**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ក្រសួងបរិស្ថាន អញ្ជើញថ្នាក់ដឹកនាំជាស្រ្តីឆ្នើម៥រូប ដើម្បីចែករំលែកបទពិសោធន៍ជូនមន្រ្តីរាជការជាស្រ្តី នៅឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងបរិស្ថានបានអញ្ជើញស្រ្តីជាថ្នាក់ដឹកនាំឆ្នើមចំនួន ៥រូប ដែលបានអញ្ជើញមកពីស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ធ្វើជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ការងារ ក្នុងភាពជាអ្នកដឹកនាំ ដើម្បីជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន ឱ្យមានភាពអង់អាចក្លាហាន ក្លាយទៅជាថ្នាក់ដឹកនាំបន្តវេនជាស្រ្តីនៅថ្ងៃអនាគត។ ការរៀបចំ និងបង្កឱកាសដល់ស្រ្តីជាមន្រ្តីរាជការ នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៃគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

សារគន្លឹះក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តីជាមន្រ្តីរាជការ ដែលបានចែករំលែកនាឱកាសទិវាអន្តរជាតិនារីនាពេលនេះគឺ៖ ទី១. ភាពជាគំរូរបស់ស្រ្តីថ្នាក់ដឹកនាំមុនដែលជាលំអានសម្រាប់ស្រ្តីជាអ្នកដឹកនាំបន្តវេន, ទី២. ផ្នត់គំនិត ដែលកត្តាផ្នត់គំនិតនេះ បានផ្តោតលើឧបនិស្ស័យ ឬទេពកោសល្យពីកំណើតរបស់ស្រ្តីដែលមាន និងមួយទៀតគឺការអភិវឌ្ឍខ្លួនជាប្រចាំ, ទី៣. គឺសច្ចភាព ឬហៅថាសុក្រិតភាពការងារ និងទី៤. ការកំណត់ផែនការជាអាទិភាពទាំងការងារ និងជីវិតផ្ទាល់ខ្លួន ហើយអ្វីដែលជាផ្នែកសំខាន់មិនអាចខ្វះបានក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តី គឺជាការគាំទ្រពីក្រុមគ្រួសារ និងសង្គម នេះបើយោងតាមខ្លឹមសារនៃកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយសទាំង ៥រូប ដែលបានឆ្លើយតបនឹងសំណួរ «តើកត្តាអ្វីខ្លះដែលនាំឱ្យលោកជំទាវ លោកស្រីទទួលបានភាពជោគជ័យនៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ?» ដែលសម្របសម្រួល និងដឹកនាំកិច្ចពិភាក្សាដោយ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សូមជម្រាបជូនថា ថ្នាក់ដឹកនាំជាស្រ្តីឆ្នើមចំនួន ៥រូប ដែលជាវាគ្មិនកិត្តយស នៅក្នុងមិទ្ទិញអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» រួមមាន៖ លោកជំទាវ ខេង សំវ៉ាដា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី សែម ស្រីតូច ប្រធានគណៈកម្មការផ្នែកទីផ្សារ នវានុវត្តន៍នៃសមាគមសហគ្រិនស្រ្តី និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា និងដែលមានអ្នកចូលរួមជាស្រ្តីប្រមាណជាង ៤០០រូប ក្នុងនោះមន្រ្តីរាជការស្រ្តីជាឧទ្យានុរក្សប្រមាណជិត ៤០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង