**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិង ប្រជាជនកម្ពុជា-ចិន


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យធនធានមនុស្ស វិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិនសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង សាកលវិទ្យាល័យធនធានមនុស្ស បានរួមគ្នារៀបចំកិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ដើម្បីរួមគ្នាទស្សនាពន្លឺនៃវប្បធម៌ សន្ទនាអំពីមិត្តភាពកម្ពុជា-ចិន។
លោកស្រី XU XIAOXIA (អារុណ)ប្រធានផ្នែកភាសាខ្មែរនៃមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា ក្នុងឆ្នាំដែលជាឆ្នាំផ្លាស់ប្ដូរប្រជាជននិងប្រជាជននេះ វិទ្យុមិត្តភាពកម្ពុជាចិនបានផ្សាយចេញជាពិសេស ភាពយន្តឯកសារ “កំណប់ប្រទេសចិន” ដោយប្រើប្រាស់រូបភាពចក្ខុវិញ្ញាណសំបូរបែបបង្ហាញយ៉ាងរស់រវើកអំពីប្រវត្តិសាស្ត្រយូរលង់ វប្បធម៌ដ៏ផូរផង់ និង ទំនៀមទម្លាប់ប្រពៃណីពហុបែបរបស់ប្រទេសចិន។ តាមរយៈទម្រង់បង្ហាញប្រកបដោយភាពរស់រវើក កម្មវិធីទាំងនេះអាចជួយពួកយើងកាន់តែអាចស្វែងយល់អំពីទស្សនៈគុណតម្លៃ និង ជីវភាពរស់នៅរវាងគ្នាទៅវិញទៅមក។
លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានឡើងថ្លែងចែករំលែកនូវចំណេះដឹងស្តីពីប្រទេសចិន និងគន្លឹះមួយចំនួនដែលជំរុញឱ្យអ្នកចូលរួមទាំងអស់បានស្វែងយល់ពីប្រទេសចិនកាន់តែស៊ីជម្រៅ ដើម្បីបន្ស៊ីជាមួយវប្បធម៌អរីយធម៌ប្រទេសកម្ពុជា។ ជាពិសេសរួមគ្នាកសាងជោគវាសនារួមកម្ពុជា។
លោកបណ្ឌិត ឈុន ណុច សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យធនធានមនុស្សបានចាត់ទុកព្រឹត្តិការណ៍នេះ បានផ្តល់ នូវគុណតម្លៃដល់ការសិក្សារបស់និស្សិតនៅសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាយុវជនផ្សេងទៀតបានស្វែងយល់ពីប្រទេសចិន និងទទួលបានចំណេះដឹងថ្មីៗ ។
លោកបញ្ជាក់ថា តាមរយៈវីដេអូចាក់បញ្ចាំងនេះ បានរំលេចឱ្យឃើញពីប្រពៃណីវប្បធម៌របស់ចិន និងវប្បធម៌របស់កម្ពុជា។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យសិស្សនិស្សិតត្រូវខិតខំរៀនសូត្រដើម្បីចាប់យកឱកាសទៅបន្តការសិក្សានៅប្រទេសចិនរួមចំណែកក្នុងរង្វង់នៃកិច្ចសហការផ្លាស់ប្តូរធនធានមុនស្សរវាងកម្ពុជា-ចិន ដោយផ្តោតលើការសិក្សាភាសាចិនជាអាទិភាពផងដែរ។
និស្សិត និងយុវជនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការសប្បាយរីករាយ និងចាត់ទុកថា បានទទួលនូវចំណេះដឹង កាន់តែស៊ីជម្រៅរវាងទំនាក់ទំនងកម្ពុជាចិន៖
តាមរយៈសារជូនពរ ជូនចំពោះ វិទ្យុមិត្តភាពកម្ពុជាចិន ក្នុងឱកាស កិច្ចពិភាក្សាស្តីពីកម្មវិធីវីដេអូឯកសារ «កំណប់ប្រទេសចិន»នេះ ឯកឧត្តមហង់ ជួន ណារុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបាមនប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់ឱកាសដល់មិត្តកម្ពុជាបានស្វែងយល់កាន់តែស៊ីជម្រៅអំពីទំនៀមទម្លាប់ និងប្រពៃណីចិន ថែមទាំងបានបន្ថែមខ្លឹមសារថ្មីក្នុងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសកម្ពុជានិងប្រទេសចិន ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង