**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ងី ច័ន្រ្ទផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ខាងមុខនេះ ខ្ញុំបាទ សូមអនុញ្ញាតគោរពជូនពរបវរមហាប្រសើរដ៏ឧត្តុង្គឧត្តម ជូនចំពោះឯកឧត្តម ងី ច័ន្រ្ទផល និងលោកជំទាវ សូមឯកឧត្តម និងលោកជំទាវ ទទួលបាននូវសព្ទសាធុការពរ និងសិរីសួស្តី ប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀងទៅ។

ខ្ញុំបាទ សូមគោរពកោតសរសើរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ងី ច័ន្រ្ទផល ដែលបានខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើភារកិច្ចនយោបាយផ្សះផ្សារ បង្រួបបង្រួមជាតិ ឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិកម្ពុជា។ មិនតែប៉ុណ្ណោះ ឯកឧត្តម ងី ច័ន្រ្ទផល បានចូលរួមចំណែកក្នុង ការដឹកនាំប្រទេសជាតិសម្រេចបានជោគជ័យធំៗថែមទៀត ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីកំណែ ទម្រង់រដ្ឋបាលនានា មានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅរកនីតិរដ្ឋមួយដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលូតលាស់លើគ្រប់វិស័យ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមគោរពជូនពរ ឯកឧត្តម ងី ច័ន្រ្ទផល និងលោកជំទាវ សូមទទួលបានជោគជ័យធំៗថ្មីថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការបម្រើប្រទេសជាតិ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីតាមថែរក្សា ឯកឧត្តម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកប នូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងលោកជំទាវ មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ ៕

អត្ថបទដែលជាប់ទាក់ទង