**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អាជ្ញាធរ ទន្លេសាប បង្ហាញពីបញ្ហាប្រឈម ៧ចំណុច និងទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥  ចំនួន៦ចំណុច

ភ្នំពេញ៖ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរ ទន្លេសាប និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧត្តុនិយម។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរ មានរបាយការណ៍វឌ្ឍនភាពការងារមួយចំនួនដូចជា៖
-ការងាររដ្ឋបាល និងធនធានមនុស្ស
-កិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកស្រាវជ្រាវនានា
-ការងារសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយ រួមមាន៖ ផ្នែកធនធានធម្មជាតិ និងជីវចម្រុះ ផ្នែកអាជីវកម្ម និង អភិរក្ស ផ្នែកគុណភាពទឹក រាល់គម្រោងបាននឹងកំពុងអនុវត្តនៅក្នុងតំបន់បឹងទន្លេ និងការផ្សព្វផ្សាយ ដោយមានការសងការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈសារព័ត៌មាន និងបណ្តាញសង្គម។

ទន្ទឹមនឹងវឌ្ឍនភាពការងារ អាជ្ញាធរទន្លេសាប ក៏មានបញ្ហាប្រឈមដូចជា៖
-សមត្ថភាព និងការយល់ដឹងមន្ត្រីលើកិច្ចការបច្ចេកទេស នៅមានកម្រិតក្នុងការអនុវត្តការងារជាក់ស្តែង
-មន្ត្រីបម្រើការងារតាមនាយកដ្ឋាន និងការិយាល័យមួយចំនួនមានចំនួនតិច និងមិនទាន់សមស្របតាមជំនាញ
-នីតិវិធីនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធថ្មី នៅមានការជជែក ពិភាក្សាបន្ត
-ថវិកា និងធនធានមនុស្ស មិនទាន់ឆ្លើយតបនឹងទំហំការងារស្នូល និងចំពោះមុខ
-សម្ភារៈ ឧបករណ៍បច្ចេកទេសស្រាវជ្រាវ និងទំនាក់ទំនងព័ត៌មានបែបលក្ខណៈវិទ្យាសាស្ត្រ មិនទាន់ឆ្លើយតបនឹងបរិវត្តកម្មឌីជីថល
-ការផ្តល់កិច្ចសហការ និងចែករំលែកព័ត៌មាន-ទិន្នន័យ ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅមានកម្រិត
-ទីស្នាក់ការ/អង្គភាព និងមន្ត្រីបង្គោលអាជ្ញាធរទន្លេសាប នៅថ្នាក់ក្រោមជាតិនៃខេត្តទាំង៨ ជុំវិញតំបន់ទន្លេសាប មិនទាន់បានរៀបរយនៅឡើយ។

អាជ្ញាធរទន្លេសាបមានទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២៥ដែលមានដូចជា៖
-បន្តតាមដាន និងវាយតម្លៃប្រសិទ្ធភាពអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់អាជ្ញាធរទន្លេសាប (២០២៤-២០២៨)
-បន្តតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៤
-បន្តធ្វើបច្ចុប្បន្នភាព រៀបចំ និងអនុវត្តសកម្មភាពការងារអាទិភាពប្រចាំឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព
-បន្តកិច្ចសហការជាមួយថ្នាក់ដឹកនាំអង្គភាពក្នុងការធ្វើកំណែទម្រង់វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធថ្មីរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ប្រកបដោយប្រសិទ្ធភាព
-បន្តកសាងសមិទ្ធផល និងស្នាដៃសំខាន់ៗ ក្នុងការចូលរួមការពារថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប
-រៀបចំប្រព័ន្ធអនុវត្តការងារខ្សែបណ្តោយជាមួយមន្ត្រីជនបង្គោល និងស្នាក់ការរបស់អាជ្ញាធរទន្លេសាប នៅខេត្តទាំង៨ ក្នុងតំបន់ទន្លេសាប។

សូមបញ្ជាក់ផងដែរ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តទាំង៨ ដែលពាក់ព័ន្ធនឹងបឹងទន្លេសាប ៕

អត្ថបទដែលជាប់ទាក់ទង