**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

ទីក្រុងតូក្យូ គ្រោងផ្តល់ការមើលថែទាំក្មេង នៅពេលថ្ងៃដោយឥតគិតថ្លៃ សម្រាប់កុមាររៀនថ្នាក់មត្តេយ្យទាំងអស់

បរទេស៖ ទីក្រុងតូក្យូ គ្រោងផ្តល់ការមើលថែទាំក្មេង នៅពេលថ្ងៃដោយឥតគិតថ្លៃ សម្រាប់កុមាររៀនថ្នាក់មត្តេយ្យទាំងអស់ ចាប់ពីខែកញ្ញា ឆ្នាំ ២០២៥ ដោយបើតាមអភិបាលក្រុង វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញអត្រាកំណើត ដែលកំពុងធ្លាក់ចុះ នៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២៤។

ផែនការនេះ មានបំណងកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារនីមួយៗ តាមរយៈគោលនយោបាយមើលថែទាំក្មេង ដោយឥតគិតថ្លៃ អំឡុងពេលថ្ងៃ សម្រាប់កូនទី ២ និងកូនៗបន្ទាប់របស់ពួកគេ។ អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បាននិយាយនៅពេលប្រកាសផែនការនេះថា «ជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិថយចុះចំនួនកុមារ ដែលមិនរលត់បាត់សោះ។ យើងគ្មានពេលទៀតទេ បញ្ហាត្រូវដោះស្រាយបញ្ហា»។

បច្ចុប្បន្ន នៅជប៉ុន ការផ្តល់ការថែទាំក្មេងពេលថ្ងៃជាសាធារណៈ ត្រូវបានផ្តល់សម្រាប់ឪពុកម្តាយដែលជាអ្នកធ្វើការ ប៉ុន្តែរដ្ឋាភិបាលកំពុងរៀបចំផែនការពង្រីកលទ្ធភាព ចូលប្រើប្រាស់ឱ្យបានគ្រប់គ្រួសារទាំងអស់។ លោកស្រី Koike ក៏មានបំណងណែនាំជម្រើសធ្វើការ មួយសប្តាហ៍ ៤ថ្ងៃ សម្រាប់បុគ្គលិករដ្ឋាភិបាលនៅទីក្រុងតូក្យូ ដែលជាផ្នែកមួយ នៃការជំរុញទូទាំងប្រទេស ដើម្បីលើកទឹកចិត្តដល់ភាពជាឪពុក-ម្តាយ។

គួរបញ្ជាក់ថា ខណៈប្រទេសអភិវឌ្ឍន៍ជាច្រើន កំពុងជួបបញ្ហាអត្រាកំណើតទាប ជប៉ុនបានជួបប្រទះនូវភាពធ្ងន់ធ្ងរជាពិសេស ដោយចំនួនប្រជាជនធ្លាក់ចុះអស់រយៈពេលច្រើនឆ្នាំ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គោលនយោបាយដែលទីក្រុងតូក្យូ ជាទីក្រុងធំជាងគេមួយរបស់ពិភពលោក មានប្រជាជន ១៤លាននាក់ បានដាក់ចេញគឺជាគំនិតផ្តួចផ្តើមដំបូង ក្នុងចំណោមតំបន់ធំៗផ្សេងទៀតនៃប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង