**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់

សិង្ហបុរី៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសសិង្ហបុរី បានព្យួរកបុរសអាយុ៥៥ឆ្នាំម្នាក់ ដែលមានទោសពីបទជួញដូរគ្រឿងញៀន ខណៈវាគឺជា ការប្រហារជីវិតអ្នកទោសទី៣ ក្នុងរយៈពេលត្រឹម ១សប្តាហ៍ ស្របពេលដែលអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យបញ្ឈប់។

ទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសិង្ហបុរី (CNB) បានប្រកាសឱ្យដឹងថា ការអនុវត្តទោសប្រហារជីវិតខាងលើ ត្រូវបានធ្វើឡើង ចំពោះបុរសឈ្មោះ Rosman Abdullah ដែលមានទោសពីបទជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៉ីន ក្នុងទម្ងន់៥៧.៤៣ក្រាម។ នៅក្រោមច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងរបស់បុរីរដ្ឋមួយនេះ អំពើជួញដូរគ្រឿងញៀន ក្នុងទម្ងន់លើសពី១៥ក្រាម នឹងត្រូវប្រឈមមុខ ទោសប្រហារជីវិត។

ការព្យួរកអ្នកទោសខាងលើ បានប្រព្រឹត្តទៅ បន្ទាប់ពីការប្រហារជីវិត បុរសពីរនាក់ផ្សេងទៀត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដោយម្នាក់ជា ជនជាតិម៉ាឡេស៉ីអាយុ៣៩ឆ្នាំ និងម្នាក់ជាជនជាតិសិង្ហបុរីអាយុ ៥៣ឆ្នាំ ដែលមានទោសពីបទជួញដូរគ្រឿងញៀនដូចគ្នា។ ក្នុងឆ្នាំ២០២៤នេះ សិង្ហបុរីបានប្រហារជីវិតអ្នកទោសសរុប៨នាក់ ក្នុងនោះ៧នាក់ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងម្នាក់ទៀត ជាប់ពាក់ព័ន្ធបទល្មើសឃាតកម្ម។

យោងតាមការរាប់របស់ទីភ្នាក់ងារព័ត៌មាន AFP សិង្ហបុរីបានព្យួរកអ្នកទោសសរុប២៤នាក់ ចាប់តាំងពីប្រទេសនេះ បានចាប់ផ្តើមប្រហារជីវិត អ្នកទោសឡើងវិញ នៅខែមីនា ឆ្នាំ២០២២ ក្រោយផ្អាករយៈពេល២ឆ្នាំ អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។ កាលពីថ្ងៃព្រហស្បតិ៍ UN ទើបតែបានចេញមុខអំពាវនាវសាជាថ្មី ឱ្យសិង្ហបុរីពិនិត្យឡើងវិញ លើគោលជំហររបស់ខ្លួន ពាក់ព័ន្ធទោសប្រហារជីវិត។

គួរបញ្ជាក់ថា UN និងក្រុមសិទ្ធិមនុស្ស អះអាងថា ទោសប្រហារជីវិត មិនមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្ម នោះឡើយ និងបានស្នើឱ្យលុបបំបាត់ចោល ប៉ុន្តែខាងក្រុមមន្រ្តីសិង្ហបុរី បានប្រកែកថា វាបានជួយធ្វើឱ្យប្រទេសអាស៊ានមួយនេះ ក្លាយជាកន្លែង ដ៏មានសុវត្ថិភាពបំផុតមួយ នៅតំបន់អាស៉ី៕

អត្ថបទដែលជាប់ទាក់ទង