**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ក្រសួងមហាផ្ទៃ ធ្វើសិក្ខាសាលាផ្សព្វផ្សាយ​ ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កេីនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឆ្នាំ២០២៤​-២០២៨

ភ្នំពេញ៖​ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥​ ក្រសួងមហាផ្ទៃ ​ធ្វើសិក្ខាសាលា​ផ្សព្វផ្សាយស្តីពី​ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កេីនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឆ្នាំ២០២៤​-២០២៨​ ក្រោមអធិបតីភាពលោកជំទាវ​ គឹម​ ស៉ីផាត់​ រដ្ឋលេខាធិកា​ប្រចាំការ​ និង​តំណាងដ៏ខ្ពង់ខ្ពស់​ លោកជំទាវ​ កិត្តិបណ្ឌិត​ អ៉ឹង​ កន្ថាផាវី​ រដ្ឋមន្រ្តីក្រសួង​កិច្ចការ​នារី​ ។

សិក្ខា​សាលានេះដែរក៏មានការអញ្ជេីញចូលរួមពី​ លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី និងក្រសួងមុខងារសាធារណៈ ឯកឧត្តមប្រធានអង្គភាព​នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងលោកស្រី ប្រធានកម្មវិធី ISD ឯកឧត្តម លោកជំទាវ លោកលោកស្រី តំណាងអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ​ ក្រសួងកិច្ចការនារីក្រសួងមុខងារសាធារណៈ និង លេខាធិការដ្ឋាន គ.ជ.អ.ប​ ឯកឧត្តម លោកជំទាវប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលអភិបាលរងរាជធានី ខេត្ត លោក លោកស្រី នាយករដ្ឋបាល នាយកទីចាត់ការធនធានមនុស្សរាជធានី ខេត្ត​ លោក លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ព្រមទាំង លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរកិច្ចការនារីរាជធានី ខេត្តប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរង ប្រធានការិយាល័យក្រុង ស្រុក ខណ្ឌ​ ជាច្រើន​រូបផងដែរ។

ជាបឋម​ លោកជំទាវ​ គឹម​ ស៉ីផាត់​ រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​កិច្ចការ​នារី​ ​ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោកជំទាវ ឯកឧត្តម លោកស្រី លោក ដែលបាន អញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាថ្ងៃនេះ។

ក្នុងឱកាសនេះ​ដែរ លោកជំទាវ​ គឹម​ ស៉ីផាត់​ រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួង​កិច្ចការ​នារី​ ក៏បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំពោះការគាំទ្រ ណែនាំចង្អុលបង្ហាញ និងជំរុញក្នុងការដាក់ចេញ​នូវផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨ ដែលផ្សព្វផ្សាយឱ្យអនុវត្តនាឱកាសនេះ។

ដូចអង្គពិធីបានជ្រាបហើយថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា បានបន្តនូវ មរតកដ៏ថ្លៃថ្លា ក្នុងការលើកកម្ពស់ស្ថានភាពនិងតួនាទីរបស់ស្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ – ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចបាន​ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រី គឺជាស្នូល។ រាជរដ្ឋាភិបាល នឹងបន្ត បង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័របង្កលក្ខណៈ អំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចអំពីផែនការគ្រួសារកាត់បន្ថយភាព​ងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់នៅក្នុងក្របខ័ណ្ឌកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ កន្លងមករាជរដ្ឋាភិបាល ដាក់ចេញ និងអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តនានាដែលឆ្លើយតបនឹងសមភាពយេនឌ័រ និងលើកកម្ពស់ភាពជាអ្នកដឹកនាំ របស់ស្ត្រីនៅថ្នាក់ក្រោមជាតិ រួមទាំងកម្មវិធីជាតិ ទី១ និងទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ គោលយោបាយស្តីពីការលើកកម្ពស់សមភាពយេនឌ័រសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាដើម។

នៅក្នុងនោះរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ទទួលបានកម្មវិធីអភិវឌ្ឍន៍សមត្ថភាព កម្មវិធីវគ្គបណ្តុះបណ្តាលជាកាតព្វកិច្ច បានរៀបចំនិងដំណើរការមុខងាររបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមាររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ​ ឃុំ សង្កាត់ ដែលជាយន្តការក្នុងការលើកកម្ពស់ការឆ្លើយតបនិងដោះស្រាយគម្លាតយេនឌ័រ បញ្ហាស្ត្រី កុមារ និងក្រុម ជនងាយរងគ្រោះ។
នៅក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ បានបន្តផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម តាមរយៈ វិធីសាស្ត្រ​និងកិច្ចការអន្តរវិស័យ នៅក្នុងក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ទាំងនៅក្នុងកម្រិតស្ថាប័ន និងក្នុងការធ្វើសេចក្តីសម្រេចនានាក្នុងការងាររដ្ឋបាលទូទៅការផ្តល់សេវានិងកិច្ចអភិវឌ្ឍមូលដ្ឋាន និងទាំងនៅក្នុងកម្រិតបុគ្គល ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធី និងកិច្ចការពាក់ព័ន្ធនានា។

លទ្ធផលរំពីងទុករបស់កម្មវិធីជាតិ គឺរដ្ឋបាលថ្នាក់ក្រោមជាតិជ្រើសរើសនិងគ្រប់គ្រងបុគ្គលិក រៀបចំ ផែនការ និងធនធានព្រមទាំងចាត់ចែងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដោយគ្មានការរើងអើង និងមិនប្រកាន់ជាតិសាសន៍ សាសនា ភេទ ជនដែលមានពិការភាព និងឆ្លើយតបដល់ក្រុមជនងាយរងគ្រោះនានាប្រកបដោយបរិយាបន្ន និងសមធម៌។

លោកជំទាវរដ្ឋលេខាធិការ បានបន្ត ថាគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បាន ដាក់ចេញឱ្យអនុវត្តនូវ ផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤-២០២៨ តាមរយៈប្រកាសអន្តរក្រសួង (ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី) ដែលជាកិច្ចការអាទិភាពមួយ ដែលបានកំណត់នៅក្នុងកម្មវិធីជាតិ ទី២ ដែលជាពិសេស ក្នុងការលើកកម្ពស់ការអភិវឌ្ឍ និងគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាបន្ន និងសមធម៌។

ការរៀបចំនិងដាក់ចេញឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨នេះ យោងតាមលទ្ធផល មេរៀនបទពិសោធន៍ដែលទទួលបានពីការអនុវត្តផែនការយុទ្ធសាស្ត្រដំណាក់កាលទី១ ឆ្នាំ ២០១៧-២០១៩ ព្រមទាំងបានឆ្លើយតបនឹងតម្រូវការអាទិភាពដែលបានចង្អុលបង្ហាញនៅក្នុងកម្មវិធីជាតិ លើកទី២ និងស្ថានភាពជាក់ស្តែងនៅថ្នាក់ក្រោមជាតិ ព្រមទាំងមតិយោបល់របស់ដៃគូពាក់ព័ន្ធ។ ចាប់តាំងពីខែសីហា ឆ្នាំ២០២២មក ក្រុមការងារ​ដែលដឹកនាំដោយលេខាធិការដ្ឋាន គ.ជ.អ.ប បានចុះប្រមូលព័ត៌មាន សិក្សាស្វែងយល់អំពីស្ថានភាពជាក់ស្តែង រៀបចំសេចក្តីព្រាង ពិភាក្សានិងពិគ្រោះយោបល់ យ៉ាងទូលំទូលាយជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ​ និង បានដាក់ជូនកិច្ចប្រជុំពេញអង្គ របស់គ.ជ.អ.ប. ពិនិត្យ និងអនុម័ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ។

ផែនការយុទ្ធសាស្ត្រនេះ គឺជាការបង្ហាញអំពីការគាំទ្រ និងប្តេជ្ញាចិត្តរួមគ្នា របស់ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈក្រសួងកិច្ចការនារី លេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងសហថាមពលរួមគ្នា ដើម្បីលើកកម្ពស់តួនាទីស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រី នៅកន្លែងការងារ និង ការអនុវត្តតួនាទីភារកិច្ច សក្តានុពលរបស់ខ្លួនបានពេញលេញ។

លោកជំទាវបានបញ្ជាក់បន្ថែមទៀត ថា ផែនការយុទ្ធសាស្រ្តនេះផ្តោតលេីយុទ្ធសាស្រ្តស្នូលចំនួន៤ រួមមាន ៖ ១. ការពិនិត្យ រៀបចំ និងកែសម្រួលគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ ការលើកទឹកចិត្ត ក្នុងការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ២. ការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាស្ត្រីនៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ៣.​ ការបង្កើតបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលនៅកន្លែងបំពេញការងារ និងការ អនុវត្តតួនាទីភារកិច្ចរបស់ស្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ៤. ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង