**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល

សេអ៊ូល៖ ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូងនឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករានេះ ជាផ្នែកមួយនៃការស៊ើបអង្កេតបទឧក្រិដ្ឋកម្មថា តើលោក យូន បានប្រព្រឹត្តអំពើបះបោរដែរឬទេ? ខណៈតុលាការធម្មនុញ្ញបើកសវនាការជាលើកទីពីរលើការកាត់ក្ដីចោទប្រកាន់មេដឹកនាំរូបនេះ។

កូរ៉េខាងត្បូងកំពុងផុងខ្លួនធ្លាក់ក្នុងវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បង្កឡើងដោយការប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន។ កាលពីថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២៥ លោក យូន បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូង និង​ប៉ូលិស​ចំនួន​៣៥០០នាក់ សម្រុកចូលគេហដ្ឋានចាប់ខ្លួនលោក បានដោយជោគជ័យ។ ក្រុម​ប៉ូលិស​ត្រូវចាយពេល​ជាង​៥ម៉ោងទើបអាច​ទម្លុះ​រនាំងការពារប្រធានាធិបតីបាន។

លោក យូន បានអះអាងថា លោកយល់ព្រមចូលសវនា គឺដើម្បីបញ្ចៀសនូវហានិភ័យនៃការបង្ហូរឈាមឥតប្រយោជន៍។ គួរជម្រាបថា អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូង មានពេល៤៨ម៉ោង ដើម្បីសួរចម្លើយប្រធានាធិបតីដែលត្រូវបានព្យួរតំណែង ហើយអជ្ញាធរអាចស្វែងរកដីកា ដើម្បីឃុំខ្លួនលោករយៈពេល២០ថ្ងៃ ឬដោះលែងលោក? យ៉ាងណា រហូតមកដល់ពេលនេះ លោកប្រធានាធិបតីបានប្រើសិទ្ធិរបស់គាត់ក្នុងការរក្សាភាពស្ងៀមស្ងាត់ ដោយបដិសេធមិននិយាយជាមួយអាជ្ញាធរស៊ើបអង្កេតដែលបានរៀបចំកម្រងសំណួរជាង២០០ទំព័រ ខណៈមន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ កំពុងដឹកនាំការស៊ើបអង្កេតឧក្រិដ្ឋកម្ម។

លើសពីនេះ តុលាការធម្មនុញ្ញនឹងបើកសវនាការជាលើកទីពីរនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការកាត់ទោសចោទប្រកាន់លោក យូន។ ជុំវិញរឿងរ៉ាវរៀបរាប់ខាងលើ មេធាវី​របស់លោក យូន បានតាំងជំហរដដែលថា ដីកា​ចាប់​ខ្លួន​នេះ​គឺ​ខុស​ច្បាប់​ ព្រោះ​វា​ចេញ​ដោយ​តុលាការ​ក្នុង​ដែន​សមត្ថកិច្ច​ខុស ហើយ​ក្រុម​ដែល​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​លោក យូន មិន​មាន​បទបញ្ជាស្របច្បាប់​ក្នុង​ការ​ធ្វើ​ដូច្នេះ​ទេ។ គួរបញ្ជាក់ថា តុលាការកំពុងពិចារណាថា តើត្រូវដកលោក យូន ចេញពីតំណែងអចិន្រ្តៃយ៍ ឬអនុញ្ញាតឱ្យលោក យូន បន្តអង្គុយកៅអីប្រធានាធិបតី?។

អត្ថបទដែលជាប់ទាក់ទង