**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

WHO៖ យ៉ាងហោចណាស់លុយ ១០ពាន់លានដុល្លារ ទំនងជានឹងត្រូវការ ដើម្បីកសាងប្រព័ន្ធសុខភាពដែលបំផ្លិចបំផ្លាញរបស់តំបន់ហ្កាហ្សាឡើងវិញ ក្នុងរពេល៥-៧ឆ្នាំខាងមុខ

ហ្សឺណែវ៖ យ៉ាងហោចណាស់លុយចំនួន១០ពាន់លានដុល្លារ ទំនងជានឹងត្រូវការដើម្បីកសាងប្រព័ន្ធសុខភាពដែលបំផ្លិចបំផ្លាញរបស់តំបន់ហ្កាហ្សាឡើងវិញ ក្នុងរយៈពេល៥ទៅ៧ឆ្នាំខាងមុខ។ នេះបើយោងតាមការវាយតម្លៃដំបូងរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៦មករា។

លោក រីគ ភីភឺកន តំណាងទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ ប្រចាំនៅទឹកដីប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌មានថា តម្រូវការ គឺមហិមាណាស់។ ជាមួយនឹងបទឈប់បាញ់លេចជារូបរាងឡើង អង្គការមនុស្សធម៌កំពុងអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ទៅកាន់តំបន់តូចចង្អៀតហ្កាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ទំហំនៃតម្រូវការដ៏ខ្ពស់នេះ។ លោក ភីភឺកន បាននិយាយថា ការប៉ាន់ប្រមាណដំបូងរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ អំពីការចំណាយលើការកសាងឡើងវិញ នូវវិស័យសុខាភិបាលគឺជាង៣ពាន់លានដុល្លារ សម្រាប់រយៈពេល១ឆ្នាំកន្លះដំបូង និងបន្ទាប់មក១០ ពាន់លានដុល្លារសម្រាប់រយៈពេល៥ ទៅ៧ឆ្នាំ។

លោក ភីភឺកន បន្ថែមថា WHO បានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកការគាំទ្ររបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទឹកដី។ លោក​បាន​បន្ត​ថា​៖«​អ្វី​ដែល​សំខាន់​..គឺ​សន្តិសុខ​​ដែល​ជា​ឧបសគ្គ​នយោបាយ​ក្នុង​ការ​ផ្តល់​ជំនួយ​នៅ​ទូទាំង​តំបន់​ហ្កាហ្សា ​ត្រូវ​បាន​ដកចេញ។ យើង​ត្រូវ​ការ​ការ​ចូល​ដំណើរ​ការ​យ៉ាង​ឆាប់​រហ័ស គ្មាន​ការ​រារាំង និង​មាន​សុវត្ថិភាព ដើម្បី​ពន្លឿន​រំហូរ​ជំនួយ​ចូល​ទៅ​ក្នុង និង​ទូទាំង​តំបន់ហ្កាហ្សា»។ ទន្ទឹមនឹងនោះ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយេស៊ូស បាននិយាយថា តិចជាងពាក់កណ្តាលនៃមន្ទីរពេទ្យហ្កាហ្សាដំណើរការ។ លោកបានសាទរចំពោះសេចក្ដីប្រកាសកាលពីថ្ងៃពុធពីអ្នកសម្រុះសម្រួល ដែលថា ទីបំផុតអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស បានឈានដល់បទឈប់បាញ់ ជាព័ត៌មានដ៏ល្អបំផុត។

លោក​បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា៖«កិច្ចព្រមព្រៀង​នេះ​ជា​ការ​បញ្ចប់​ជំពូក​ងងឹត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ យើង​ស្វាគមន៍​ដំណឹង​នេះ ប៉ុន្តែ​ក៏​មាន​ការ​សោកស្ដាយ​ផង​ដែរ​ ដែល​វា​យឺត​ពេល​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ជម្លោះ​នេះ»។ បន្ថែមពីនោះ ប្រធានអង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា៖«ឱសថល្អបំផុត..គឺសន្តិភាព។ ដូច្នេះ សូម​ឱ្យ​ការ​ព្យាបាល​ចាប់ផ្តើម​មិនមែន​សម្រាប់​តែ​ហ្កាហ្សា​ទេ ប៉ុន្តែ​សម្រាប់​អ៊ីស្រាអែល​ផងដែរ។ នេះ​ជា​ផលប្រយោជន៍​ល្អ​បំផុត​របស់​អ្នក​រាល់​គ្នា»។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ហើយរួមបញ្ចូលបីដំណាក់កាល ដែលដំណាក់កាលនីមួយៗនឹងមានរយៈពេល៤២ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង