគុណរបស់ខ្លួន នូវទង្វើដែលខ្លួនបានប្រព្រឹត្តមិនគប្បី ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសគ្រួសារ និងបានសន្យាឈប់ប្រព្រឹត្តទង្វើបែបនេះទៀត ធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម។

យុវជនទាំងពីរបានបញ្ជាក់ថា ការរស់នៅក្នុងពន្ធនាគារក៏មានការបណ្តុះបណ្តាលជំនាញផ្សេងៗ អប់រំណែនាំ លើកទឹកចិត្ត នៅពេលដែលចាកចេញពីពន្ធនាគារទៅ មិនគួរប្រព្រឹត្តអំពើណាមិនគប្បី ត្រូវធ្វើមនុស្សដែលរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមិនធ្វើឱ្យគ្រួសារលំបាក។ ឆ្លងកាត់បទពិសោធន៍នេះយុវជនទាំងពីរ បានផ្ញើសារទាំងក្តុកក្តួលចេញពីពន្ធនាគារ ទៅកាន់យុវជនដែលជាក្មេងទំនើងទាំងអស់គួរបែរត្រឡប់ក្រោយ កុំយកតម្រាប់តាមខ្លួន សេពគប់រាប់អានមិត្តភក្តិល្អៗជាអ្នករៀនសូត្រ។

ពួកគេបាននិយាយថា« ពេលមានបញ្ហារហូតជាប់ពន្ធនាគារ គ្មានមិត្តភក្តិណាមកជួយក្រៅពីឪពុកម្តាយយើងឡើយ»។ យុវជនទាំងពីរបានស្នើសុំទៅកាន់បងប្អូន និងមិត្តភក្តិទាំងអស់ កុំមានការរើសអើងនៅពេលដែលខ្លួនចេញពីពន្ធនាគារវិញ និងស្នើសុំឱ្យលោកគ្រូអ្នកគ្រូ ជាពិសេសលោកនាយកសាលាមេត្តាផ្ដល់ឱកាសឱ្យរូបគេទាំងពីរបានចូលសិក្សា ដូចសិស្សដ៏ទៃទៀត។

ជាការកត់សម្គាល់ យុវជនទាំងពីររូប ដែលក្រុមការងារយើងបានជួបសម្ភាសនេះ គឺជាគូជម្លោះនឹងគ្នា។ ពីបក្ខដិបក្ខនឹងគ្នាលើដងផ្លូវ ឥលូវពួកគេក្លាយជាមិត្តភក្ដិនឹងគ្នា នឹងតែនិយាយលើកទឹកចិត្តគ្នាទៅវិញទៅមក ៕

អត្ថបទដែលជាប់ទាក់ទង