**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥

ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម បើកកិច្ចប្រជុំ ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម អនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានទាំង៥នៃ(គ.ជ.គ.ម)។

មានប្រសាសន៍បើកឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទិសដៅអនុវត្តឆ្នាំ២០២៥ថានិងបន្តសកម្មភាពនិងតាមដាន ការអនុវត្តន៍ការងារតាមផែនការសកម្មភាពជាតិ សម្រាប់កាកាត់បន្ថយហានិ ភ័យគ្រោះមហន្តរាយ២០២៤-២០២៨ ។ លើកកម្ពស់ភាពជាដៃគូ និងសហការ ជាមួយវិស័យឯកជននិងផ្នែកសាធារណៈ សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍ និងសកម្មភាពនៃការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ក្នុងការកាត់បន្ថយគ្រោះមហន្តរាយ គ្រប់ប្រភេទ ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចូលរួមសហការនិងគាំទ្រ ការរៀបចំផែនការ និងការកៀរគរធនធាន សម្រាប់ការបន្តអនុវត្តផែនការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយនៅគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងសកម្មភាពក្នុងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ស្របតាមក្របខណ្ឌការងារសេនដាយ ២០១៥-២០៣០។

ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម បានបន្តថាដើមឆ្នាំ២០២៥នេះ គ.ជ.គ.ម.បន្តពង្រឹងសកម្មភាព ចំណេះដឹងនិងការយល់ដឹង អំពីហានិភ័យគ្រោះមហន្តរាយជូនដល់មន្ត្រីជំនាញ នៅថ្នាក់ ជាតិ ដើម្បីគាំទ្រការបណ្តុះបណ្តាលបន្តដល់មន្ត្រីជំនាញ ថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញ នៃអង្គការដៃគូ សម្រាប់ កិច្ចសហការ និងធ្វើសកម្មភាព នៅតាមមុខសញ្ញារងគ្រោះនិងងាយរងគ្រោះ ក្នុងសហគមន៍ ។ពង្រឹងយន្តការផែនការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានហានិភ័យគ្រោះមហន្តរាយពហុមុខសញ្ញាគ្រោះ ថ្នាក់ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសាធារណជន ដើម្បីប្រើប្រាស់ ជាប្រយោជន៍ ក្នុងការរៀបចំផែនការនិងធ្វើការសម្រេចចិត្ត ដើម្បីអាចទប់ស្កាត់និងកាត់បន្ថយបាននូវ កម្រិតហានិភ័យដែលអាច នឹងកើតមានជាយថាហេតុ ។ពង្រឹងយន្តការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ តាមរយៈការលើកម្ពស់សមត្ថភាពជំនាញរបស់ សមត្ថកិច្ចមូលដ្ឋាន និងកងប្រតិបត្តិការ រុករក និងសង្គ្រោះ ទាំង១៦កង នៅតាមទីតាំងភូមិសាស្ត្រឈរជើង តាមរយៈ ការហ្វឹកហ្វឺនបំប៉នជំនាញ ការបំពាក់បន្ថែម ឧបករណ៍ និងមធ្យោបាយសង្គ្រោះ និងការធ្វើលំហាត់សមយុទ្ធ ឆ្លើយ តបគ្រោះមហន្តរាយ នៅក្នុងនិងក្រៅប្រទេស។

ទេសរដ្ឋមន្រ្តី អនុប្រធានទី១មានប្រសាសន៏បន្ថែមថា ខិតខំបន្ថែមទៀតនិងពង្រឹងសមត្ថភាព ការឆ្លើយតប នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល លើការងារ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋានសហគមន៍ ។ ការរស់នៅជាមួយទឹកជំនន់ និងការធ្វើលំហាត់ សមយុទ្ធ សាកល្បងលើតុ និងទីវាល សម្រាប់ការឆ្លើយ តបគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងរាំងស្ងួត ។ពង្រឹងកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ ក្នុងការផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ អំពីគោលការណ៍ ណែនាំស្តីពីការបញ្ជាបយេនឌ័រ ក្នុងការកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ ប្រកបដោយបរិយាប័ន្ន ដល់ក្រសួងស្ថាប័នជាសមាជិក ថ្នាក់ក្រោមជាតិ វិស័យឯកជន និងនៅសហ គមន៍មូលដ្ឋាន។

ឯកឧត្ដមទេសរដ្ឋមន្ត្រីរំលេចថាស្ថានភាពប៉ះពាល់លើកាងារគ្រោះមន្តរាយក្នុងឆ្នាំ២០២៤ រួមមាន៖កើតមានចំនួន ៤២ករណី នៅមូលដ្ឋានខេត្តចំនួន ៨ មានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ ព្រៃវែង កណ្តាល និងខេត្តបាត់ដំបង ។ស្ថានភាពរងគ្រោះ៖ ផ្ទះបាក់ស្រុតចូលទឹក និងខូចខាតចំនួន ១៥ខ្នង ផ្ទះរំកិលនិងរុះរើចេញចំនួន ៩២ខ្នង និងបាក់ ស្រុតសាលាឆទាន ១ខ្នង ។ បាក់ស្រុតដីច្រាំងទន្លេ-ស្ទឹងប្រវែង ១៦.២៩១ម៉ែត្រ មានជម្រៅពី ៥-៣០ម៉ែត្រ បាក់ស្រុតផ្លូវតាមមាត់ទន្លេ២ខ្សែ ប្រវែង ២.៦៨២ម៉ែត្រ ។ក្រសួងជំនាញធនធានទឹកនិងឧតុនិយមបានធ្វើការជួសជុលក្នុងគម្រោងការពារច្រាំងទន្លេបាសាក់ បរិវេណបង្គោលព្រំដែន លេខ (២៤៥/ ៤១១)ជាសំណង់មេតុងអាមេប្រវែង១,២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្ត កណ្តាល សម្រេចបានលទ្ធផល១០០% ។ធ្វើការជួសជុលបន្ទាន់ការបាក់ស្រុតច្រាំងស្ទឹងព្រែកត្នោតចំនួន៣ទីតាំង ក្នុងសង្កាត់ចំនួន ២ នៃ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែង ៥១៥ម៉ែត្រ ។ ជួសជុលច្រាំងទន្លេមេគង្គប្រវែង ២៣០ម៉ែត្រ ក្នុងឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល ។ការការពារច្រាំងទន្លេមេគង្គ នៅក្នុងភូមិចំនួន២ នៃឃុំក្រូចឆ្មា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយ ប្រើប្រាស់បាវខ្សាច់ប្រភេទ Geotextile មានប្រវែង ១.៣២៥ម៉ែត្រ សម្រេចបានរួចរាល់ ។ការងារ ការពារច្រាំងទន្លេមេគង្គ នៅក្នុងភូមិចំនួន២ នៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយ ប្រើប្រាស់បាវខ្សាច់ មានប្រវែង១.១៨០ម៉ែត្រ សម្រេចបានប្រមាណ៧០%។

អត្ថបទដែលជាប់ទាក់ទង