**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

រាជរដ្ឋាភិបាលថៃ កំពុងសិក្សាពីគំនិតសាងសង់ជញ្ជាំងមួយផ្នែកនៃព្រំដែនរបស់ខ្លួនជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់

បាងកក៖ រាជរដ្ឋាភិបាលថៃ បានបញ្ជាក់កាលពីថ្ងៃចន្ទទី០៣មីនាថា ខ្លួនកំពុងសិក្សាពីគំនិតសាងសង់ជញ្ជាំងមួយផ្នែកនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ខណៈកិច្ចខិតខំប្រឹងប្រែងចម្រុះជាតិសាសន៍ ដើម្បីបង្ក្រាបបណ្តាញមជ្ឈមណ្ឌលឆបោកខុសច្បាប់កំពុងកើនឡើង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហ៊ួងសាប់ បាននិយាយកាលពីថ្ងៃចន្ទថា ថៃនឹងសិក្សាពីលទ្ធភាពនៃការសាងសង់ជញ្ជាំងនៅតាមផ្នែកមួយនៃព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ លោកបន្តថា ការសាងសង់ជញ្ជាំងអាចកើតមាន គឺជាគំនិតមួយដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។ លោក ​ជីរ៉ាយុ បន្ថែមថា ក្រសួង​ការ​បរទេស និង​ការពារ​ជាតិ​ត្រូវ​បាន​ចាត់​ឱ្យ​ជួប​ពិភាក្សា​លើ​បញ្ហា​នេះ​ជាមួយ​អាជ្ញាធរ​កម្ពុជា។

ការបង្រ្កាបកំពុងពង្រីកប្រឆាំងនឹងមជ្ឈមណ្ឌលឆបោក ជាពិសេសនៅតាមព្រំដែនថៃជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ដែលមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជនក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះបើយោងតាមអង្គការសហប្រជាជាតិ។ កាល​ពី​ចុង​សប្តាហ៍​កន្លងទៅ ប៉ូលិសកម្ពុជា-ថៃ បានឆ្មក់សម្រុកចូលអគារមួយក្នុងក្រុងប៉ោយប៉ែតជាប់ព្រំដែន និងបានរំដោះជនបរទេសចម្រុះជាតិសាសន៍ចំនួន២៣០នាក់ ក្នុងប្រតិបត្តិការបង្ក្រាប និងប្រឆាំងយ៉ាងទូលំទូលាយ ចំពោះការរីកដុះដាលដូចផ្សិតនៃមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់។ ជនបរទេសត្រូវបានជួយសង្គ្រោះរួមមាន៖ ជនជាតិថៃ១០៩នាក់, ប៉ាគីស្ថាន៥០នាក់, ឥណ្ឌា៤៨នាក់, តៃវ៉ាន់៥នាក់, និងឥណ្ឌូណេស៊ី៣នាក់។

គួរបញ្ជាក់ថា ថៃ និង​កម្ពុជា មាន​ព្រំដែន​ជាប់​គ្នា៨១៧​គីឡូម៉ែត្រ។ ក្រសួងការពារជាតិថៃ ធ្លាប់បានស្នើរឱ្យសាងសង់ជញ្ជាំង ដើម្បីបិទផ្លូវឆ្លងកាត់ចម្ងាយ៥៥គីឡូម៉ែត្រ រវាងខេត្តស្រះកែវរបស់ប្រទេសថៃ និងក្រុងប៉ោយប៉ែតរបស់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ត្រូវបានការពារដោយខ្សែលួសបន្លាប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង