**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

ឯកឧត្ដម វង្សី វិស្សុត ជំរុញថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ឱ្យខិតខំបំពេញការងារដើម្បីជាសេនាធិការជូនរាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី កាន់តែមានគុណភាពនិងប្រសិទ្ធភាព

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តឯកសារសំខាន់ចំនួន២គឺ «ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី២០២៤-២០២៨» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីប្រមាណ៥០០រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងរំលេចពីសមិទ្ធផលធំៗជាច្រើនដែលទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចបាននាដើមនីតិកាលទី៧ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១» ក្នុងនោះ ស្នូលនៃយុទ្ធសាស្រ្ត គឺផ្តោតលើការកែទម្រង់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ហើយ «បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពគន្លឹះ ដើម្បីធានានិរន្តរភាពតួនាទី សំដៅគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ គូសបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រនៃការកែទម្រង់របស់រាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្រ្តីបានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨» ជាមគ្គទេសក៍សម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងធានាឱ្យបាននូវនិរន្តរភាពការងារក្នុងការបំពេញបេសកកម្មស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រី។ ផែនការយុទ្ធសាស្ត្រនេះ នឹងរួមចំណែកកសាងស្ថាប័ន ព្រមទាំងការកសាងមូលធនមនុស្ស តាមរយៈការដាក់ចេញនូវផែនការសកម្មភាពច្បាស់លាស់ និងត្រូវអនុវត្តស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីធានាឱ្យបាននូវ «ប្រសិទ្ធភាពសមិទ្ធកម្ម»។ ទន្ទឹមនេះ «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨» នឹងជួយជំរុញការចូលរួមធ្វើបរិវត្តកម្មឌីជីថល ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃប្រព័ន្ធការងារនៅទីស្តីការគណៈរដ្ឋមន្ត្រី។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ ដែលទីស្តីការគណៈរដ្ឋមន្ត្រីមានផែនការយុទ្ធសាស្ត្រ ដែលជាឯកសារមានចរិតជាយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពស្ថាប័ន។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានក្រើនរំលឹកឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់ទិស្តីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមរបស់ សម្តេចតេជោ ហ៊ុន សែន គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ព្រមទាំងប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំង៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានផ្តល់នូវអនុសាសន៍សំខាន់៦ចំណុច ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដូចតទៅ៖ ទី១. ត្រូវចូលរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវនេះឱ្យបានជោគជ័យ ដោយប្រកាន់ភ្ជាប់នូវស្មារតីបុរេសកម្ម និងសកម្ម ចូលរួមចំណែកសម្រេចឱ្យបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទី២. ត្រូវតម្កល់ និងប្រកាន់ខ្ជាប់ឱ្យបាននូវគុណតម្លៃស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ទី៣. ត្រូវបន្តបង្កើនគុណភាព ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងធានាឱ្យបាននូវនិរន្តរភាពការងារក្នុងការបំពេញបេសកកម្មស្នូលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបណ្តុះវប្បធម៌ «រៀនសូត្រជារៀងរហូត និងរៀនផងធ្វើផង»។ ទី៤. ត្រូវប្រើប្រាស់ឯកសារទាំងពីរនេះជាគោលក្នុងការរៀបចំផែនការអភិវឌ្ឍន៍ស្ថាប័ន ផែនការថវិកា និងផែនការសកម្មភាពផ្សេងៗទៀត។ ទី៥. ត្រូវផ្ដោតលើការអនុវត្តសកម្មភាពការងារដែលបានកំណត់នៅក្នុងឯកសារទាំងពីរប្រកបដោយគណនេយ្យភាព និងទី៦. ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងវាយតម្លៃប្រកបដោយតម្លាភាព ក្រមសីលធម៌វិជ្ជាជីវៈ និងគណនេយ្យភាព។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជារួមដែលទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចបាន ដោយកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងរយៈកាលកន្លងមក តាមរយៈការអនុវត្តសកម្មភាពការងារក្នុងស្មារតីបុរេសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ នៅក្នុងឱកាសនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ជាកិត្តិយសបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង