**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

អ្នកគាំទ្រលោក យូន រាប់រយនាក់ សម្រុកចូលតុលាការ ដោយខ្លះវាយកញ្ចក់បង្អួច និងខ្លះទម្លុះវាយបំបែកចេញពីខាងក្នុង

សេអ៊ូល៖ អ្នកគាំទ្រលោក យូន ស៊ុកយ៉ុល រាប់រយនាក់ បានសម្រុកចូលអគារតុលាការ កាលពីព្រឹកថ្ងៃអាទិត្យទី១៩មករា ដោយខ្លះវាយកញ្ចក់បង្អួច និងខ្លះទម្លុះវាយបំបែកចេញពីខាងក្នុង។ ភាពចលាចលនេះ ផុសឡើងភ្លាមៗបន្ទាប់ពីតុលាការបានសម្រេចបន្តឃុំខ្លួនប្រធានាធិបតីព្យួរតំណែងរហូតដល់២០ថ្ងៃ។

បន្ទាប់ពីសវនាការរយៈពេលប្រាំម៉ោង កាលពីថ្ងៃសៅរ៍ទី១៨មករា ចៅក្រមបានចេញដីកាថ្មីបន្តការឃុំខ្លួនលោក យូន ដល់ទៅ២០ថ្ងៃ ដោយសារការព្រួយបារម្ភថា ជនសង្ស័យអាចបំផ្លាញភស្តុតាង។ ភ្លាមៗបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការ ត្រូវបានប្រកាសកាលកាលពីថ្ងៃអាទិត្យទី១៩ ខែមករា នៅម៉ោងប្រហែល៣ទៀបភ្លឺ អ្នកគាំទ្ររបស់លោក យូន បានចោមរោមអគារតុលាការធម្មនុញ្ញដូចស្រមោច ទន្ទឹមនឹងប៉ូលិសកុប្បកម្មដ៏លើសលប់បានព្យាយាមរារាំងពួកគេ។ ខ្សែវីដេអូបានបង្ហាញថា អ្នកគាំទ្រលោក យូន ប្រហែលមួយពាន់នាក់បានដើរដង្ហែព្យុហយាត្រាសំដៅទៅកាន់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដោយបានបំផ្ទុះបំពង់ពន្លត់អគ្គិភ័យនៅច្រកចូលខាងមុខ បន្ទាប់មកបានសម្រុកចូលទៅខាងក្នុង បំផ្លាញសម្ភារការិយាល័យ បរិក្ខារ និងគ្រឿងសង្ហារឹមនានា។

យ៉ាងណា ពីរទៅបីម៉ោងក្រោយមក ប៉ូលិសបានស្តារសណ្តាប់ធ្នាប់ឡើងវិញ ដោយពួកគេអះអាងថា បានចាប់ខ្លួនបាតុករចំនួន៤៦នាក់ ហើយប្តេជ្ញាចាប់ខ្លួនមនុស្សផ្សេងទៀតដែលពាក់ព័ន្ធ។ ជាមួយគ្នានេះ ទីភ្នាក់ងារ​សារព័ត៌មានយ៉ុនហាប់ ​រាយការណ៍​ថា ប៉ូលិស​៩​នាក់​បាន​រង​របួស​។ ជុំវិញភាពវឹកវរនេះ ប្រធានស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះអំពើហិង្សាខុសច្បាប់ ដែលមិនអាចនឹកស្មានដល់នៅក្នុងសង្គមប្រជាធិបតេយ្យ។ អាជ្ញាធរត្រូវតែបង្កើនវិធានការសុវត្ថិភាពជុំវិញការប្រមូលផ្តុំនេះ»។

គេនៅចាំបានថា កាលពីថ្ងៃពុធទី១៥ ខែមករា លោក យូន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ខណៈលោកត្រូវប្រឈមមុខនឹងការចោទប្រកាន់នៃការបះបោរទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៤ ដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានទាញដៃប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចលនយោបាយ។ ការបះបោរ ជាឧក្រិដ្ឋកម្មដែលលោក យូន អាចត្រូវបានចោទប្រកាន់ គឺជាឧក្រិដ្ឋកម្មមួយដែលប្រធានាធិបតីកូរ៉េខាងត្បូង មិនមានអភ័យឯកសិទ្ធិ ហើយអាចត្រូវផ្តន្ទាទោសប្រហារជីវិត។ យ៉ាង​ណា​មិញ កូរ៉េ​ខាង​ត្បូង​មិន​បាន​ប្រហារ​ជីវិត​នរណា​ម្នាក់​ក្នុង​រយៈ​ពេល​ជិត៣០​ឆ្នាំ​មក​ហើយ៕

អត្ថបទដែលជាប់ទាក់ទង