**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. នាព្រឹកថ្ងៃទី១៦ មករានេះ បាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន» ដោយមានវត្តមានចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារសម្របសម្រួលរៀបចំកម្មវិធីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមុខងារសាធារណៈ ក្នុងការជួយសម្របសម្រួល និងផ្តល់កិច្ចសហការក្នុងការរៀបចំសិក្ខាសាលានេះ ដែលជាការផ្តល់ឱកាសដល់ក្រសួង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនៃការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងអំពីការបំពេញការងារ ការគាំទ្រ និងការជំរុញអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងទទួលបានការតម្រង់ទិសបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

តាមរយៈរបាយការណ៍សង្ខេប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គសិក្ខាសាលាទាំងមូលថា ដោយឈរលើមូលដ្ឋាននៃការប្រមែប្រមូលចងក្រងឯកសារច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធ ដើម្បីធ្វើការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងឡើងវិញ ក្រសួងបានបញ្ចប់ការកំណត់មុខងារគោលចំនួន៣ រួមមាន៖ ១) កិច្ចការទូទៅ និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគាំទ្រដល់ប្រតិបត្តិការ និង សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ២) ការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍលើវិស័យសាធារណការ ដឹកជញ្ជូន និងឡូជីស្ទឹក និង ៣) ការអភិវឌ្ឍធនធានមនុស្ស សិក្សាស្រាវជ្រាវ និងពិសោធន៍ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ដោយឡែកក្រសួងក៏បានកំណត់មុខងាររងចំនួន១៧ ដែលបែងចែកជា២ គឺមុខងារគាំទ្រ ចំនួន៦ និងមុខងារបច្ចេកទេស ចំនួន១១។

ជាមួយនឹងវឌ្ឍនភាពនៃការងារពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា បច្ចុប្បន្ន ក្រសួងក៏កំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទាំងអស់ ដោយធ្វើការប្រមូល និង ចងក្រងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចដែលមានបច្ចុប្បន្ន និងការស្នើសុំកែសម្រួលថ្មី ដើម្បីពិនិត្យ និងវិភាគយ៉ាងលម្អិតចាប់ពីកម្រិតអគ្គនាយកដ្ឋាន រហូតដល់កម្រិតការិយាល័យជំនាញទាំងអស់ឡើងវិញ ដោយក្នុងនោះក្រសួងផ្តោតសំខាន់លើភារកិច្ចដែលជាន់គ្នា និងអនុវត្តពុំសូវមានប្រសិទ្ធភាព ដើម្បីធ្វើការលុប កែសម្រួល ផ្ទេរចេញ និងការបញ្ចូលបន្ថែមភារកិច្ចណាដែលចាំបាច់ សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងស្ថាប័ន។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់បន្ថែមថា ក្រោយពីបញ្ចប់ការសម្អាត និងកែសម្រួលរចនាសម្ព័ន្ធ ដោយឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» រួចរាល់ ក្រសួងនឹងពិនិត្យ សិក្សាលើការរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ដើម្បីស្នើសុំការឆ្លងយោបល់ និងពិនិត្យជាមួយក្រសួងមុខងារសាធារណៈ និងបន្តនីតិវិធីជាបន្តបន្ទាប់។

សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង