**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ថ្នាល «បណ្តុះកូនឈើ» ខ្នាតតំបន់ទី២ នឹងសម្ពោធបើកការដ្ឋាននៅក្នុងពេលឆាប់ៗខាងមុខនៅក្នុងឧទ្យានព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន»

ភ្នំពេញ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ទំហំប្រមាណ ១០ហិកតា និងអាចមានសមត្ថភាពផលិតកូនឈើ ចំនួនប្រមាណ៣លានដើម ក្នុងមួយឆ្នាំ នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ប្លង់គោលសាងសង់ថ្នាល «បណ្តុះកូនឈើ» នេះ ត្រូវបានរៀបចំឡើងរួចរាល់ហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងគ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងដើមឆ្នាំ ឆ្នាំ២០២៥។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដ៏ធំមួយនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាក្រសួបរិស្ថាន រៀបចំបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ ដើម្បីជួយពង្រីកវិសាលភាពគម្របបៃតង តាមរយៈការរួមចំណែកដាំដើមឈើពីប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ឈានឆ្ពោះទៅអនាគតកម្ពុជា មានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី២ ក្នុងសៀមរាបមានទំហំធំ និងត្រូវរៀបចំសម្រាប់បង្កើនគម្របព្រៃឈើតាមផែនការរបស់រដ្ឋាភិបាល និងក៏ដូចជាសម្រាប់ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូលសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈគោលដៅលំហែបៃតង ដែលក្រសួងបានកំពុងជំរុញ ក្នុងគោលបំណងគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានឱ្យមានការរីកចម្រើន និងសំដៅការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។

សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន បានរៀបចំថ្នាល់បណ្តុះកូនឈើនៅទូទាំងរាជធានីខេត្ត។

ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើ ដែលបានបណ្តុះទាំងនោះ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ចំនួន ១.៣លានដើម ក្នុងនោះមានប្រភេទកូនឈើក្រុមប្រភេទ ឈើព្រៃជាង ៨៦ម៉ឺនដើម ឈើហូបផ្លែ ៩ម៉ឺនដើម និងកូនត្នោត ៣៥ម៉ឺនដើម ដែលបណ្តុះ និងថែទាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តាមរយៈការរៀបចំពិព័រណ៍ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំថ្នាលបណ្តុះកូនឈើចំនួន ៤ និងចូលរួមបណ្តុះកូនឈើបានជាង ៦ម៉ឺនដើម និងធ្វើការដាំស្តារព្រៃឈើនៅក្នុងសហគមន៍របស់ខ្លួន។

បន្ថែមពីនេះទៀត ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ស្ថានីយ៍ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១ (៣ហិកតា) បានសម្ពោធបើកការដ្ឋានសាងសង់កាលពី នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅខេត្តសៀមរាប (១០ហិកតា) ខេត្តកំពង់ស្ពឺ (២០ហិកតា) ខេត្តមណ្ឌលគិរី (១០ហិកតា) និងខេត្តកោះកុង (៣ហិកតា) ៕

អត្ថបទដែលជាប់ទាក់ទង