**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតទៅបន្សាប

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំនៅក្នុងសមរភូមិព័ត៌មាននិងសាធារណមតិដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលចេញពីការមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតមកបន្សាប»។

ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោក ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣០០នាក់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានពន្យល់ថា នៅក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយមដែលមិនបានសាងសមិទ្ធផលអ្វីបន្តិចសោះដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មានប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធយុទ្ធសាស្ត្រដើម្បីបង្ខូចបង្កាច់រាជរដ្ឋាភិបាលទៅវិញ។

ឯកឧត្តមបន្តថា ប្រឈមមុខនឹងនយោបាយទុច្ចរិតបែបឈ្នានីសដ៏ស្មោគគ្រោកនេះ យើងទាំងអស់គ្នាដែលជាអ្នកធ្វើការលើវិស័យព័ត៌មាននិងសាធារណមតិត្រូវតែរួសរាន់បំភ្លឺចំពោះព័ត៌មានបំផ្លើសបំភ្លៃ និងបន្សាបព័ត៌មានប្រឌិតទាំងឡាយដោយមិនទុកលំហឱ្យក្រុមជ្រុលនិយមទាំងនោះចូលមកបំពុលសង្គមជាដាច់ខាត។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល មានតែការពិតទេដែលជាឱសថសម្រាប់បន្សាបព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាពដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំនិងជឿតាមការឃោសនាភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជាទៅរស់នៅឯក្រៅប្រទេស ហើយដែលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីបម្រើនយោបាយបដិវត្តន៍ពណ៌ដោយប៉ុនប៉ងផ្សងព្រេងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែ តាមរយៈព័ត៌មានពិតដែលយើងផ្តល់ជូនប្រជាពលរដ្ឋតាមអភិក្រមខាងលើនិងសកម្មភាពបុរេសកម្មនានាដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោពីមួយថ្ងៃទៅមួយថ្ងៃប្រៀបដូចចង្កៀងអស់ប្រេង។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ែន បូណា ក៏លើកទឹកចិត្តឱ្យអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាននិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទទួលយកមតិរិះគន់បែបស្ថាបនា ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋមកដោះស្រាយក្រោមអភិក្រម៖«កុំបដិសេធបញ្ហាពិត តែត្រូវពិនិត្យនិងរកដំណោះស្រាយ»។ អភិក្រមនេះក៏មានសារសំខាន់មិនអាចមើលរំលងបានសម្រាប់មន្ត្រីអាជ្ញាធរក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។

លោក ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ស្វាគមន៍ឯកឧត្តម ប៉ែន បូណា ដែលបានចំណាយពេលវេលាផ្តល់វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នៅថ្ងៃនេះ។

លោកបន្តថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារៈសំខាន់ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ប៉ុន្តែ ទន្ទឹននឹងនោះ យើងសង្កេតឃើញថា ព័ត៌មានក្លែងក្លាយ អុជអាល និងបំភ្លៃបំផ្លើសការពិត ឬមិនគ្រប់ជ្រុងជ្រោយក៏ជសបញ្ហាប្រឈមដ៏ធំមួយ។ ប្រការទាំងនេះ ទាមទារឲ្យយើងមានការស្មារតី ប្រុងប្រយ័ត្នខ្ពស់ ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលគ្រប់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង