**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន

ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបាន បានជួបពិភាក្សាទ្វេភាគីជាមួយគ្នា ក្រោមបរិយាកាសរីករាយ ជិតស្និទ្ធ បើកចំហរ និងសាមគ្គីភាព នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្ថាប័នសភា ប្រទេសទំាងពីរឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ីយ៉ាងកក់ក្តៅជាទីបំផុត។

ឯកឧត្តមបណ្ឌិតបានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយបានកំពុងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃនីតិកាលទី៧ របស់រដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនកម្ពុជា និងបានគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជារហូតមក។ សម្តេចបានលើកឡើងថា អ្នកវិនិយោគម៉ាឡេស៊ីបានមកបណ្តាក់ទុនមុនគេនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។

សម្តេចបានអរគុណប្រទេសម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់គំាពារពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅ ម៉ាឡេស៊ី បានយ៉ាងកក់ក្តៅដូចជាពលរដ្ឋរបស់ខ្លួនដូច្នេះដែរ។ សម្តេចបានស្នើប្រធានរដ្ឋសភាម៉ាឡេស៊ីជួយទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី មកបណ្តាក់ទុននិងទស្សនាកម្ពុជាបន្ថែមទៀត ព្រមទាំងជួយផ្តល់បន្ថែមអាហារូបករណ៍ដល់សិស្សនិស្សិតនិងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅម៉ាឡេស៊ី ឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាធនធាននៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តមបណ្ឌិត បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ម៉ាឡេស៊ីបាន រួមសហការការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាគូសបញ្ជាក់ថាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅម៉ាឡេស៊ី ជាពលរដ្ឋសកម្ម ស្មោះត្រង់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៅម៉ាឡេស៊ី។

ឆ្លើយតបនឹងសំណើរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិតបានសន្យាថា នឹងខិតខំទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី បន្ថែមទៀត មកម្ពុជា ហើយបញ្ហាអាហារូបករណ៍ក៏ដូច្នេះដែរ។ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា អ្នកវិនិយោគម៉ាឡេស៊ីដែលកំពុងបណ្តាន់ទុននៅកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយនិងកក់ក្តៅ ជាទីបំផុត ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាកម្ពុជា។

ក្នុងនាមជាប្រធានអាយប៉ាលើកទី៤៦ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ី បានជូនលិខិតអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី នៅចុងឆ្នាំ២០២៥នេះ។

ឯកឧត្តមបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សភាកម្ពុជានៅក្នុងមហាសន្និបាតអាយប៉ា ហើយថាវត្តមានគណៈប្រតិភូសភាកម្ពុជាជាកិត្តិយសធំធេង របស់ម៉ាឡេស៊ី។

សម្តេចរដ្ឋសភាធិបតី បានអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និង៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពិសេសជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្ដរសភាអាស៊ាន(AIPA)លើកទី៤៦។

សម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ា ដោយមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបទពិសោធន៍ស៊ីជម្រៅរបស់ម៉ាឡេស៊ី នឹងសម្រេចបានជោគជ័យ និងទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ពីមហាសន្និបាតអន្តរសភាអាស៊ាននេះ។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់រដ្ឋសភាម៉ាឡេស៊ី នូវការគាំទ្រ ក្នុងការដាក់បញ្ចូលសេចក្តីព្រាងសេចក្តីសម្រេចមួយស្ដីពីសន្តិភាពសកល ដែលសភាកម្ពុជាផ្តួចផ្តើម ទៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦នេះ។

សម្តេចបានលើកឡើងថា សភាកម្ពុជា ទើបតែបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំប្រឆ្នាំលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ហើយបានសម្រេចនូវសេចក្តីប្រកាសភ្នំពេញនិងធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន មគ្គទេសក៍និងប្រតិបត្តិករសន្តិភាពដ៏ឆ្នើមរបស់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាពជាតម្រូវការរបស់មនុស្សជាតិទូទំាងសកលលោក គ្មានប្រទេសណាមួយមិនត្រូវការសន្តិភាពនោះឡើយ។

ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុលបានទទួលយកសំណើរបស់សម្តេចប្រធានរដ្ឋសភា ដោយបានវាយតម្លៃ និងគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះពលិកម្មនិងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះសន្តិភាព។
ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ បានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ មិនត្រឹមបាននាំមកនូវផលប្រយោជន៍ដល់កម្ពុជានិងម៉ាឡេស៊ីប៉ុណ្ណោះទេ តែបាននាំមកនូវសុខសន្តិភាព វិបុលភាព ដល់មនុស្សជាតិទំាងមូលក្នុងសកលលោក ពិសេសនៅក្នុងសហគមន៍អាស៊ានតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង