**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ៥២៧នាក់ នៅជប៉ុន បានស្លាប់ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន

តូក្យូ៖ ទិន្នន័យបឋមរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញកាលពីថ្ងៃពុធទី២៩មករាថា សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥២៧នាក់ក្នុងប្រទេសជប៉ុន បានស្លាប់ដោយសារការធ្វើអត្តឃាតកាលពីឆ្នាំមុន កើនឡើង១៤នាក់ធៀបនឹងឆ្នាំ២០២៣ និងកើនឡើងពីចំនួន៥១៤នាក់ក្នុងឆ្នាំ២០២២។

ក្នុងចំណោមចំនួនសរុបនៃសិស្សវិទ្យាល័យមានចំនួន៣៤៩នាក់ កើនឡើង២នាក់ សិស្សមធ្យមសិក្សាមានចំនួន១៦៣នាក់ កើនឡើង១០នាក់ និងសិស្សបឋមសិក្សាមានចំនួន១៥នាក់ កើនឡើង២នាក់ធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ តាមយេនឌ័រ ២៣៩នាក់ជាកុមារា ថយចុះ២០នាក់ ខណៈកុមារីមាន២៨៨នាក់ កើនឡើង៣៤នាក់។ មន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព បានហៅស្ថានភាពនេះថាជាកម្រិតធ្ងន់ធ្ងរ ហើយថា រដ្ឋាភិបាលចាំបាច់ត្រូវធ្វើការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ។

ចំនួនសរុបនៃអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុន បានធ្លាក់ចុះមកនៅត្រឹម២០២៦៨នាក់ ធ្លាក់ចុះ១៥៦៩នាក់ពីឆ្នាំ២០២៣ ជាតួលេខទាបបំផុតទីពីរចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៧៨។ ការធ្វើអត្តឃាតរបស់បុរសបានធ្លាក់មកនៅត្រឹម១៣​៧៦៣នាក់ ធ្លាក់ចុះចំនួន១០៩៩នាក់ ដែលជាការថយចុះជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ។ ការធ្វើអត្តឃាតរបស់ស្ត្រី​ក៏​បាន​ថយ​ចុះ​ដែរ គឺ​ធ្លាក់​ចុះ​មកនៅត្រឹម៦៥០៥នាក់ ធ្លាក់​ចុះ​ជា​លើក​ទី​ពីរ​ជាប់​គ្នា។

បញ្ហាសុខភាព គឺជាមូលហេតុទូទៅបំផុតនៅពីក្រោយការធ្វើអត្តឃាតដែលមានចំនួន១១៩៨៦ករណី បន្ទាប់មកគឺបញ្ហាទាក់ទងនឹងសេដ្ឋកិច្ច បញ្ហាជីវិតមានចំនួន៥០៧៥ករណី និងបញ្ហាគ្រួសារ៤៣៣៤ ករណី។ ជាមួយគ្នា បញ្ហាទាក់ទងនឹងសាលារៀនមានចំនួន៥៧៨ករណី ខណៈការធ្វើអត្តឃាតចំនួន៤២ករណី ត្រូវបានផ្សារភ្ជាប់ជាមួយបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអន្តរកម្មតាមអ៊ីនធឺណិត៕

អត្ថបទដែលជាប់ទាក់ទង