**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកត្រាំ គ្រោងនឹងផ្តល់ទិដ្ឋាការមាស ឬបណ្ណមាស និងសញ្ជាតិអាមេរិក ដល់នរណាដែលចំណាយលុយ៥លានដុល្លារ ដើម្បីត្រួសត្រាយផ្លូវសម្រាប់អ្នកមាន និងជោគជ័យ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និយាយកាលពីថ្ងៃអង្គារទី២៥កុម្ភៈថា លោកគ្រោងនឹងផ្តល់ទិដ្ឋាការមាស ឬបណ្ណមាស និងសញ្ជាតិអាម៉េរិក ដល់នរណាដែលចំណាយលុយ៥លានដុល្លារ ដើម្បីត្រួសត្រាយផ្លូវសម្រាប់អ្នកមាន និងជោគជ័យចូលប្រទេសមហាអំណាចនេះដោយស្របច្បាប់។

លោក ត្រាំ បាននិយាយថា៖«អ្នកទាំងនោះ គឺជាអ្នកមាន ជាបុគ្គលជោគជ័យ ជាអ្នកចំណាយប្រាក់ច្រើន និងបង់ពន្ធច្រើន និងផ្តល់ការងារដល់មនុស្សជាច្រើន ហើយយើងគិតថា វានឹងទទួលបានជោគជ័យយ៉ាងខ្លាំង»។ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ហាវើដ លូតនិច (Howard Lutnick) បានប្រកាសថា ទិដ្ឋាការមាសរបស់លោក ត្រាំ នឹងជំនួសទិដ្ឋាការ EB-5 ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។

គួរជម្រាបជូនថា ទិដ្ឋាការ EB-5s ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ សម្រាប់វិនិយោគិនបរទេសដែលចំណាយប្រហែល១លានដុល្លារលើក្រុមហ៊ុនមានបុគ្គលិកយ៉ាងហោចណាស់១០នាក់។

ទិដ្ឋាការរបស់អ្នកវិនិយោគ គឺជារឿងធម្មតានៅទូទាំងពិភពលោក ដែលមានប្រទេសជាង១០០ ផ្តល់ទិដ្ឋាការមាសដល់បុគ្គលដែលមានទ្រព្យសម្បត្តិ រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស អេស្ប៉ាញ ក្រិក ម៉ាល់តា អូស្ត្រាលី កាណាដា និងអ៊ីតាលី។ ទិដ្ឋាការមាស នឹងក្លាយជាមធ្យោបាយសម្រាប់ទទួលបានសញ្ជាតិសម្រាប់អ្នកមានទ្រព្យធន ឬអ្នកមានទេពកោសល្យខ្ពស់ចូលទៅក្នុងសហរដ្ឋអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង