**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមទាំងអស់ ដើម្បីដឹងពីសុខទុក្ខ និងស្វែងយល់ពីការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តី ដោយបានណែនាំត្រូវពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម។

ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត និងបានអំពាវនាវដល់សមាជិកក្រុមគ្រួសារ សូមបង្កើនជាសកម្មភាពដ៏ប្រពៃណីបន្ថែមទៀត ក្នុងការបង្កើតជាទម្លាប់ជាប្រចាំក្នុងការបរិច្ចាគ ហើយការបរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។ ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ សូមបង្កើនការសាមគ្គីគ្នា សហការគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា។

ឯកឧត្តមសាស្រ្តាចារ្យ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អបន្ថែម ដើម្បីបង្កើនសោភ័ណ្ឌភាពកន្លែងបរិច្ចាគឈាម ឱ្យមានភាពរស់រវើក ជាពិសេសបង្កើនការ ទុកចិត្ត ទាក់ទាញ កក់ក្តៅ ទើបមានការចូលរួមបរិច្ចាគឈាមបន្តទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសាន៍ជាគន្លឹះមួយចំនួន ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិ ដោយត្រូវ៖
– រៀបចំផែនការធ្វើនវានុវត្តន៍ ក្នុងការទទួលអំណោយឈាម និងការអប់រំផ្សព្វផ្សាយ
– លើកកម្ពស់ការបរិច្ចាគឈាមស្ម័គ្រចិត្ត លើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមទៀងទាត់ និងបង្កើនការចូលរួមស្ម័គ្រចិត្តពីអ្នកបរិច្ចាគឈាមថ្មី បន្ថែមទៀត
– បង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន អង្គការ សមាគម វិស័យឯកជន សប្បុរសជន
– ត្រូវបង្កើនសមត្ថភាពជំនាញឱ្យកាន់តែមុតស្រួច ជាពិសេសផ្នែកមន្ទីរពិសោធន៍ ត្រូវមាននីតិវិធីស្តង់ដាឱ្យកាន់តែច្បាស់លាស់
– បុគ្គលិក មន្រ្តីរាជការនៃមជ្ឈមណ្ឌលត្រូវស្វែងយល់ពីសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយមានគោលដៅច្បាស់លាស់ ជឿជាក់លើខ្លួនឯង ប្រកបដោយភាពនវានុវត្តន៍ និងភាពឈ្លាសវៃ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិតដើម្បីប្រយុទ្ធ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ និងសូមលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងសកម្មភាពប្រមូល និងផ្គត់ផ្គង់ឈាម ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង