**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

រដ្ឋមន្រ្តីការបរទេសអាមេរិក ចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដើម្បីពន្លឿនការផ្តល់ជំនួយយោធា ដែលមានតម្លៃប្រមាណ ៤ពាន់លានដុល្លារ ទៅឱ្យអ៊ីស្រាអែល

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters លោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាមេរិក បានប្រកាសថា លោកបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដើម្បីពន្លឿនការផ្តល់ជំនួយយោធា ដែលមានតម្លៃប្រមាណ ៤ពាន់លានដុល្លារ ទៅឱ្យអ៊ីស្រាអែល។

ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយរដ្ឋបាលរបស់ លោក ដូណាល់ ត្រាំ បានអនុម័តលើការលក់អាវុធ ដែលមានតម្លៃជិត ១២ពាន់លានដុល្លារ ទៅឱ្យអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចាប់តាំងពីឡើងកាន់អំណាច។

លោក Rubio បានបញ្ជាក់ថា ការផ្តល់ជំនួយនេះ គឺដើម្បីជួយឱ្យអ៊ីស្រាអែល ការពារខ្លួន និងទប់ទល់នឹងការគំរាមកំហែង ពីសំណាក់ក្រុមភេរវករ។ លោកបានប្រើអាជ្ញាធរគ្រាអាសន្នដើម្បីពន្លឿនការផ្តល់ជំនួយនេះ ខណៈអ៊ីស្រាអែលកំពុងស្ថិតក្នុងបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមហាម៉ាស់ បន្ទាប់ពីជម្លោះនៅតំបន់ហ្គាហ្សា។

កាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណក៏បានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានអនុម័តការលក់អាវុធសក្តានុពលប្រមាណ ៣ ពាន់លានដុល្លារ រួមមានគ្រាប់បែក ឧបករណ៍កម្ទេច និងអាវុធផ្សេងទៀត ជូនដល់អ៊ីស្រាអែលផងដែរ។

រដ្ឋបាលបានជូនដំណឹងសភាអំពីការលក់នេះភ្លាមៗ ដោយរំលងនីតិវិធីត្រួតពិនិត្យតាមបែបប្រពៃណី ដែលអនុញ្ញាតឱ្យសមាជិកសភាពិនិត្យ និងសួរព័ត៌មានបន្ថែម។ នេះជាលើកទីពីរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលរដ្ឋបាល ត្រាំ ប្រើអំណាចគ្រាអាសន្នដើម្បីអនុម័តការលក់អាវុធទៅអ៊ីស្រាអែលយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបានលុបចោលបទបញ្ជាមួយពីសម័យរដ្ឋបាល Biden ដែលតម្រូវឱ្យរាយការណ៍អំពីការរំលោភច្បាប់អន្តរជាតិដែលអាចពាក់ព័ន្ធនឹងអាវុធអាមេរិក ព្រមទាំងបានកាត់បន្ថយជំនួយមនុស្សធម៌ភាគច្រើនរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង