**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធដាច់អហង្ការជុំវិញការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គល “ហេង សិទ្ធី – Heng Sithy” តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក (Facebook) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់មកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាប្រព្រឹត្តអំពើពុករលួយ គាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់ អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ។

ការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយឆន្ទៈ មនសិការ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្របតាមមគ្គទេសក៍ដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយទស្សនវិស័យរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បុគ្គលឈ្មោះ “ហេង សិទ្ធី – Heng Sithy” មិនមែនជាតំណាងណាមួយរបស់យើងខ្ញុំ ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នោះទេ។ ការលើកឡើងរបស់បុគ្គលនេះ ជាការកុហក បោកប្រាស់ និងប្រតិដ្ឋទាំងស្រុង។ ផ្ទុយទៅវិញ យើងខ្ញុំមានការគោរពស្រលាញ់ និងគាំទ្រដល់ការដឹកនាំ ប្រកបដោយ សមត្ថភាពខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលជានិច្ចកាលតែងតែខិតខំបំពេញការងារ មិនគិតពីការលំបាក និងការនឿយហត់ដើម្បីបម្រើជាតិ និងមាតុភូមិកម្ពុជា។

ជាងមួយទសវត្សមកហើយ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន កត់សម្គាល់ឃើញថា ក្រៅពីការងារស្នូលរបស់ខ្លួន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចំណាយពេលវេលា យ៉ាងច្រើន និងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសង្គម ការងារមនុស្សធម៌ ការងារសាសនា ការងារអប់រំបណ្តុះបណ្តាលយុវជនឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឫស្សី ការប្រកួតកីឡាមិត្តភាព ចុះជួយជនចាស់ជរា ជនងាយរងគ្រោះ ជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ និងសកម្មភាពជាច្រើនទៀត។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការថ្កោលទោសដល់បុគ្គលឈ្មោះ “ហេង សិទ្ធី – Heng Sithy” នូវទង្វើអគតិ និងខ្វះការទទួលខុសត្រូវ ដែលប៉ុនប៉ងបង្អួចកិត្តិយសថ្នាក់ដឹកនាំ និងកេរ្តិ៍ឈ្មោះប្រទេសជាតិ និងសូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការនាំខ្លួនបុគ្គលនេះមកផ្តន្ទាទោសចំពោះមុខច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង