**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ

អគ្គនាយកដ្ឋានរដ្ឋបាល លើកឡើងពីការងារគម្រោងមូលនិធិ និងការគាំទ្រក្រុង ស្រុក ឃុំ សង្កាត់

ភ្នំពេញ៖ តាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងពីការងារគម្រោងមូលនិធិ និងការគាំទ្រក្រុង ស្រុក ឃុំ សង្កាត់ ដែលរួមមានដូចខាងក្រោម៖

១-គម្រោងមូលនិធិក្រុង ស្រុក
ការរៀបចំគម្រោងមូលនិធិក្រុង ស្រុកឆ្នាំ២០២៤ មានចំនួន ៥៤៥គម្រោង ក្នុងនោះរួមមាន៖គម្រោងបានបញ្ចប់ការសិក្សាចំនួន ៥៤៥គម្រោង (ស្មើនឹង៩៨,៩០%) និងបានដេញថ្លៃរួចចំនួន ៥០៩គម្រោង (ស្មើនឹង៩៣,៣៩%) នៃ គម្រោងបានបញ្ចប់ការសិក្សា។ ចំពោះការអនុវត្តកិច្ចសន្យាគម្រោងក្រុង ស្រុកឆ្នាំ២០២៤ចំនួន ៥០៥កិច្ចសន្យា ក្នុងនោះ កិច្ចសន្យាបញ្ចប់ការសាងសង់១០០% ចំនួន ៣៥៧កិច្ចសន្យា (ស្មើនឹង៧០,៦៩%) និងកិច្ចសន្យាមិនទាន់អនុវត្តចំនួន ១៤៨កិច្ចសន្យា (ស្មើនឹង២៩,៣១%)។ ចំពោះការអនុវត្តកិច្ចសន្យាគម្រោងក្រុង ស្រុកឆ្នាំ២០២៣ មានភាពយឺតយ៉ាវ ក្នុងការអនុវត្តដែលឆ្លងចូលឆ្នាំ២០២៤ ដែលក្នុងនោះគម្រោងដែលបានបញ្ចប់ការសិក្សាចំនួន៤៩១(ស្មើនឹង១០០%)។ គម្រោងក្រុង ស្រុកឆ្នាំ២០២៣ បានដេញថ្លៃរួចចំនួន ៤៩១ (ស្មើនឹង១០០%) នៃគម្រោងបានបញ្ចប់ការសិក្សា។

២-គម្រោងមូលនិធិឃុំ សង្កាត់
ការរៀបចំគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៤មានចំនួន ២.១៨២គម្រោង ដែលក្នុងនោះរួមមាន៖ គម្រោង បានបញ្ចប់ការសិក្សាចំនួន ២.១៨២គម្រោង (ស្មើនឹង១០០%) និងបានដេញថ្លៃរួចចំនួន ២.១៤០គម្រោង (ស្មើនឹង ៩៨,០៨%) នៃគម្រោងបានបញ្ចប់ការសិក្សា។ ចំពោះការអនុវត្តកិច្ចសន្យាគម្រោងឃុំ សង្កាត់ឆ្នាំ២០២៤មានចំនួន ២.០៩៨កិច្ចសន្យា ក្នុងនោះកិច្ចសន្យាមិនទាន់អនុវត្តចំនួន ៨៣៣កិច្ចសន្យា (ស្មើនឹង៣៩,៧០%) បញ្ចប់ការសាងសង់ ១០០% ចំនួន ១.២៦៣កិច្ចសន្យា (ស្មើនឹង៦០,២០%) កិច្ចសន្យា ដែលអ្នកទទួលការបោះបង់ចំនួន ២កិច្ចសន្យា (ស្មើនឹង០,១០%)។ ចំពោះការអនុវត្តកិច្ចសន្យាគម្រោង ឃុំ សង្កាត់ឆ្នាំ២០២៣ មានភាពយឺតយ៉ាវក្នុងការអនុវត្ត ដែលឆ្លងចូលឆ្នាំ២០២៤ ដែលក្នុងនោះគម្រោងបានបញ្ចប់ការសិក្សាចំនួន ២.០៨៤គម្រោង (ស្មើនឹង៩៩,៩៥%)គម្រោងមិនទាន់បានសិក្សាចំនួន ១គម្រោង (ស្មើនឹង០,០៥%) និងគម្រោងបានដេញថ្លៃរួចចំនួន ២.០៨៣គម្រោង (ស្មើ នឹង៩៩,៩៥%)នៃគម្រោងបានបញ្ចប់ការសិក្សា។ចំពោះការអនុវត្តកិច្ចសន្យាគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៣ ចំនួន ២.០៨៤កិច្ចសន្យា ក្នុងនោះកិច្ចសន្យាបានបញ្ចប់ការសាងសង់១០០% ចំនួន ២.០៧៩កិច្ចសន្យា (ស្មើនឹង ៩៩,៧៦%) កិច្ចសន្យាដែលមិនទាន់អនុវត្តចំនួន ៥កិច្ចសន្យា (ស្មើនឹង ០,២៤%)។

៣-ការគាំទ្រក្រុង ស្រុក ឃុំ សង្កាត់
-បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុកដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច និងដាក់ចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការចំនួន១២ខេត្ត សរុប ៩៤ក្រុង ស្រុក រួមមាន៖ ខេត្ត ព្រះសីហនុ ស្ទឹងត្រែង កំពង់ស្ពឺ កំពង់ចាម ព្រះវិហារ ពោធិ៍សាត់ ត្បូងឃ្មុំ ប៉ៃលិន កំពង់ឆ្នាំង និងខេត្តកំពង់ធំ និងខេត្ត ដែលមិនទាន់បានកែសម្រួលនិមិត្តសញ្ញាក្រុង ស្រុកក្រោយកិច្ចប្រជុំមានចំនួន ៧ខេត្ត ដូចជា៖ ខេត្តកំពត តាកែវ បាត់ដំបង ឧត្តរមានជ័យ ក្រចេះ បន្ទាយមានជ័យ និងខេត្តកណ្តាល
-បានដាក់ចេញប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើនិមិត្តសញ្ញាក្រុង ស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ និងប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើនិមិត្តសញ្ញាក្រុង ស្រុកទាំង១៣ នៃខេត្តកណ្តាល
-បានរៀបចំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ចុះពិនិត្យ និងស្រាវជ្រាវលើករណីបណ្ដឹងពាក់ព័ន្ធនឹង នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ
-បានរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងរដ្ឋបាលថ្នាក់ – ក្រោមជាតិ លើការកែសម្រួលសៀវភៅណែនាំស្តីពីការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់តាមប្រព័ន្ធអនឡាញ ៕

អត្ថបទដែលជាប់ទាក់ទង