**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

អ៊ុយក្រែន បាញ់ មីស៊ីល ឆ្លង ទ្វីប របស់ អង់គ្លេស Storm Shadow ចូល ក្នុង ប្រទេស រុស្ស៊ី

កៀវ៖ អ៊ុយក្រែន បាន បាញ់ មីស៊ីល ឆ្លង ទ្វីប របស់ អង់គ្លេស Storm Shadow ចូល ក្នុង ប្រទេស រុស្ស៊ី កាល ពី ថ្ងៃ ពុធទី២០ ខែវិច្ឆិកា ជា អាវុធ ថ្មី បំផុត របស់ លោកខាងលិច ដែល ត្រូវបាន អនុញ្ញាត ឱ្យ ប្រើ វាយប្រហារ លើ គោលដៅក្នុងប្រទេស រុស្ស៊ី មួយ ថ្ងៃ បន្ទាប់ ពី រដ្ឋធានីកៀវ បាញ់ មីស៊ីល ATACMS របស់ អាម៉េរិក។ ការណ៍នេះ កើតឡើងទោះរុស្ស៊ីបន្តព្រមានពីការប្រើអាវុធប្រល័យលោកក៏ដោយ។

ការវាយប្រហារនេះ ត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ីនៅលើកម្មវិធីផ្ញើសារតេឡេក្រាម និងបញ្ជាក់ដោយមន្ត្រីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ គណនីមួយបានអះអាងក្នុងកម្មវិធីផ្ញើសារតេឡេក្រាមថា អ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadows រហូតដល់១២ដើមចូលទៅក្នុងតំបន់ Kursk។

ទាក់ទិននឹងការវាយប្រហារនេះ អ្នក នាំពាក្យ នាយក រដ្ឋមន្ត្រី អង់គ្លេស លោក ឃៀ ស្តាមឺរ (Keir Starmer) បាន បដិសេធ មិន ធ្វើ អត្ថាធិប្បាយ ទេ។ អង់គ្លេស ធ្លាប់ បាន អនុញ្ញាត ឱ្យ អ៊ុយក្រែន ប្រើ មីស៊ីល Storm Shadows ដែល អាចវាយប្រហារបាន រយៈ ចម្ងាយ លើស ពី២៥០ គីឡូម៉ែត្រ ក្នុង ទឹកដី អ៊ុយក្រែន។

រដ្ឋាភិបាលរដ្ឋធានីកៀវ បាននិងកំពុងដាក់សម្ពាធលើដៃគូលោកខាងលិច សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធបែបនេះ ដើម្បីវាយប្រហារគោលដៅជ្រៅៗនៅក្នុងប្រទេសរុស្ស៊ី។ ក្នុងសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយប្រហារចូលជ្រៅទៅក្នុងដីរុស្ស៊ី ពីរខែមុនពេលលោកចាកចេញពីតំណែង។ ខណៈការប្រើប្រាស់មីស៊ីលរបស់អ៊ុយក្រែន បានបង្កើនភាពតានតឹង សហរដ្ឋអាម៉េរិកបានបិទស្ថានទូតរបស់ខ្លួននៅរដ្ឋធានីកៀវ កាលពីថ្ងៃពុធ ជាការប្រុងប្រយ័ត្ន ដោយសារតែមានការគំរាមកំហែងនៃការវាយប្រហារតាមអាកាសដ៏ធំមួយ។

ជាមួយនឹងការបិទបណ្តោះអាសន្នរបស់ស្ថានទូតអាម៉េរិក ស្ថានទូតអ៊ីតាលី អេស្បាញ និងក្រិក ក៏បានបិទទ្វារដែរ។ ចំណែកឯ កាណាដាបានផ្អាកសេវាកម្មដោយផ្ទាល់នៅឯស្ថានទូតរបស់ខ្លួន។ ស្ថានទូត បារាំង នៅ តែ បើក ទ្វារ ប៉ុន្តែ បាន ដាស់តឿន ពលរដ្ឋ ខ្លួន ឱ្យ ប្រុង ប្រយ័ត្ន។ ស្ថានទូតអាម៉េរិក នឹង បើក ឡើង វិញ នៅ ថ្ងៃ ព្រហស្បតិ៍។

មន្ទីរបញ្ចកោណ កាលពីថ្ងៃពុធក៏បានប្រកាសផ្តល់ជំនួយយោធាចំនួន២៧៥លានដុល្លារដល់អ៊ុយក្រែន ដែលរួមបញ្ចូលគ្រាប់កាំភ្លើងបន្ថែមទៀតសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS។ ការប្រើប្រាស់លើកដំបូងរបស់ ATACMS របស់អាម៉េរិក កាលពីថ្ងៃអង្គារដែលបានបាញ់ទៅលើឃ្លាំងអាវុធរុស្ស៊ីក្នុងតំបន់ Bryansk នៅតាមព្រំដែនភាគខាងជើងនៃប្រទេសអ៊ុយក្រែន បានជំរុញឱ្យមានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ពីសំណាក់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើគោលលទ្ធិនុយក្លេអ៊ែរថ្មីមួយ។ វា បន្ថយ កម្រិត ហាមឃាត់ដែល រុស្ស៊ី អាច នឹង ប្រើ អាវុធ បរមាណូ ដើម្បី រួម បញ្ចូល ការ ឆ្លើយតប នឹង ការ វាយ ប្រហារ ដែល គំរាម កំហែង ដល់ បូរណភាព ទឹកដី របស់ ខ្លួន។ គោលលទ្ធិនុយក្លេអ៊ែរថ្មី ក៏អនុញ្ញាតឱ្យរដ្ឋធានីមូស្គូ បញ្ចេញប្រតិកម្មនុយក្លេអ៊ែរក្នុងព្រឹត្តិការណ៍នៃការវាយប្រហារតាមអាកាសដ៏ធំ បើទោះបីជាវាគ្រាន់តែជាអាវុធធម្មតាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង