**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម អ៊ូច ភា ជំរុញដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមលោកឧត្តមសេនីយ៍ វរៈសេនីយ៍ មេបញ្ជាការ មេបញ្ជាការរងគ្រប់អង្គភាព មន្ទីរ/អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង-ស្រុក អ្នកពាក់ព័ន្ធ បានចូលរួមនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

មានមតិចូលរួម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានលេីកឡេីងថា រដ្ឋបាលខេត្តបានខិតខំយកចិត្តទុកដាក់ការពារ ថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ជំរុញពន្លឿននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ រួមជាមួយនិងបញ្ហាសុខភាពក៏ដូចជាបញ្ហាគ្រោះមហន្តរាយផ្សេងៗ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ សេចក្តីណែនាំ រួមទាំងបទបញ្ជានានារបស់រាជរដ្ឋាភិបាល ធ្វើឱ្យរក្សាបាននូវសុខសន្តិភាព ទាំងផ្ទៃក្នុង និងមានទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាងជាប់ព្រំដែន ជាពិសេសជាមួយប្រទសថៃ ដែលមានព្រំដែនគោកជាប់គ្នាលាតសន្ធឹងប្រវែង១៥៣គម ជាព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្ដមបានបន្តថា អ្វីដែលរិតតែមានសារៈសំខាន់ជាងទៀតនោះគឺ ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ បានផ្តល់នូវមេរៀនបទពិសោធន៍ និងទទួលបាននូវផែនការណែនាំ កែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ពោលគឺចាប់ពីខែមករា ឆ្នាំ២០២១មក រាជរដ្ឋាភិបាលបានសម្រេចកែលម្អលក្ខណៈសម្បត្តិនៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មាន សុវត្ថិភាព» ព្រមទាំងលើកកម្រិតគោលនយោបាយនេះ ជារបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងដើម្បីបន្តជំរុញសេវាសាធារណៈ លើកកម្ពស់សណ្តាប់ធ្នាប់ ពង្រឹងសន្តិសុខសុវត្ថិភាពសង្គម ទប់ស្កាត់បទល្មើសនានា ជាពិសេសការជួញដូរមនុស្ស (ស្ត្រី និងកុមារ) និងលើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតផ្សេងៗនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ូច ភា បានមានប្រសាសន៍ថា ផ្អែកលើភាពជោគជ័យ និងមេរៀនបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កាលពីខែមករា ឆ្នាំ២០២១ជាថ្មី ដោយបានពង្រីក និងលើកកម្រិតនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពីការទទួលខុសត្រូវអនុវត្តកម្រិតក្រសួងមហាផ្ទៃ ទៅជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយត្រូវមានការចូលរួមអនុវត្តពីក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធនានា ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន។

ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានជំរុញដល់រដ្ឋបាលខេត្ត គ្រប់ស្ថាប័ន កងកម្លាំងមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវបន្តជំរុញអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាពដោយខិតខំកាត់បន្ថយ និងលុបបំបាត់បទល្មើស ព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសជួញដូរ មនុស្សគ្រប់ទម្រង់ និងចាត់វិធានការលុបបំបាត់ក្មេងទំនើងនៅក្នុងសហគមន៍មូលដ្ឋាន។ បន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ជាពិសេសខិតខំកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានជាអតិបរមា ដើម្បីសម្រេចបានគោលដៅដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង