**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

តើអ្នកណាជាអ្នកដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យ DNC ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃការវាយប្រហារ លើវិមានកាពីតូល?

បរទេស៖ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា តើអ្នកណាជាអ្នក ដាក់គ្រាប់បែក បំពង់នៅខាងក្រៅ ការិយាល័យនៃគណៈកម្មាធិការជាតិ ប្រជាធិបតេយ្យ និងសាធារណរដ្ឋ (DNC)ក្នុងទីក្រុងវ៉ាស៊ីនតោន នៅមុនថ្ងៃ នៃការវាយប្រហារ លើវិមានកាពីតូល?

ដោយសង្ឃឹមថានឹងបង្កើតគន្លឹះថ្មីៗ ពីសាធារណជន, FBI បានបញ្ចេញព័ត៌មានបន្ថែមអំពី ការស៊ើបអង្កេតគ្រាប់បែកបំពង់របស់ខ្លួន រួមទាំងការប៉ាន់ស្មានថា ជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណ គឺមានកម្ពស់ប្រហែល ៥ ហ្វីត ៧ អ៊ីញ។ ការិយាល័យ ក៏ បានបង្ហោះ វីដេអូ ដែល មិន ទាន់ ចេញ ផ្សាយ ពី មុន អំពី ជនសង្ស័យ ដាក់ គ្រាប់បែក មួយ គ្រាប់ ។

សំណួរជាមូលដ្ឋានជាច្រើន នៅតែមិន មានចម្លើយ រយៈពេលបួនឆ្នាំក្រោយ ។ ជាបឋម អ្នកស៊ើបអង្កេតមិនទាន់បាន កំណត់ថា ជនសង្ស័យជាបុរស ឬស្ត្រីនោះទេ។ ពួកគេ ក៏ មិន បាន បង្កើត ទំនាក់ទំនង ច្បាស់ លាស់ រវាង ការ បំផ្ទុះ គ្រាប់ បែក បំពង់ និង កុបកម្ម នៅ វិមាន កាពីតូល នៅ ថ្ងៃ ទី ៦ ខែ មករា ឆ្នាំ ២០២១ ដោយ ហ្វូង អ្នកគាំទ្រ លោក ដូណាល់ ត្រាំ នោះដែរ ។

លោក David Sundberg ជំនួយការ នាយក ទទួលបន្ទុក ការិយាល័យ វាល នៃ ទីក្រុង វ៉ាស៊ីនតោន បាន និយាយ ថា FBI “មិនអាច ធ្វើការ លើ ការ សន្មត់ បានទេ” ។

លោក Sundberg បានប្រាប់សារព័ត៌មាន The Associated Press ថា “ប្រសិនបើគ្មានលទ្ធភាព បញ្ជាក់ពីអត្តសញ្ញាណ របស់ជនសង្ស័យ វាពិតជាលំបាកណាស់ ក្នុងការកំណត់ហេតុផល ច្បាស់លាស់” ៕ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ សម្រេចបាន៧៦២លានដុល្លារអាម៉េរិក

ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជ កម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ សម្រេចបាន៧៦២លានដុល្លារអាម៉េរិក កើនឡើង១១,៤៩ភាគរយ ដោយភាគីកម្ពុជាធ្វើការនាំចេញបានចំនួន២៨៨លានដុល្លារអាម៉េរិក កើន ឡើង១៣,៧៧ភាគរយ។

ក្រសួងបានគូសបញ្ជាក់បន្ថែមថា ការសម្រេចបាននូវការកើនឡើងនៃទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ គឺផ្តើមចេញពីទំនាក់ទំនងល្អ តាមរយៈកិច្ចប្រជុំគណៈ កម្មា ធិការ ចម្រុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ លើកទី១ នៅសាធារណរដ្ឋកូរ៉េ ដោយបានអនុម័ត លើវិធាននៃនីតិវិធីសម្រាប់ គណៈ កម្មា ធិការចម្រុះ, ការពិនិត្យ និង ផ្តល់ អនុសាសន៍លើលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការលើចំណុចសំខាន់ៗចំនួន៣ដែលរួមមាន៖ទី១.គណៈកម្មការពាណិជ្ជកម្មទំនិញ,ទី២.គណៈកម្មការវិធានដើមកំណើតទំនិញ និង នីតិវិធីគយ និងទី៣.គណៈ កម្មការ សហ ប្រតិបត្តិការសេដ្ឋកិច្ច។

ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាជំរុញ និងលើកទឹកចិត្តឱ្យគណៈ កម្មាធិកា ររៀបចំកិច្ចប្រជុំជាទៀងទាត់ ក៏ដូចជាបន្តផ្សព្វផ្សាយពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីប្រទេសទាំងពីរមានឱកាសជា អតិបរមាក្នុងការទាញយកប្រយោជន៍ពី កិច្ចព្រមព្រៀងនេះ។

ជាមួយគ្នា ភាគីកម្ពុជា-កូរ៉េ ក៏បានពិភាក្សាលើការផ្តួចផ្តើមនៃការចរចា ផ្នែក ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ និងគ្រោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះ លើកទី២ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៥នេះផងដែរ។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏ជំរុញឱ្យមានកិច្ចពិ ភាក្សា ជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ ក៏ដូចជាឯកភាព បន្តពង្រឹងកិច្ចសហប្រតិបត្តិ ការជំរុញពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង លើវិស័យមួយចំនួនរួមមាន៖ បច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារបន្ថែមទៀត។

ទោះជាយ៉ាងណា បើក្រឡេកមើលស្ថានការនៅក្នុងប្រទេស កូរ៉េខាងត្បូងបច្ចុប្បន្ន គឺកំពុងមានភាពចលាចលនយោបាយមួយកំពុងផ្ទុះឡើង ដោយ លោកប្រធានាធិបតី យូន ស៊ុកយុល និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប កំពុងប្រឈមនូវការកាត់ទោសពីតុលាការ បន្ទាប់ពីបានអនុម័តច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ធំជាងគេលំដាប់ទី៤នៅអាស៊ីមួយនេះ ប្រឈមនឹងការដាំក្បាលចុះ។ អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិជាច្រើនកំពុងព្រួយបារម្ភថា បើភាពចលាចលនយោបាយនៅប្រទេសកូរ៉េខាងត្បូងបន្តរុលទៅមុខ នោះសេដ្ឋកិច្ចប្រទេសនេះនឹងធ្លាក់ចុះកាន់តែខ្លាំង ហើយទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ ក៏នឹងជួបបញ្ហាប្រឈមដូចគ្នាដែរ ខណៈកម្ពុជាអាចនឹងស្ថិតនៅក្នុងប្រទេសទាំងអស់នោះដូចគ្នា។

តែយ៉ាងណា បើយោងតាមរបាយការណ៍សន្ទស្សន៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) កាលពីឆ្នាំ២០២៣ បង្ហាញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង មានទំហំទឹកប្រាក់សរុបប្រមាណ៧៥១,៣៨លានដុល្លារអាម៉េរិក ក្នុងនោះកម្ពុជា នាំចេញទំនិញទៅប្រទេសកូរ៉េខាងត្បូង មានចំនួនប្រមាណ២៨១,១៤លានដុល្លារអាម៉េរិក ពោលគឺមានកើនឡើងប្រមាណជា២០,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ខណៈការនាំចូលពីប្រទេសកូរ៉េខាងត្បូងវិញ មានចំនួន ៤៧០,២៥លានដុល្លារអាម៉េរិក មានការថយចុះប្រមាណ១៣, ៨ ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង