**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

រដ្ឋមន្ត្រី អ៊ាង សុផល្លែត រម្លឹកមន្ត្រីក្រោមឱវាទថា កុំព្រោះលុយតិចតួចពីក្រុមហ៊ុនខិលខូច ធ្មេចភ្នែកអនុញ្ញាតឱ្យបង្ហូរទឹកមានសារធាតុពុលចូលប្រភពទឹកធម្មជាតិ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថ បានក្រើនរម្លឹកមន្ត្រីនៃក្រសួងបរិស្ថានថា កុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួនដែលលួចបង្ហូរកាកសំណល់រាវចូលក្នុងប្រភពទឹកបំពុលទឹក បំពុលបរិស្ថាន ហើយសុខចិត្តធ្មេចភ្នែកមិនប្រជាពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត។

ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានប្រាប់ទៅកាន់មន្ត្រីក្រសួង និងភាគីក្រុមហ៊ុន ឱ្យគិតពិចារណាថា បើផលប៉ះពាល់កើតចេញពីការបំពុលប្រភពទឹកនេះ កើតឬធ្លាក់ទៅលើក្រុមគ្រួសាររបស់ខ្លួន នឹងមានអារម្មណ៍បែបណា និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺមានតម្លៃថ្លៃជាងរោងចក្រដែលបង្ហូរកាកសំណល់ចូលទៅក្នុងប្រភពទឹកទៅទៀត។

ក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា «មន្ត្រីក្រសួងបរិស្ថានត្រូវចាំ កុំដើម្បីលុយបន្តិចបន្តួចឱ្យប្រជាពលរដ្ឋខ្មែរ អ្នកស្លូតត្រង់​រងគ្រោះដោយសារយើង ព្រោះយើងជាតំណាងគាត់ យើងជាអ្នកការពារគាត់ យើងជាអ្នករក្សាប្រភពទឹកឱ្យគាត់ ដើម្បីជំនាន់ក្រោយតទៅទៀត អ៊ឹចឹងទេសុំសូមក្រែប្រែឥរិយាបថក្នុងករណីដែលបានប្រព្រឹត្តិខុសកន្លងមក»។

នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានលើកឡើងថាមូលហេតុដែលក្រុមហ៊ុន​មួយចំនួនលួចបង្ហូរកាកសំណលរាវចូលទៅក្នុងប្រភពទឹកដូចជាស្ទឹង​ ប្រឡាយ គឺព្រោះតែក្រុមហ៊ុនមួយចំនួននោះចង់កេងចំណេញជ្រុល ដោយមិនចាំបាច់ចំណាយថវិកាសាងសង់អាងប្រព្រឹត្តិកម្មទឹក និងចំណាយថវិកាសម្អាតទឹកសំណល់ទាំងនោះឱ្យបានស្អាត។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ក៏ណែនាំមន្ត្រីទាំងនោះ ឱ្យធ្វើខ្លួនស្អាតស្អំ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាគម្រូ និងជាការព្រមានទៅកាន់ក្រុមហ៊ុនខិលខូចដែលល្មើសហ៊ានបង្ហូរកាកសំណល់រាវចូលប្រភពទឹក រហូតបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានលើកឡើងថា កុំស្មានថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន អង្គុយបំពេញការងារតែក្នុងការិយាល័យមិនដឹងពីបញ្ហា ផលប៉ះពាល់​ដែលកើតមាននានា ព្រោះបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿន លោកអាចទទួលបានព័ត៌មាននៃផលប៉ះពាល់ចំណុចអវិជ្ជមាននានាបានគ្រប់ពេលវេលា។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ក៏ទុកឱកាសឱ្យមន្ត្រីដែលធ្លាប់ ត្រូវកែប្រែកំហុសរបស់ខ្លួនឈប់ទទួលសំណូកពីក្រុមហ៊ុនបំពុលបរិស្ថាន ហើយងាកមករាយការណ៍ពីការបំពុលបរិស្ថានរបស់ក្រុមហ៊ុន ដើម្បីការពារ និងបញ្ចៀសផលប៉ះពាល់លើសុខភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ក៏បាន​ប្ដេជ្ញាដោះស្រាយបញ្ហាអវិជ្ជមានផលប៉ះពាល់នានា ក្នុងវិស័យបរិស្ថានម្ដងមួយជំហានៗ ដើម្បីធានាដល់ស្ថិរភាពសង្គម សេដ្ឋកិច្ច នយោបាយ មិនឱ្យប៉ះពាល់អ្នកវិនិយោគឡើយ៕

អត្ថបទដែលជាប់ទាក់ទង