**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីសិប្បកម្ម ចម្លាក់ប្រាក់ស្ពាន់តាមខ្នងផ្ទះ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ជាង ២០០នាក់ នៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរចម្លាក់ប្រាក់ស្ពាន់ ឯកឧត្តម គួច ចំរើន បានបញ្ចាក់ថា ការចុះមកពិនិត្យដល់ទីតាំងផលិតចម្លាក់ប្រាក់ស្ពាន់នាពេលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក ជីវភាពរស់នៅ ការលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរផលិតចម្លាក់ប្រាក់ស្ពាន់ សំដៅជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់របស់ខេត្តឲ្យកាន់តែរីកចម្រើន មានទីផ្សារ រក្សាបានវប្បធម៌កេរដំណែលពីដូនតាកុំឲ្យបាត់បង់ និងដោះស្រាយទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងមានសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលបានមកដល់ភូមិនេះ ឃើញអ្នកភូមិមានភាពឧស្សាហ៍ព្យាយាមអត់ធ្មត់ ចេះយកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ខិតខំបង្កើតវត្ថុផ្សេងៗដែលធ្វើឡើងអំពីប្រាក់ស្ពាន់ និងលោហៈធាតុដទៃទៀត ដោយប្រើដៃបានយ៉ាងស្ទាត់ជំនាញ ប្រកបទៅដោយក្បាច់រចនាដ៏ស្រស់ស្អាត ទុកសម្រាប់លក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនដែលប្រកបរបរចម្លាក់ប្រាក់ស្ពាន់ទាំងអស់ សូមចូលរួមជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដើម្បីទទួលបានទីផ្សាកាន់តែទូលំទូលាយ ស្នាដៃផលិតកាន់តែមានគុណភាពខ្ពស់ មានក្បួនខ្នាតត្រឹមត្រូវ មានរចនាបទថ្មីៗស្របទៅតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល បានកាន់តែបានប្រសើរថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវរៀបចំឲ្យមានការប្រឡងយកស្នាដៃចំលាក់ប្រាក់ស្ពាន់ ដើម្បីជ្រើសរើសរកស្នាដៃដែលលេចធ្លោជាងគេ ត្រឹមត្រូវស្របទៅតាមក្បួនខ្នាតបុរាណខ្មែរ ហើយរដ្ឋបាលខេត្តនឹងចេញវិញ្ញាបណ្ណប័ត្រទទួលស្គាល់ស្នាដៃនោះ។ ជាពិសេសរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពរបស់ខេត្តទាំងអស់ នឹងយកចម្លាក់ស្ពាន់ក្នុងភូមិកោះចិននេះ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់ឲ្យកាន់តែទូលំទូលាយ និងមានការរីកចម្រើនឡើងថែមមួយកំរិតទៀត។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរចម្លាក់ប្រាក់ស្ពាន់ ក៏ដូចជាប្រជាពលរដ្ឋទូទៅសូមអញ្ជើញទៅធ្វើបានប័ណ្ណ ប.ស.ស ឲ្យបានគ្រប់ៗគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដូចជាទទួលបានសេវាសុខភាពមិនអស់ប្រាក់ និងទទួលបានប្រាក់និវត្តន៍នៅពេលវ័យចាស់ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង