**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

អ៉ីស្រាអែល គ្រោងបង្កើនចំនួនប្រជាជនទ្វេដងឱ្យទៅរស់នៅលើភ្នំ Golan Heights

ហ៊្សេរុយសាឡិម៖ អ៉ីស្រាអែល គ្រោងបង្កើនចំនួនប្រជាជនទ្វេដងឱ្យទៅរស់នៅលើភ្នំ Golan Heights ដែលជាតំបន់ក្រៅទឹកដីរបស់ខ្លួននៅស៉ីរី ដោយនិយាយថា ការគំរាមកំហែងចេញពីស៉ីរី នៅតែមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ ២០២៤។

លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយថា «ការពង្រឹងខ្លួននៅ Golan Heights គឺជាការពង្រឹងរដ្ឋអ៉ីស្រាអែល ហើយពេលនេះជាដំណាលកាលសំខាន់ខ្លាំង។ យើងនឹងបន្តរក្សា ធ្វើឱ្យកាន់តែប្រសើរ និងតាំងលំនៅក្នុងតំបន់នោះ»។

លោក Netanyahu បន្ថែម​ថា «យើង​មិន​ចាប់​អារម្មណ៍​ក្នុង​ជម្លោះ​ជាមួយ​ស៉ីរី​ទេ។ សកម្មភាពអ៉ីស្រាអែលនៅស៉ីរី គឺមានបំណងរារាំងការគំរាមកំហែងដ៏មានសក្តានុពលពីស៉ីរី និងដើម្បីការពារពីការចាប់យកអាវុធរបស់ក្រុមភេរវករ នៅជិតព្រំដែនរបស់យើង»។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានដណ្តើមយកតំបន់ខ្ពង់រាបយុទ្ធសាស្ត្រភាគច្រើនរបស់ស៉ីរី ក្នុងសង្គ្រាម ៦ថ្ងៃឆ្នាំ ១៩៦៧ ហើយកាត់បញ្ចូលជាផ្លូវការនៅឆ្នាំ ១៩៨១។ ​ក្រោយមកនៅឆ្នាំ ២០១៩ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពអ៉ីស្រាអែលលើតំបន់ Golan Heights ប៉ុន្តែការកាត់បញ្ចូលនោះ មិនត្រូវបានទទួលស្គាល់ដោយប្រទេសភាគច្រើនទេ។ ស៉ីរី ធ្លាប់​ទាមទារ​ឱ្យអ៉ីស្រាអែល​ដក​ខ្លួនដែរ ប៉ុន្តែ​អ៉ីស្រាអែល​បដិសេធ ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ ខណៈកិច្ចខិតខំប្រឹងប្រែងសន្តិភាពផ្សេងៗទៀត បានបរាជ័យ៕

អត្ថបទដែលជាប់ទាក់ទង