**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួម ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល”

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

មានប្រសាសន៍នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹង​ការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍​នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ។

សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែង ទាំងនៅក្នុងគ្រប់កងកម្លាំង​ អាជ្ញាធរ​មានសមត្ថកិច្ច​ និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្មជួញដូរមនុស្ស និងទាសភាពសម័យទំនើប ដែល​មានចរិតឆ្លងដែន និងជាបញ្ហាប្រឈមទាំងសម្រាប់តំបន់ និងពិភពលោក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះ ក្រសួង​មហាផ្ទៃ និងគ្រប់កងកម្លាំងទាំងអស់ បានអនុវត្ត​ និងបំពេញបេសកកម្មរបស់ខ្លួនយ៉ាង​សកម្ម​ ដែលបន្តបេសកកម្មពីអាណត្តិកន្លងទៅ ដើម្បី​ប្រយុទ្ធប្រឆាំង បង្ក្រាប បង្ការ និងទប់ស្កាត់ការជួញដូរ​មនុស្ស។ ការជួញដូរមនុស្សមិនមែនកើតតែក្នុងបច្ចុប្បន្នទេ តែវាបានកើតឡើងតាំងពីគ្រប់សម័យ​កាលតាំងពីបូរាណ។ ទម្រង់នៃការជួយដូរមនុស្ស គឺមិនមានភាពច្បាស់លាស់ និងស្មុគស្មាញ ដែលបានបន្លំខ្លួន​ក្នុងសកម្មភាពស្របច្បាប់ ហេីយប្រែទៅ​ជាការប្រព្រឹត្តល្មេីសច្បាប់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័ន​ និង​ដៃគូពាក់​ព័ន្ធទាំងអស់ដែលបានចាត់ចែងភ្លាមៗក្នុងការចេញសកម្មភាព និងសហការគ្នាអន្តរាគមន៍ជួយជនរងគ្រោះ​ និង​ប្រយុទ្ធប្រឆាំងនឹង​ការជួញដូរមនុស្ស។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវឈរលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពច្បាប់ បច្ចេកទេស និងមនុស្សធម៌។ ការជួយគ្រប់ជនជាតិ គឺជាការជួយគ្នា និងកិច្ចសហប្រតិបត្តិការគ្នា ដែលជាកាតព្វកិច្ចរបស់​មនុស្សជាតិ ឈរលើកិច្ចការ​មនុស្សធម៌ និងសង្គ្រោះជីវិត ដូចនេះការពង្រឹងវិធានការច្បាប់ និងពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា ដោយប្រែក្លាយការប្រើប្រាស់​បច្ចេកវិទ្យាជាកាលានុវត្តភាពដេីម្បី​បង្ក្រាបការ​ជួញដូរ​មនុស្ស​ជាកិច្ចការសំខាន់​ ពីព្រោះ​ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើងត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹង​ការពាររូបភាព កិត្តិយសកម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍​នៅកម្ពុជា ដែលជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង