**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា

ជប៉ុនផ្តល់ជំនួយសន្តិសុខ ១១លានដុល្លារដល់ ហ្វីលីពីន ដើម្បីពង្រឹងសន្តិសុខ និងសមត្ថភាពឃ្លាំមើលដែនសមុទ្រ

ម៉ានីល៖ ជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយសន្តិសុខចំនួន១,៦ពាន់លានយ៉េន ឬស្មើនឹងប្រមាណ១០,៦៥លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូ ដើម្បីពង្រឹងសន្តិសុខ និងសមត្ថភាពឃ្លាំមើលដែនសមុទ្ទរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងសមុទ្ទចិនខាងត្បូង។

ទាំងហ្វីលីពីន និងជប៉ុន ជាសម្ព័ន្ធមិត្តអាស៊ីដ៏ជិតស្និទ្ធបំផុតរបស់បងធំសហរដ្ឋអាម៉េរិក បានប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ដ៏រឹងមាំប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ជាអាកប្បកិរិយាឈ្លានពានរបស់នាវាចិន ចំពេលមានជម្លោះដែលមានអាយុកាលរាប់ទសវត្សរ៍លើអធិបតេយ្យភាពដែនសមុទ្ទ។ ខ្លាកំណាចជំនាន់សង្គ្រាមលោកជប៉ុន នឹងផ្តល់ឱ្យកងទ័ពជើងទឹកហ្វីលីពីននូវឧបករណ៍ដូចជា ទូកល្បាត និងប្រព័ន្ធរ៉ាដាតាមឆ្នេរសមុទ្ទក្រោមកម្មវិធីជំនួយសន្តិសុខក្រៅប្រទេសរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពការយល់ដឹងអំពីដែនសមុទ្ទរបស់ហ្វីលីពីន។

ស្ថានទូតជប៉ុនប្រចាំនៅហ្វីលីពីន បានបញ្ជាក់ថា៖«គម្រោងនេះត្រូវបានគេរំពឹងថា នឹងរួមចំណែកដល់ការរក្សា និងពង្រឹងសន្តិសុខក្នុងតំបន់ និងដើម្បីពង្រឹងសន្តិសុខនៃផ្លូវសមុទ្ទដ៏សំខាន់ ហើយនឹងមានសារសំខាន់ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន»។ កងទ័ពអាកាសហ្វីលីពីន នឹងទទួលបានឧបករណ៍ដើម្បីគាំទ្រប្រព័ន្ធរ៉ាដាឃ្លាំមើលដែនអាកាសរបស់ខ្លួន បង្កើនសមត្ថភាពត្រួតពិនិត្យ។

នាយកដ្ឋានការពារជាតិហ្វីលីពីន បានរាយរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែលពង្រឹងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ជប៉ុន និងហ្វីលីពីនចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ ទន្ទឹមនឹងនេះ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិកបង្ហាញថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន សហរដ្ឋអាម៉េរិក និងជប៉ុននៅថ្ងៃសុក្រ បានធ្វើសកម្មភាពសហប្រតិបត្តិការដែនសមុទ្ទនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ក្នុងសមុទ្ទចិនខាងត្បូង។ សមយុទ្ធនេះមានគោលបំណងពង្រឹងអន្តរប្រតិបត្តិការនៃយុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីការពារជាតិ។

កាល ពី ខែ កក្កដា សម្ព័ន្ធមិត្តអាម៉េរិកទាំង២ [ហ្វីលីពីន និង ជប៉ុន] បាន ចុះ ហត្ថលេខា លើ កតិកាសញ្ញា យោធា ដ៏ សំខាន់ មួយ ដែល អនុញ្ញាត ឱ្យ មាន ការ ដាក់ ពង្រាយ កម្លាំង នៅ លើ ដី របស់ គ្នា ទៅ វិញ ទៅ មក ធ្វើ ឱ្យ កិច្ច សហប្រតិបត្តិការ យោធា រវាង ប្រទេស ទាំង ពីរ មាន ភាព រលូន។ មែនទែនទៅ ជប៉ុន មិនមាន ការទាមទារ ចំពោះ សមុទ្ទចិន ខាងត្បូង ទេ ប៉ុន្តែ មាន ជម្លោះ ដែនសមុទ្ទដាច់ដោយឡែក ជាមួយ ចិន នៅ សមុទ្ទចិន ខាងកើត ។ កាលពីថ្ងៃពុធ ហ្វីលីពីនបានចោទប្រកាន់នាវាឆ្មាំឆ្នេរសមុទ្ទចិនថា បានប្រើកាណុងបាញ់ទឹក លើទូកការិយាល័យជលផលរបស់ខ្លួន។ យ៉ាងណាមិញ ចិនបានអះអាងថា សកម្មភាពរបស់ខ្លួនគឺស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង