**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

វិទ្យាស្ថាន NPIC ផ្ដល់ជំនាញខាងអគ្គីសនីស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីឆ្លើយតបតាមតម្រូវការទីការងារលើសកលលោក

ភ្នំពេញ៖ វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលជំនាញអគ្គីសនីតាមស្ទង់ដារអន្តរជាតិ ដើម្បីឆ្លើយតាមតម្រូវការកំណើនទីផ្សារការងារនៅកម្ពុជា និងប្រទេសក្នុងតំបន់ ខណៈវិទ្យាស្ថានមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកូរ៉េ និងជប៉ុន។

លោកបណ្ឌិត ចេង ហ៊ឈង នាយកមហាវិទ្យាល័យអគ្គិសនីនៃវិទ្យាស្ថាន NPIC បានថ្លែងថា៖« វិទ្យាស្ថាន NPIC បណ្តុះបណ្តាលសិស្សទៅតាមបែបស្តង់ដារបរទេស ក្រោយបញ្ចប់ការសិក្សានិស្សិតក៏អាចមានឳកាសទៅធ្វើការនៅតាមស្ថាប័នក្នុងស្រុក ឬអាចធ្វើនៅក្រុមហ៊ុនធំៗក្រៅប្រទេសផងដែរ»។

លោកបន្ថែមថា៖« ខ្ញុំលើកទឹកចិត្តឲ្យនិស្សិតនៅតែបន្តមកដាក់ពាក្យចូលរៀនក្នុងវិស័យបច្ចេកទេសអគ្គិសនីឲ្យកាន់តែច្រើន ស្របពេលនេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុកនៅតែសម្បូរ នៅមិនទាន់លើសតម្រូវការនោះទេ»។

លោកបន្តថា និស្សិត NPIC ភាគច្រើនបានចូលប្រឡូកក្នុងវិស័យការងារក្នុងអំឡុងពេលដែលពួកគាត់កំពុងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសអគ្គីសនី ដើម្បីដកស្រង់បទពិសោធទីផ្សារការងារដែលទាក់ទងនឹងជំនាញពួកគាត់កំពុងសិក្សានៅសាលា និងទទួលបានប្រាក់ចំណូលបន្ថែមផងដែរ។

ជាមួយគ្នានេះ លោកថា វិទ្យាស្ថាន NPIC តែងតែលើកទឹកចិត្តសិស្សនិស្សិតដែលមានជីវភាពខ្វះខាត ហើយមានបំណងចង់សិក្សាជំនាញបច្ចេកទេសអគ្គីសនី ដោយនិស្សិតស្រីទទួលបានអាហារូបករណ៍ ៣០% និងអាហារូបករណ៍ទៅតាមនិទ្ទេសរបស់ខ្លួន ខណៈដែលសិស្សជាបុរសមានការលើកទឹកចិត្តបញ្ចុះតម្លៃសិក្សាជាច្រើនទៀត ដើម្បីឱ្យពួកគាត់មានឱកាសសិក្សាជំនាញជាមួយសិស្សដទៃទៀត។

ម្យ៉ាងទៀតសិស្សនិស្សិតដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា និងពុំមានការងារធ្វើនោះ លោកនាយកបានលើកទឹកចិត្តឱ្យពួកគាត់គួរតែចូលសិក្សាក្នុងកម្មវិធី ១,៥លានប្រាំសែនដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយទទួលបានការឧបត្តម្ភពីរាជរដ្ឋាភិបាល និងទទួលបានការប្រាក់លើកទឹកចិត្ត រៀនមិនចាំបាច់បង់ថ្លៃសិក្សា និងទទួលបានជំនាញសិក្សាស្របតាមស្ទង់ដារបរទេសថែមទៀតផង។

គួររំឭកថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ និស្សិត NPIC ដែលត្រូវប្រឡងចេញកម្រិតថ្នាក់បរិញ្ញាប័ត្ររងជំនាញបច្ចេកទេសអគ្គីសនីចំនួន ១១៨នាក់ ថ្នាក់វិស្វករខាងអគ្គីសនីចំនួន ៣៧៣នាក់ ជាមួយនឹង ១១៤គម្រោងសម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីប្រឡងបញ្ចប់ការសិក្សា។ ដោយគម្រោងសិក្សាស្រាវជ្រាវនៅឆ្នាំនេះ សិស្សនិស្សិតបានអនុវត្តល្អប្រសើរជាងឆ្នាំមុន បើធៀបនឹងឆ្នាំដែលមានវិបត្តិកូវីត-១៩ ពោលគឺសិស្សនិស្សិតមានការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ និងការអនុវត្តផ្ទាល់ក្នុងថ្នាក់រួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង