**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

IMF៖ ធនាគារកណ្តាលជប៉ុនទំនងជានឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ

តូក្យូ៖ មន្ត្រីជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្តាលជប៉ុនទំនងជានឹងដំឡើងអត្រាការប្រាក់ម្តងទៀតនៅឆ្នាំនេះ និងព្យាករថា អត្រាការប្រាក់នឹងឈានដល់កម្រិតដែលត្រូវបានចាត់ទុកថាអព្យាក្រឹតសម្រាប់សេដ្ឋកិច្ចនៅចុងឆ្នាំ២០២៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Nada Choueiri អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិ IMF និងជាប្រធានបេសកកម្មប្រចាំប្រទេសជប៉ុនខណៈថ្លែងថា ទោះបីជាការប៉ាន់ប្រមាណនេះមានភាពមិនច្បាស់លាស់គួរឱ្យកត់សម្គាល់ក៏ដោយ ក៏មូលនិធិ IMF មើលឃើញថា អត្រាអព្យាក្រឹតរបស់ប្រទេសជប៉ុនស្ថិតក្នុងរង្វង់ពី ១ ទៅ ២ភាគរយ។

អ្នកស្រីបានបន្តថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនទំនងជានឹងកើនឡើង ១,១ភាគរយនៅឆ្នាំនេះ ខណៈដែលការកើនឡើងប្រាក់ឈ្នួលជួយជំរុញការប្រើប្រាស់និងស្ថិតនៅលើដំណើរឆ្ពោះទៅសម្រេចបានគោលដៅអតិផរណា ២ភាគរយរបស់ធនាគារកណ្តាលប្រកបដោយនិរន្តរភាព។

លោកស្រី Choueiri បានប្រាប់រ៉យទ័រក្នុងបទសម្ភាសមួយថា មូលដ្ឋានរបស់យើងនៅតែជារឿងមួយដែលយើងមើលឃើញថា តម្រូវការក្នុងស្រុកមានការកើនឡើងកាន់តែខ្លាំងឡើង ដែលគាំទ្រដោយការបន្តស្ទុះងើបឡើងវិញនៃកំណើនប្រាក់ឈ្នួលពិត។

អ្នកស្រីមានប្រសាសន៍ថា ប្រសិនបើសេដ្ឋកិច្ច ដំណើរការដូចដែលយើងរំពឹងទុក យើងមើលឃើញធនាគារកណ្តាលជប៉ុនបន្តអនុវត្តការដំឡើងអត្រាការប្រាក់គោលនយោបាយបន្តិចម្តងៗ។

បន្ទាប់ពីបានបញ្ចប់វិធានការជំរុញរូបិយវត្ថុដ៏ធំកាលពីឆ្នាំមុន ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់រយៈពេលខ្លីដល់ ០,៥ភាគរយពី ០,២៥ភាគរយនៅក្នុងខែមករាដោយសារចក្ខុវិស័យថា ប្រទេសជប៉ុនកំពុងស្ថិតក្នុងដំណាក់កាលនៃការសម្រេចបានគោលដៅអតិផរណា ២ភាគរយរបស់ខ្លួន។

ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda បានបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបន្តការដំឡើងអត្រាការប្រាក់ដល់កម្រិតដែលចាត់ទុកថាអព្យាក្រឹតចំពោះសេដ្ឋកិច្ច ដែលធនាគារកណ្តាលបានប៉ាន់ប្រមាណថាស្ថិតក្នុងចន្លោះពី ១ភាគរយទៅ ២,៥ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

អត្ថបទដែលជាប់ទាក់ទង