**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាអំពី “ស្ថានភាពទឹកស្អាត និង ទឹកប្រើប្រាស់សម្រាប់វិស័យ កសិកម្ម”

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាអំពី “ស្ថានភាពទឹកស្អាត និង ទឹកប្រើប្រាស់សម្រាប់វិស័យ កសិកម្ម” ដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមនៃទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ។

“ធនធានទឹក” គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង ៥ ក្នុង ក្របខ័ណ្ឌយុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដែលរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ស្របតាមទិសដៅនេះ, ការធានាបាន នូវសន្ដិសុខនៃធនធានទឹក និង ការប្រើប្រាស់ធនធានទឹកប្រកបដោយចីរ-ភាព ត្រូវ បាន កំណត់ជាអាទិភាព ។ ជាចលនការនៃ ការអភិវឌ្ឍសេដ្ឋកិច្ច ជាអាទិ៍  ការកើនឡើងផ្ទៃដីដាំដុះ,ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃ មូលដ្ឋានឧស្សាហកម្មក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ,  ការ ប្រើប្រាស់របស់ប្រជាពលរដ្ឋ និង ការ ប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាព សេដ្ឋកិច្ចផ្សេងៗ ជាពិសេស  នៅក្នុង រដូវប្រាំង តម្រូវជាការចាំបាច់ឲ្យ បង្កើន នូវ ប្រភពទឹកស្អាតដែលប្រើប្រាស់បាន ។  ស្ថាន-ភាព ដែលតម្រូវ ការ ប្រើប្រាស់ទឹកមាន ការកើនឡើង នេះ ទាមទារឱ្យមានការ គិតគូរទៅលើប្រសិទ្ធភាពនៃការវិនិយោគ និង រក្សាតុល្យភាពនៃ ការ បែងចែកធនធានទឹក សំដៅធានា បាន នូវ ការផ្គត់ផ្គង់ទឹក ក្នុង កម្រិត សុភបរមា ដែលមានលក្ខណៈប្រទាក់ក្រឡា ទៅដល់គ្រប់តួអង្គក្នុង សង្គម-សេដ្ឋកិច្ច ។

ជារួម, អង្គប្រជុំ បានពិភាក្សា ដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ដូចជាស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រងទឹក និងបញ្ហាប្រឈមដែលរួមមាន៖  ភាពមានកម្រិត នៃ ប្រសិទ្ធភាពនៃការបែង-ចែកធនធានទឹក, កង្វះលិខិតបទដ្ឋានគតិយុត្ត, ភាពខ្វះចន្លោះនៃ ការ ចែករំលែកព័ត៌មាន ស្ដីពីទិន្នន័យប្រភពធនធានទឹក, និងប្រសិទ្ធភាព នៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន ។ ជាលទ្ធផល, កិច្ចប្រជុំបានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបា ន កំណត់ ការដោះស្រាយជា ៣  ដំណាក់កាលដូចខាងក្រោម៖

១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុង រដូវប្រាំងខាងមុខនេះ តាមរយៈ ការ ផ្ដល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុង ការការពារ និង រក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុង ករណីចាំបាច់,
២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុង រយៈពេល ១ ទៅ ២ឆ្នាំ ដោយផ្ដោត លើ ការ វាយតម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និង សមត្ថភាពផ្គត់ផ្គង់ទឹកឱ្យ ឆ្លើយតប នឹងតម្រូវ ការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម, និង

៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្ដោតលើ ការ រៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការ បន្ដ យកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្ដការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ។
ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និង វាយតម្លៃ ខ្ពស់ចំពោះ ការ ចូលរួមគាំទ្រ និង ផ្ដល់កិច្ចសហការពីថ្នាក់ ដឹកនាំ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារ បច្ចេកទេសអគ្គលេខាធិការដ្ឋាន គ.ស.ហ. ដែល បាន ខិតខំរៀបចំ និ ង សិក្សា លើ  “ស្ថានភាពទឹកស្អាត និង ទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម” នេះឡើង ៕

អត្ថបទដែលជាប់ទាក់ទង