**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ជី​ ដេវីត​ ប្រកាសត្រៀមប្ដឹងម្ចាស់ផេកឈ្មោះ«អាក្លូ»​ជុំវិញការបង្ហោះវីដេអូប្រេីលេងសេីចមាក់ងាយដល់គ្រួសាររបស់ខ្លួន

តាមរយៈការបង្ហោះសារ​ និងលិខិតជូនដំណឹងផ្លូវការមួយច្បាប់​ កាលពីយប់ថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្ន២០២៤​ លោក​ ងួន​ ចាន់ដាវិត​ ឬដែលគេស្គាល់ថា​ ជី​ ដេវីត​ (G- Devith)​ ជាតារាចម្រៀងរ៉េបដ៏ល្បីឈ្មោះ​ បានប្រកាសថា​ រូបលោកត្រៀមនឹងរៀបចំឯកសារប្ដឹងទៅម្ចាស់ផេកហ្វេសប៊ុកមួយឈ្មោះថា «អាក្លូ»​ ក្រោយពីផេកហ្វេសប៊ុកនេះ​ បានបង្ហោះវីដេអូមួយដែលមានចំណងជេីងថា​ «Diss​ រាក់កំភែល​»​។

លោក​ ងួន​ ចាន់ដាវិត​ បាមចាត់ទុក​ អត្ថន័យវីដេអូដែលផេកខាងលេីនេះបានបង្ហោះ​ គឺមានចេតនាប៉ះពាល់ដល់រូបលោក​ និងក្រុមគ្រួសារ​ ជាពិសេសប៉ះពាល់ដល់កូនប្រុសរបស់លោកផ្ទាល់​ ដោយផេកឈ្មោះ «អាក្លូ»​ បានប្រេីពាក្យពេចន៍អសីលធម៌ថា​ «មិនដូចអាអ្នកខ្លះ​ កូនកេីតមកទាន់ម៉ែឪការ»។ លោកចាន់ដាវិត​ អះអាងថា​ ការបង្ហោះវីដេអូរបស់ផេកដដែលនេះ​ ប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ​ និងកិត្តិយសរបស់រូបលោក​ និងក្រុមគ្រួសាររបស់លោកដែលជាសិល្បៈករ​សិល្បៈការិនី។ ប្រការនេ​ះ​ លោកបានពិភាក្សាជាមួយមេធាវីផ្ទាល់ខ្លួនរួចរាល់ហេីយ​ ដេីម្បីរៀបចំឯកសារដាក់ពាក្យប្ដឹងម្ចាស់ផេកឈ្មោះ «អាក្លូ»។

យ៉ាងណាមិញ​ ម្ចាស់ផេកឈ្មោះ «អាក្លូ»​ បានចេញលិខិតសុំទោសទៅកាន់​ លោក​ ងួន​ ចាន់ដាវិត​ និងអ្នកនាង​ ទេព​ បូព្រឹក​ ចំពោះការបង្ហោះវីដេអូរបស់ខ្លួន​ និងបានទទួលស្គាល់កំហុសរបស់ខ្លួន​ ហេីយសន្យាថា​ នឹងកែតម្រូវសម្រាប់ការផលិតវីដេអូរបស់ខ្លួននៅពេលក្រោយ។

ជាការកត់សម្គាល់​ ផេកហ្វេសប៊ុកឈ្មោះ «អាក្លូ»​ ត្រូវបានសង្កេតឃេីញថា​ លុបបាត់ពីបណ្ដាញសង្គមហ្វេសប៊ុកទៅហេីយ។ អ្នកគាំទ្ររបស់តារាចម្រៀងរ៉េប​ ងួន​ ចាន់ដាវិត​ និងអ្នកនាង​ ទេព​ បូព្រឹក​ បានបញ្ចេញមតិរិះគន់​ខ្លាំងដល់ម្ចាស់ផេកហ្វេសប៊ុក​ឈ្មោះ «អាក្លូ»​ ចំពោះការបង្ហោះវីដេអូខាងលេីនេះ​ ពិតជារឿងមិនគួរគប្បីនោះទេ។ តែទន្ទឹមគ្នា​ ការមានអ្នកប្រេីប្រាស់បណ្ដាញសង្គមមួយចំនួន​ ចេញមុខនិយាយដល់ម្ចាស់ផេកឈ្មោះ «អាក្លូ»​ មិនមែនជាកំហុសធ្ងន់ធ្ងរនោះទេ​ ព្រោះមិនបានបញ្ចេញឈ្មោះនរណាម្នាក់ឡេីយ។ យ៉ាងណា​ អ្នកប្រេីប្រាស់បណ្ដាញសង្គម​ កំពុងតាមដានថា​ តេីករណីនេះភាគីទាំងសងខាងអាចនឹងសម្របសម្រួលគ្នាបញ្ចប់រឿង​ ឬក៏បន្តចំណាត់តាមផ្លូវច្បាប់។

អត្ថបទ:​ ព្រួញទេព

អត្ថបទដែលជាប់ទាក់ទង