**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

អភិបាលខេត្តព្រៃវែង៖ វិស័យកីឡា ជាវិស័យមួយកំពុងពេញនិយម ដែលរួមចំណែកទាក់ទាញទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានលើកឡើងថា វិស័យកីឡា ជាវិស័យមួយកំពុងពេញនិយម ដែលរួមចំណែកទាក់ទាញទេសចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងជីវភាពជូនប្រជាជនក្នុងខេត្តផងដែរ។

ការលើកឡើងរបស់ ឯកឧត្តមអភិបាលខេត្តព្រៃវែង នាឱកាសអញ្ជើញជាអធិបតីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ នៅទីលានកីឡាបាល់ទះសាលាខេត្តព្រៃវែង នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា វិស័យកីឡា ជាវិស័យមួយកំពុងពេញនិយម ដែលរួមចំណែកទាក់ទាញទេសចរណ៍ ជួយជំរុញ កំណើនសេដ្ឋកិច្ចនិងជីវភាពជូនប្រជាជនក្នុងខេត្ត ព្រមទាំងផ្តល់ទស្សនីយ៍ភាពពេលប្រកួតម្តងៗដើម្បីទស្សនាកំសាន្ត និងទាក់ទាញការចូលរួមលេងកីឡាដើម្បីសុខភា មិត្តភាសាមគ្គីភាព រួមចំណែកបញ្ចៀសបាននូវអំពើអវិជ្ជមានផ្សេងៗ ក្នុងសង្គម។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា «កីឡារស់នៅក្នុងសន្តិភាព» ដែលកំពុងពេញនិយមនៅក្នុងសង្គមជាតិយើងសព្វថ្ងៃនេះក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយពេញបរិបូរណ៍ ឈរលើមូលដ្ឋានដ៏រឹងមាំនេះហើយ យើងបានអភិវឌ្ឍន៍ប្រទេសបានរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ ជីវភាព និងការរស់នៅ របស់ពលរដ្ឋ កាន់តែរីកចម្រើន និងស៊ីវីល័យ ទំនើប ឈានឡើងជាលំដាប់ ជាមួយនេះវិស័យកីឡាគឺជាចំណែកមួយនៃជីវិតទំនើបរបស់មនុស្សជឿនលឿន ប្រជាជនយ៉ាងច្រើនលើសលប់ បាន ចូលរួមហាត់ប្រាណនិងលេងកីឡា ដើម្បីសុខភាព និងមិត្តភាព និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលបានរៀបចំនានា។

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា ដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុវិស័យអប់រំកាយ និងកីឡាក៏បានរួមចំណែកយ៉ាង សកម្ម ក្នុងគោលបំណងឆ្ពោះទៅឱ្យយុវជនចេះស្រឡាញ់ការងារចូល ចិត្តលេងកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួន និង រួមចំណែកជួយអភិវឌ្ឍធនធានមនុស្ស រាជរដ្ឋាភិបាលបានជុំរុញឲ្យមាន បរិស្ថានខ្យល់បរិសុទ្ធ ទីធ្លាបៃតង ទីលាន សម្រាប់ហាត់ប្រាណ និងលេងកីឡា តាមទិសស្លោកក្នុងគោលនយោបាយអប់រំកាយ និងកីឡាបានកំណត់ «យុវជនម្នាក់ ត្រូវមានជំនាញកីឡាយ៉ាងតិច មួយប្រភេទប្រចាំជីវិត»។

ក្នុងនោះលោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថា ការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២៤-២ ក្សា២០២៤-២៥ មានគោលបំណង៖
ទី១-ជំរុញឱ្យប្អូនៗសិស្សានុសិស្ស អនុវត្តសកម្មភាពអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា នៅក្នុង គ្រឹះស្ថានសិក្សាដោយសកម្ម
ទី២-ជំរុញសហការ សាមគ្គីភាព មិត្តភាព វាស់ស្ទង់សមត្ថភាព និងដកស្រង់បច្ចេកទេស និងបទពិសោធន៍ពីគ្នាទៅវិញ ទៅមក
ទី៣-ជ្រើសរើសកីឡាករកីឡាការិនី ដែលមានសមត្ថភាព និងទេពកោសល្យចូល រួមប្រកួតថ្នាក់ជាតិ។ ប្រភេទកីឡា ក្នុងការប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំថ្នា ២០២៤-២០២៥ នេះមាន៖ បាល់ទាត់បុរស-នារី បាល់ទះ បុរស-នារី ប៉េតង់បុរស-នារី និងអត្តពលកម្មបុរស-នារី សរុបមានចំនួនកីឡាករកីឡាការិនីចំនួន ១០២ ក្រុម ដែលមានប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីសរុបចំនួន ១១៧៤ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង