**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

នគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើសន្និសីទសារព័ត៌ មានបង្ហាញមុខជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា ដែលក្រុមនៅមានឈ្មោះថា ECT អុីឈិតាន់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យ១៥ ដែលមានឈ្មោះ អុី ឈុតាន់ ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា គឺករណីលួចម៉ូតូនៅមូលដ្ឋាន សង្កាត់ព្រៃសឃាត់បានជនសង្ស័យ២នាក់ ក្នុងនោះជនសង្ស័យម្នាក់ ចាប់ឃាត់ខ្លួនបាន នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងម្នាក់ទៀតដង្កោ។ ករណីកាប់ប្លន់១២នាក់នៅមូល ដ្ឋានសង្កាត់ស្ពានថ្ម ហិង្សា១ករណី នៅមូលដ្ឋានសង្កាត់ដង្កោឃាត់ខ្លួន១នាក់។

ដោយឡែក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ ក៏បានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោយ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ផាត់ សុ គន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងផ្ទាល់ដោយ លោកវរសេនីយ៍ ទោ ជាង ហុកសែ អធិការរង ទទួលបន្ទុកកិច្ចការព្រហ្ម ទណ្ឌខណ្ឌដង្កោ និងផ្នែកជំនាញ រួមជាមួយប៉ុស្តិ៍រដ្ឋបាលទាំង១២ សហការជាមួយ ការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានី និងអធិការដ្ឋាននគរបាលស្រុកស្អាង អធិការស្រុកកោះធំ ខេត្តកណ្តាល បានធ្វើការខ្លួនជនសង្ស័យ១២នាក់ ប្រព្រឹត្តបទល្មើស០២ ករណីផ្សេង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ករណីទី១ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា(ប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរង គ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទី នៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ(ឃាត់ ខ្លួនបានជនសង្ស័យ៧នាក់)។ ករណីទី២ លួចមានស្ថានទម្ងន់ទោស ប្រើហិង្សា(ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣ និង៣០នាទី នៅចំណុចគល់ស្ពានព្រែកថី ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ជនសង្ស័យ០៥នាក់។ និងដកហូតវត្ថុតាងរួមមាន៖ ស្លាកលេខម៉ូតូចំនួន០៣ កាំបិតបាំងតោ១ ដាវកែច្នៃ១ដើម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូចំនួន៧ គ្រឿង។

លោកអធិការបន្តទៀតថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅកន្លែងផ្សេង ទៀត ១/នៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ២ករណី និង២/នៅលើផ្លូវលេខ២១ មុខការ៉ាសសាំងអុីឡៃផេង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ១ករណី។ ក្រៅពីនោះមានករណីលួច០២ករណី សង្កាត់ព្រៃស / ករណីហិង្សា១ករណី នៅសង្កាត់ដង្កោ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង