**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្តម មាន ចាន់យ៉ាដា ត្រូវបានតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា ត្រូវបានតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ ដែលផ្ទេរភារកិច្ចទៅកាន់ខេត្តត្បូងឃ្មុំ។

ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ព្រមទាំងសម្តេចអនុប្រធានគណបក្សជាច្រើនរូបទៀត ផ្ញើជូនថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងយុវជនគណបក្សដែលមានវត្តមានក្នុងពិធីនេះដែរ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានលើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវក្ដាប់ឱ្យបានរាល់កម្មវិធីនយោបាយ គោលការណ៍ និងសេចក្ដីសម្រេចនានារបស់គណបក្ស សំដៅដល់ការលើកកម្ពស់ ជឿជាក់ និងគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការថែរក្សាការពារសន្តិភាព ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី។

ក្នុងនាមសម្តេចធិបតីប្រធានក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានថ្លែងណែនាំដល់យុវជនគណបក្សគ្រប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យ ត្រូវយកចិត្តទុកដាក់តាមដានលើការងារប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញ៉ង់ អុចអាល បង្កាច់បង្ខូចផ្ទុយពីការពិត ធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំគណបក្ស ប៉ះពាល់ដល់ការដឹកនាំរាជរដ្ឋាភិបាល ផ្ទុយទៅវិញ ត្រូវពន្យល់បកស្រាយឱ្យបានទាន់ពេលវេលា និងច្បាស់លាស់ឱ្យដល់សាធារណជនបានយល់ជ្រួតជ្រាប។

ដោយឡែក ឯកឧត្តម មាន ចាន់យ៉ាដា ដែលទើបប្រកាសទទួលស្គាល់នាពេលនេះ បានថ្លែងធ្វើការប្ដេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស គោលការណ៍ សេចក្តីសម្រេច កម្មវិធីនយោបាយគណបក្ស និងសេចក្តីណែនាំនានាដែលបានដាក់ចេញ សំដៅពង្រឹងធ្លុងសាមគ្គី ឯកភាពផ្ទៃក្នុងយុវជនគណបក្សមានភាពរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង បង្កើនការប្រមូលផ្តុំមហាសាមគ្គី ឯកភាពផ្ទៃក្នុងនៅគ្រប់ផ្នែក គ្រប់ថ្នាក់របស់អង្គការចាត់តាំងគណបក្ស។

ឯកឧត្តមបានប្ដេជ្ញាបន្តកសាងពង្រឹងអង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យ ឱ្យកាន់តែមានភាពល្អប្រសើរក្នុងការអនុវត្តតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដោយប្រកាន់ខ្ជាប់គោលការណ៍ «សមូហភាព ដឹកនាំម្នាក់ៗទទួលខុសត្រូវ» ជាពិសេសជំរុញ និងបង្កើនកិច្ចសហការឱ្យបានល្អប្រសើរ ជាមួយរដ្ឋបាលដែនដី និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ក្នុងការការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង