**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង

ចាប់តាំងពីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០០១ ប្រទេសចិនបានខិតខំធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ចសកល និងបានក្លាយទៅជាដៃគូពាណិជ្ជកម្មឈានមុខរបស់ប្រទេស និងតំបន់ជាង ១៤០ ក្នុងពិភពលោក។ ក្នុងនាមជាប្រទេសដែលគាំទ្រយ៉ាងសកម្មដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រទេសចិនតែងតែខិតខំប្រឹងប្រែងលើកកម្ពស់ពាណិជ្ជកម្មសេរី តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការដាក់ចេញនូវវិធានការអនុគ្រោះនានាជាបន្តបន្ទាប់។

នាពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសដាក់ចេញនូវវិធានការបន្ធូរបន្ថយអត្រាពន្ធគយលើផលិតផលនាំចូលមួយចំនួនធំ និងបានសន្យាផ្តល់ការអនុគ្រោះពន្ធគយសូន្យដល់ប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតចំនួន ៤៣។ នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់រដ្ឋាភិបាលចិន ក្នុងដំណើរឆ្ពោះទៅរកការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែរួមចំណែកដល់ការងើបឡើងនៃសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូងផងដែរ។

ការដាក់ចេញនូវគោលនយោបាយអនុគ្រោះពន្ធគយខាងលើ នឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញផលិតផលដែលខ្លួនមាន ឧត្តមភាពប្រៀបធៀបទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំជាងគេលំដាប់ទី២ របស់ពិភពលោក។ ការភ្ជាប់ទំនាក់ទំនងរវាងផលិតករក្នុងស្រុកទៅនឹងទីផ្សារយក្សដូចជាប្រទេសចិន បានផ្តល់នូវឱកាសមាសសម្រាប់ប្រទេសលោកខាងត្បូងក្នុងការបង្កើនចំណូលជាតិ កាត់បន្ថយភាពក្រីក្រ និងពង្រឹងភាពធន់សេដ្ឋកិច្ច ដែលនឹងជួយពន្លឿនការអនុវត្តនូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ប្រទេសអាស៊ានភាគច្រើនបាននិងកំពុងទទួលប្រយោជន៍សេដ្ឋកិច្ចជាច្រើនពីការនាំចេញផលិតផលសំខាន់ៗរួមមានកសិផល និងម្ហូបអាហារកែច្នៃទៅកាន់ទីផ្សារចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ហើយការបន្ធូរបន្ថយអត្រាពន្ធគយនេះនឹងកាន់តែបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ប្រទេសអាស៊ានក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារចិន ដែលនឹងបង្កើនសន្ទុះថ្មីដល់ការធ្វើពាណិជ្ជកម្មរវាងតំបន់ទាំងពីរ និងជំរុញសេដ្ឋកិច្ចតំបន់ឱ្យកាន់តែមានភាពរស់រវើកថែមទៀត។

ក្រៅពីនេះ វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិន នឹងផ្តល់ឱកាសដល់ប្រទេសលោកខាងត្បូង អាចមានលទ្ធភាពលើកកម្ពស់ទំនើបកម្មវិស័យកសិកម្ម និងវិវត្តខ្លួនពីប្រទេសនាំចេញវត្ថុធាតុដើមទៅជាប្រទេសនាំចេញផលិតផលមានតម្លៃបន្ថែម ដើម្បីបំពេញតម្រូវការដ៏សម្បូរបែបរបស់ប្រជាជនចិន។ តាមការគ្រោងទុក ចំនួនអ្នកមានចំណូលមធ្យមក្នុងប្រទេសចិននឹងកើនឡើងរហូតដល់ ៨០០ លាននាក់ នៅឆ្នាំ២០៣០ ពោលគឺតម្រូវការសកលសម្រាប់ផលិតផលមានគុណភាពនឹងកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងន័យនេះ គោលនយោបាយអនុគ្រោះពន្ធគយសូន្យរបស់ចិននឹងក្លាយទៅជាកត្តាជំរុញដ៏សំខាន់ដល់អ្នកវិនិយោគចិន និងអន្តរជាតិឱ្យចូលទៅបណ្តាក់ទុនក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុត សំដៅផលិតទំនិញមានគុណភាពសម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន ដើម្បីទាញយកប្រយោជន៍ពីការអនុគ្រោះពន្ធគយសូន្យរបស់រដ្ឋាភិបាលចិន។ ការវិនិយោគទាំងនេះមិនត្រឹមតែបង្កើតឱកាសការងារដល់ប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសម្ចាស់ផ្ទះនោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការផ្ទេរជំនាញ និងបច្ចេកវិទ្យា ដែលចាំបាច់សម្រាប់ការធ្វើទំនើបកម្មកសិកម្ម និងឧស្សាហូបនីយកម្មក្នុងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតផងដែរ។

សម្រាប់កម្ពុជា រដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់ទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានស្តង់ដារ និងការប្រកួតប្រជែងខ្ពស់សម្រាប់ការនាំចេញផលិតផល ដែលមានឧត្តមភាពប្រៀបធៀបទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារចិន។ តាមរយៈការលើកទឹកចិត្តដល់វិនិយោគិនបរទេសចូលមកបណ្តាក់ទុនលើវិស័យអាទិភាពនានា រួមមានកសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបអាហារជាដើម កម្ពុជាអាចពង្រឹងឧត្តមភាពប្រៀបធៀបរបស់ខ្លួន និងបាននាំចេញកសិផលសំខាន់ៗជាច្រើនទៅកាន់ទីផ្សារចិន ដែលរួមមានអង្ករ ស្វាយ ចេក ម្រេច និងកៅស៊ូ ។ល។ ការអនុគ្រោះពន្ធគយសូន្យរបស់រដ្ឋាភិបាលចិននឹងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា និងបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញផលិតផលកាន់តែច្រើនបន្ថែមទៀតទៅកាន់ទីផ្សារចិននៅឆ្នាំខាងមុខ។សរុបមក វិធានការបន្ធូរបន្ថយពន្ធគយដែលត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិន ក្នុងការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់នោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកាលានុវត្តន៍ភាពថ្មីៗដល់ប្រទេសលោកខាងត្បូង ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួចបំផុតទទួលបាននូវប្រព័ន្ធអនុគ្រោះពន្ធគយ ក្នុងការពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន លើកកម្ពស់ទំនើបកម្មវិស័យកសិកម្ម និងជំរុញការវិនិយោគបរទេសផងដែរ។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការលើកកម្ពស់ការបើកទូលាយសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី នឹងទទួលបានការគាំទ្រកាន់តែខ្លាំងពីសហគមន៍អន្តរជាតិ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការកើនឡើងនៃគោលនយោបាយគាំពារនិយម និងហានិភ័យនៃភូមិសាស្ត្រនយោបាយ។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង