**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

ការនាំចូលអាវុធរបស់បណ្តាប្រទេសនៅអឺរ៉ុប កើនឡើង ១៥៥% ក្នុងកំលុងឆ្នាំ២០២០-២០២៤ ហើយអ៊ុយក្រែន ក្លាយជាប្រទេសនាំចូលអាវុធធំបំផុតរបស់ពិភពលោក

ស្តុកខុល៖ ការនាំចូលអាវុធរបស់បណ្តាប្រទេសនៅតំបន់អឺរ៉ុបបានកើនឡើង១៥៥ ភាគរយក្នុងកំលុងឆ្នាំ២០២០ ដល់ ២០២៤ ហើយអ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំបំផុតរបស់ពិភពលោកបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃចន្ទទី១០ ខែមីនាដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI)។

ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុលឬហៅកាត់ថា SIPRI បានបង្ហាញថា សហរដ្ឋអាម៉េរិកបន្តក្តោបអំណាចជាអ្នកនាំចេញអាវុធច្រើនសន្ធឹកទៅពាសពេញពិភពលោក ដោយក្រុមហ៊ុនអាម៉េរិកបានបង្កើនចំណែកនៃការនាំចេញអាវុធពិភពលោកដល់៤៣ ភាគរយក្នុងកំលុងឆ្នាំ២០២០ ដល់ ២០២៤ កើនឡើង៣៥ ភាគរយក្នុងកំលុងឆ្នាំ២០១៥ ដល់២០១៩។ យោងតាម SIPRI អឺរ៉ុបទាំងមូលរួមចំណែក២៨ ភាគរយនៃការនាំចូលអាវុធសកលពីឆ្នាំ២០២០ ដល់២០២៤ កើនឡើងពី១១ ភាគរយពីចន្លោះឆ្នាំ២០១៥ ដល់២០១៩។ អ៊ុយក្រែនតែឯងមាន៨,៨ ភាគរយនៃការនាំចូលអាវុធពិភពលោកក្នុងកំលុងឆ្នាំ២០២០ ដល់២០២៤ ហើយតិចជាងពាក់កណ្តាលនៃការនាំចូលទាំងនោះគឺមកពីសហរដ្ឋអាម៉េរិក។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបាននាំឱ្យមានការប្រឈមមុខគ្នាដ៏ធំបំផុតរវាងលោកខាងលិច និងរុស្ស៊ី ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។ សង្រ្គាមបានគូសបញ្ជាក់ពីការពឹងផ្អែករបស់អឺរ៉ុបលើអាវុធរបស់សហរដ្ឋអាម៉េរិក ទោះបីជាសម្ព័ន្ធភាពឆ្លងអាត្លង់ទិក ដែលជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រសន្តិសុខរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ កំពុងរង្គោះរង្គើកាន់តែខ្លាំងឡើងក៏ដោយ។ ទិន្នន័យរបស់ SIPRI បានបង្ហាញថា សហរដ្ឋអាម៉េរិកបានផ្គត់ផ្គង់ច្រើនជាង៥០ ភាគរយនៃការនាំចូលអាវុធរបស់អឺរ៉ុបចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដោយមានចក្រភពអង់គ្លេស ហូឡង់ និងន័រវេស ក្នុងចំណោមអ្នកទិញកំពូល។ មេដឹកនាំអឺរ៉ុបកាលពីសប្តាហ៍មុនបានគាំទ្រផែនការចំណាយបន្ថែមទៀតលើវិស័យការពារជាតិ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បង្ហាញគោលនយោបាយមិនច្បាស់លាស់។

លោក ភីតធឺ វ៉េសមែន (Pieter Wezeman) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីផ្ទេរអាវុធ SIPRI បានលើកឡើងថា៖«ជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ីកាន់តែខ្លាំងឡើង និងទំនាក់ទំនងឆ្លងអាត្លង់ទិកស្ថិតក្រោមភាពតានតឹងក្នុងកំលុងរដ្ឋបាលលោកប្រធានាធិបតី ត្រាំ រដ្ឋនៃអង្គការណាតូអឺរ៉ុបបានចាត់វិធានការដើម្បីកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើការនាំចូលអាវុធ ដោយងាកទៅពង្រឹងឧស្សាហកម្មអាវុធរបស់អឺរ៉ុបវិញ»។ លោកបន្តថា៖«ប៉ុន្តែទំនាក់ទំនងផ្គត់ផ្គង់អាវុធឆ្លងទ្វីបអាត្លង់ទិកមានឫសគល់យ៉ាងជ្រៅ។ ការ​នាំ​ចូល​ពី​សហរដ្ឋ​អាម៉េរិក​បាន​កើន​ឡើង ហើយ​រដ្ឋ​ណាតូ​នៅ​អឺរ៉ុប​មាន​យន្តហោះ​ប្រយុទ្ធ​ជិត៥០០ គ្រឿង និង​សព្វាវុធ​ជា​ច្រើន​ទៀត​នៅ​តែ​បញ្ជា​ទិញ​ពី​អាម៉េរិក»។

ការនាំចេញអាវុធរបស់រុស្ស៊ីបានធ្លាក់ចុះមកនៅត្រឹម៧,៨ ភាគរយនៃទីផ្សារពិភពលោកក្នុងកំលុងឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដែលជាលទ្ធផលនៃទណ្ឌកម្មអន្តរជាតិជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងតម្រូវការអាវុធក្នុងស្រុក។ ការ​នាំ​ចូល​អាវុធ​របស់​អាស៊ី និង​អូសេអានី​បាន​ធ្លាក់​ចុះ២១ ភាគរយជា​ចម្បង​ដោយ​សារ​ចិន​ផលិត​អាវុធ​ខ្លួន​ឯងកាន់តែច្រើន៕

អត្ថបទដែលជាប់ទាក់ទង