**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ ​​​ដាក់នូវចេញគោលការណ៍​ ១០​ចំណុច ដើម្បី​ឲ្យ​ការ​អនុវត្ត​ជំនាញ​បាន​រឹង​មាំ​ ល្អ​ប្រសើរ​ ប្រសិទ្ធភាព​បន្ថែម​ទៀត

​​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មុខ​ជំនាញ​ DNA​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឈុ​ន​ ចាន់​សុខា​ ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​,​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ណា​រិ​ន​ អនុប្រធាន​នាយកដ្ឋាន​ និង​ជា​ប្រធាន​មន្ទីរពិសោធន៍​កោសល្យវិច័យ​ DNA​ នៃ​នាយកដ្ឋាន​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​,​ លោក​ព្រះរាជា​អាជ្ញា​រង​ខេត្តកណ្តាល​,​ លោក​វេជ្ជបណ្ឌិត​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​,​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្តស្វាយរៀង​,​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​រង​រាជធានី​ភ្នំពេញ​,​ លោក​ឧត្តមសេនីយ៍ត្រី​ ស្នងការ​រង​ខេត្តតាកែវ​,​ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ខេត្តកណ្តាល​,​ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ខេត្តព្រៃវែង​,​ លោកនាយ​-​នាយ​រង​ការិយាល័យ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ ជំនួស​មុខ​ឲ្យ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ សូម​សំដែង​នូវ​ទឹកចិត្ត​រំភើប​រីករាយ​ចំពោះ​ការ​អញ្ជើញ​ចូលរួម​ដ៏​ឧត្តុង្គឧត្តម​របស់​គណៈអធិបតី​ កងកម្លាំង​នគរបាល​គ្រប់​ជាន់ថ្នាក់​ និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​មុខ​ជំនាញ​ DNA​ ដែល​កំពុង​ប្រព្រឹត្ត​នា​ពេល​នេះ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ មួ​ង​ សុធា​ បាន​ឯកភាព​តាម​របាយការណ៍​លទ្ធផល​វគ្គ​សិក្សា​ដែល​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ណា​រិ​ន​ បាន​រាយ​កាណ៍​ជូន​អង្គពិធី​ ជា​ពិសេស​គ្រូ​បង្គោល​បាន​លើកយក​ខ្លឹមសារ​មេរៀន​សំខាន់ៗ​ ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្ត​ជាក់ស្តែង​ នៃ​មូលដ្ឋាន​គ្រឹះ​មុខ​ជំនាញ​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ ក្នុង​ការ​ការពារ​គ្រប់គ្រង​កន្លែង​កើតហេតុ​ ដើម្បី​ថែរក្សា​ស្លាកស្នាម​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​,​ ថតរូប​ជនសង្ស័យ​,​ ថត​វត្ថុ​តាង​,​ ការ​កសាង​សំណុំ​ឯកសារ​ករណី​ និង​បាន​ផ្តល់​ចំណេះដឹង​នូវ​វិធីសាស្ត្រ​ក្នុង​ការ​ស្វែងរក​ ប្រមូល​ចាប់​យក​ និង​វិភាគ​ សំណាក​ DNA​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ​ បានបន្ត​ថា​ ផ្អែក​តាម​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិក្ខាកាម​បញ្ជាក់​ឲ្យ​ឃើញ​ថា​ សិក្ខាកាម​ពិតជា​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​អស់ពី​កម្លាំងកាយ​ចិត្ត​ ស្វែង​យល់​អំពី​មុខ​ជំនាញ​ និង​បទ​ពិសោធន៍​ថ្មី​ដែល​លោកគ្រូ​បាន​ចែករំលែក​ លទ្ធផល​នេះ​បាន​បញ្ជាក់​នូវ​សកម្មភាព​មូលដ្ឋាន​គ្រឹះ​រឹង​មាំ​ និង​មាន​ប្រសិទ្ធភាព​សុ​ក្រិត​បំផុត​។​

​ដើម្បី​ឲ្យ​ការ​អនុវត្ត​ជំនាញ​បាន​រឹង​មាំ​ ល្អ​ប្រសើរ​ ប្រសិទ្ធភាព​បន្ថែម​ទៀត​ ឯកឧត្តម​អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ដាក់​នូវ​ចេញ​គោលការណ៍​ចំនួន​ ១០​ចំណុច​ សំរាប់​យក​ទៅ​អនុវត្ត​ដូច​ខាងក្រោម​៖

១-​តំកល់​ឯកសារ​មេរៀន​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​របស់​ខ្លួន​ដែល​បាន​បណ្តុះបណ្តាល​រួច​រួម​មាន​៖​ រាជធានី​ភ្នំពេញ​,​ ព្រៃវែង​,​ តាកែវ​,​ កណ្តាល​,​ស្វាយ​រៀង​។​

២-​ត្រូវ​យកចំណេះ​ជំនាញ​ ដែល​បាន​សិក្សា​ទៅ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​។​

៣-​ត្រូវ​ណែនាំ​-​ផ្សព្វផ្សាយ​ និង​បណ្តុះបណ្តាល​បន្ត​ទៅ​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​អំពី​ជំនាញការ​ការពារ​កន្លែង​កើតហេតុ​។​

៤-​ករណី​លួច​-​ករណី​បង្ក​ឲ្យ​មាន​មនុស្ស​របួស​-​ស្លាប់​-​រំលោភ​សេពសន្ថវៈ​ និង​ករណី​អគ្គី​ភ័យ​ ចាំបាច់​ត្រូវ​មាន​មន្ត្រី​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ ចូលរួម​ក្នុង​ការ​ស៊ើបអង្កេត​ប្រមូល​ចាប់​យក​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​។​

៥-​ករណី​ជនបរទេស​ និង​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ស្លាប់​ ដោយ​មូលហេតុ​ផ្សេងៗ​ ត្រូវ​ប្រគល់​សំណុំ​ករណី​នេះ​ទៅ​ការិយាល័យ​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​។​

៦-​ថតរូប​ជនសង្ស័យ​ទៅ​តាម​គោលការណ៍​ជំនាញ​ ដែល​មាន​ផ្ទាំង​ម៉ែត្រ​បញ្ឈរ​ចែក​ជូន​ស្រាប់​។​

៧-​គ្រប់កន្លែង​កើតហេតុ​ត្រូវ​តែ​ហ៊ុំ​ព័ទ្ធ​តាម​គោលការណ៍​ណែនាំ​ជំនាញ​ ដោយ​ខ្សែ​ការ​
​ពារ​ដែល​បាន​ចែក​ជូន​ស្រាប់​។​

៨-​មន្ត្រី​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ ត្រូវ​យក​របាយការណ៍​លទ្ធផល​កោសល្យវិច័យ​របស់​ខ្លួន​ដាក់​ចូល​ក្នុង​សំណុំរឿង​។​

៩-​រាល់​វត្ថុ​តាង​ដែល​ប្រមូល​បាន​ពី​កន្លែង​កើតហេតុ​ ត្រូវ​តែ​វេច​ខ្ចប់​ ថែរក្សា​ ដឹក​ជញ្ជូន​មក​កាន់​អង្គភាព​ ឬ​ មន្ទីរពិសោធន៍​ តាម​គោលការណ៍​ជំនាញ​ និង​រក្សា​ការ​សម្ងាត់​គ្រប់​ឯកសារ​ជំនាញ​។​

១០-​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ ត្រូវ​ចុះ​ត្រួតពិនិត្យ​លើ​ការ​​កសាង​ឯកសារ​ជំនាញ​ និង​កោសល្យវិច័យ​ DNA​ របស់​កា​រិ​យ​ល័យ​នគរបាល​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ ក្នុង​៦​ខែ​ម្តង ​៕

អត្ថបទដែលជាប់ទាក់ទង