**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម យក់ ប៊ុនណា សំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កេីត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណ: និងជានាយកសាលាភូមិន្ទរដ្ឋបាល បានសំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សាត្រូវបង្កេីត ឬពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងបែបនេះក្នុងពិធីធ្វេីបទបង្ហាញស្ដីពីការចុះអនុវត្តការងារសង្គមរបស់កម្មសិក្សាការីបញ្ចប់វគ្គវិក្រឹតការឆ្នាំ២០២៤ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ។

កម្មវិធីនេះ មានការអញ្ជេីញចូលរួមពីគណ:គ្រប់គ្រងសាលាមាន ឯកឧត្តម សុខ សេងយ៉ន ឯកឧត្តម ស៊ុង វិនទិ ឯកឧត្តម សាលី វណ្ណប៉ុក និងកម្មសិក្សាការីនៃ១.វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យ, ២.វគ្គវិក្រឹតការមន្ត្រីមធ្យមថ្នាក់គុណភាព ថ្នាក់គុណធម៌និងថ្នាក់នវានុវត្តន៍, ៣.វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលថ្នាក់មេត្តា និង៤.វគ្គវិក្រឹតការមន្រ្តីក្រមការថ្នាក់ករុណា។

ក្នុងពិធីនោះដែរ កម្មសិក្សាការីមន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ បានលេីកយកនូវការងារសង្គមក្រោមប្រធានបទ ស្លាកលេខផ្ទះក្រោមម្លប់សន្តិភាព ដោយបានបង្ហាញពីភាពជោគជ័យ ដែលបានមកពីស្មារតីសាមគ្គីភាព ប្រកបដោយស្នាមញញឹម និងអនុស្សាវរីយ៍ បទពិសោធន៍ ចំណេះដឹង៖

ទី១.បង្កើតឱ្យមានកិច្ចសហការល្អរវាងកម្មសិក្សាការីថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋាន

ទី២.ទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ

ទី៣.ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងទាំងចំណេះដឹង ចំណេះធ្វើ សម្រាប់ចូលរួមលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជាផ្នែកមួយផ្សារភ្ជាប់ទ្រឹស្តី ទៅនិងសង្គមជាក់ ស្តែង

ទី៤.ចេះធ្វើផែនការសកម្មភាព ផែនការថវិកា ចេះស្រឡាញ់គ្នា យកគោរពស្មារតីសម្រេចជា ក្រុមប្រកបដោយភាតរភាព ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសង្គម

ទី៥.ចេះប្រឹក្សាស្វែងយល់ពីជីវភាពរបស់ប្រជាពលរដ្ឋ និងផ្តល់អត្ថប្រយោជន៍អំពីសកម្មភាព មនុស្សធម៌ដល់ប្រជាពលរដ្ឋក្នុងភូមិជាក់ស្តែង។

ថ្លែងក្នុងនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការឆ្នាំ២០២៤ ទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យ ឧស្សាហ៍ព្យាយាមនិងបានចូលរួមនៅសកម្មភាពសង្គមដើម្បីទទួលយកនូវបទពិសោធន៍ ចំណេះដឹងសម្រាប់ទៅអភិវឌ្ឍន៍មូលដ្ឋានក៏ដូចជាការងាររបស់ខ្លួននៅតាមអង្គភាពស្ថាប័នវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងបន្តថា ការចូលរួមការងារសង្គមគឺពិតជានាំមកនៅបទពិសោធន៍និងចំណេះដឹងច្រើន ដែលកើតចេញពីការជំនះរាល់ឧបសគ្គនិងបញ្ហាលំបាកទាំងឡាយដែលបានជួបប្រទះក្នុងការអនុវត្តការងារជាក់ស្ដែងសម្រាប់ខ្លួនយើងហើយការលំបាកដែលយើងឆ្លងកាត់នេះជាបទពិសោធន៍ និងសូមសំណូមពរដល់កម្មសិក្សាការីទាំងអស់ពេលត្រឡប់ទៅកាន់ក្រសួង អង្គភាព របស់ខ្លួនវិញត្រូវយកចំណេះដឹងបទពិសោធន៍នៃការកសាងគម្រោងនេះទៅអនុវត្តហើយអ្នកដែលមិនធ្លាប់បង្កើតនូវគម្រោងត្រូវតែខិតខំបង្កើតគម្រោង ចំពោះអ្នកដែលធ្លាប់បង្កើតគម្រោងហើយត្រូវពង្រីកនូវគម្រោងរបស់ខ្លួនឲ្យបានកាន់តែធំសំដៅចូលរួមកសាងបាននូវសង្គមឬសហគមន៍មួយរីកចម្រើនជាមួយនិងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទទួលបានការសាទរបន្ថែមទៀតពីពីប្រជាពលរដ្ឋក៏ដូចជាមិត្តរួមការងារទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង