**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពត ពោពេញទៅដោយសក្តានុពល ស្ទើគ្រប់ផ្នែកទាំងអស់ ទាំងវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម រ៉ែ និងអំណោយផលសម្រាប់ការបង្កើតរោងចក្រផ្សេងៗផងដែរ។ ហើយអាជ្ញាធរខេត្តកំពតមួយនេះ នឹងរង់ចាំជានិច្ចសម្រាប់ការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ប្រជាពលរដ្ឋធូរធាទៅថ្ងៃអនាគត។ ពិសេសកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ទៅរកការងារធ្វើនៅក្រៅប្រទេស។

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បែបនេះ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំមន្ត្រីក្រោមឱវាទពាក់ព័ន្ធ ជួបពិភាក្សាការងារលើការវិនិយោគ ជាមួយក្រុមហ៊ុន «ទីឆាវ ថេកស្លាយ ខេមបូឌា ខូអិលធីឌី» ដែលជាក្រុមហ៊ុនវិនិយោគផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតក្រណាត់ មកពីប្រទេសចិន នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានបញ្ជាក់ទៀតថា កំពតគឺជាខេត្តមួយ ដែលមានសក្តានុពលស្ទើគ្រប់វិស័យ សម្រាប់ការវិនិយោគ មានដូចជា វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម រ៉ែ ពិសេសខេត្តកំពត មានទាំងកំពង់ផែ ផ្លូវដែក ផ្លូវគោក។ ហើយខេត្តកំពត គឺជាខេត្តមួយ ដែលព្រែកជីកហ្វូណនតេជោឆ្លងកាត់ស្រុកចំនួន៣ ដើម្បីភ្ជាប់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្តថា គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូជានិច្ច ចំពោះកិច្ចការអភិវឌ្ឍ និងទំនើបកម្ម ហើយសម្តេចបានដាក់ចុះនូវកិច្ចចង្អុលការ និងដាក់ទិសដៅមកកាន់អាជ្ញាធរ ធ្វើយ៉ាងណា ឈោងចាប់ ក៏ដូចជាសហការជាមួយអ្នកវិនិយោគក្រៅប្រទេស ដើម្បីបង្កើតការងារឱ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោក Yuming Pan (យ៉ុមមីង ផាន់) ប្រធានក្រុមហ៊ុន ទីឆាវ ថេកស្លាយ (ខេមបូឌា) ខូអិលធីឌី បានសំដែងសេចក្តីត្រេកអរ និងមានការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគ។

លោកប្រធានក្រុមហ៊ុន បានបន្ថែមថា ការដែលលោកសំឡឹងមើលឃើញឱកាសសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ពិសេសខេត្តកំពត ដោយសារតែខេត្តកំពត គឺជាខេត្តដែលមានសក្តានុពលច្រើន និងសមស្របសម្រាប់ក្រុមហ៊ុនរបស់លោកមកធ្វើការវិនិយោគ ហើយការវិនិយោគនេះទៀតសោត ដំណាក់កាលទី១ ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រកាត់ដេរ និងដំណាក់កាលទី២ ក្រុមហ៊ុន នឹងបង្កើតរោងចក្រផលិតក្រណាត់ ដែលអាចនឹងត្រូវការកម្លាំងពលកម្មប្រមាណជាង ២ម៉ឺន ៥ពាន់នាក់ ៕

អត្ថបទដែលជាប់ទាក់ទង