**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី

អភិបាលខេត្តកណ្ដាល ជំរុញប្រជាកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព កុំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់ប្រជាកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព ដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាអ្នកបរិភោគ ពិសេសខ្លួនឯងជាអ្នកដាំផ្ទាល់។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងជំរុញដល់ប្រជាកសិករបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យការដំណាំបន្លែសុវត្ថិភាពរបស់ប្រជាកសិករ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការដាំបន្លែសុវត្ថិភាព ប្រកបដោយគុណភាព ដោយប្រើប្រាស់នូវជីកំប៉ុស្ត ជីទឹក ដែលផ្សំពីបន្លែផ្លែឈើ ប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតផ្សំពីរុក្ខជាតិ ដែលប្រជាពលរដ្ឋអាចផលិតបានដោយខ្លួនឯង ធ្វើឱ្យបន្លែរបស់យើងជាបន្លែដែលសុវត្ថិភាព ប្រកបដោយគុណភាព ហើយអ្នកដែលបរិភោគបន្លែសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាព ប្រសិនបើយើងប្រើប្រាស់ជីគីមី ថ្នាំគីមីសម្លាប់សត្វល្អិត មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគបន្លែនោះទេ ពិសេសអ្នកដាំផ្ទាល់ដែលជាអ្នកនៅផ្ទាល់ជាមួយថ្នាំរាល់ថ្ងៃ ប្រឈមនឹងបញ្ហាសុខភាពខ្លាំងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់ប្រជាកសិករទាំងអស់ រៀបចំចងក្រងបង្កើតជាបណ្ដុំអាជីវកម្ម ឬចូលរួមជាមួយសហគមន៍កសិកម្ម ដើម្បីចុះកុងត្រាជាមួយក្រុមហ៊ុន មានន័យថាបន្លែរបស់យើងដែលដាំបាន មានតម្លៃមួយតាមកិច្ចសន្យា មិនមានការធ្លាក់ថ្លៃ ឬគ្មានទីផ្សារឡើយ។

ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាល គឺជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាច្រើនរួមមាន៖ ដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដោយឡែក ដំណាំបន្លែ ផ្លែឈើ ជាដំណាំផ្តល់នូវប្រាក់ចំណូលខ្ពស់ និងមានសក្តានុពលក្នុងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធ្វើការដាំដុះនៅគ្រប់រដូវកាលទាំងប្រាំង និងវស្សា ផងដែរ ដោយសារដីមានជីជាតិល្អ និងមានប្រភពទឹកគ្រប់គ្រាន់ពីទន្លេ បឹង និងព្រែក។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានអីដឹងថា៖ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនវិស័យកសិកម្ម ស្របតាមទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រ មន្ទីរបានរៀបចំកសាង “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០” ក្រោមយុទ្ធសាស្ត្រសំខាន់ៗ៣ រួមមាន៖ ជំរុញផលិតកម្មប្រកបដោយសុវត្ថិភាព និងគុណភាព, ការសម្របសម្រួល និងសហប្រតិបត្តិការ, ទីផ្សារ ដោយបានរៀបចំចងក្រងបង្កើតបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន ៦បណ្ដុំ ស្រុកស្អាង៥បណ្ដុំ និងក្រុងសំពៅពូន១បណ្ដុំ សរុបកសិករ១៨០គ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង