**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

សម្ដេចធិបតី៖ កន្លងទៅយើងពិតជាមានការព្រួយបារម្ភ ចំពោះវិស័យទេសចរណ៍ ដោយសារតែមានការផ្សព្វផ្សាយខុសការពិត ពីកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កន្លងទៅយើងពិតជាមានការព្រួយបារម្ភចំពោះវិស័យទេសចរណ៍ ដោយសារតែមានការផ្សព្វផ្សាយពីកម្ពុជាខុសពីការពិតតួយ៉ាងដូចជាបញ្ហាសន្តិសុខជាដើម ដែលនាំឱ្យមានការភ័យខ្លាចសម្រាប់ភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវទេសចរបរទេស។ តែផ្ទុយទៅវិញយើងទទួលបាននូវភ្ញៀវទេសចរច្រើនគួរឱ្យកត់សម្គាល់ដូចកាលពីព្រះរាជពិធីបុណ្យអុំទូកដែលទើបបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះជាដើម។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ៨ ៣៣៩ អង្គ/នាក់ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឱ្យតម្លៃពិតប្រាកដរបស់ភ្ញៀវទេសចរចំពោះស្ថិរភាព និងសុវត្ថិភាពរបស់ប្រទេសកម្ពុជាគឺនៅតែជាការពិត។

សម្តេចធិបតីបានថ្លែងអំណរគុណចំពោះការចូលរួមផ្សព្វផ្សាយល្អៗ របស់ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋនៅតាមបណ្តាញសង្គមនានា ក្នុងនោះក៏មានជនបរទេស ផងដែរ ដែលបានជួយផ្សព្វផ្សាយឱ្យកម្ពុជាតាមរយៈបណ្តាញសង្គម ដែលការផ្សព្វផ្សាយបែបនេះយើង ពុំបានចំណាយលុយទេ តែថែមទាំងមានអ្នកចូលទស្សនាខ្លះរហូតដល់ខ្ទង់លានដងថែមទៀតផង ដែលនេះជាផ្សព្វផ្សាយបែបវិជ្ជមាន និងមានផលចំណេញមួយសម្រាប់យើងខ្លាំងណាស់។

សម្តេចធិបតីបានគូសបញ្ជាក់ថា ជាការពិតគ្មានប្រទេសណាមួយដែលល្អឥតខ្ចោះនោះទេ សូម្បីតែប្រទេសមហាអំណាចក៏ដោយចុះក៏នៅមានកន្លែងខ្លះមានសំរាម មានជនគ្មានផ្ទះនៅដូចតែគ្នា ប៉ុន្តែបើយើងមានផ្នត់គំនិតបែបវិជ្ជមាន គឺយើងមានការផ្សព្វផ្សាយបែបវិជ្ជមាន។

សម្ដេចធិបតី លើកឡើងថថា នេះហើយគឺជាការចូលរួមរបស់ប្រជាពលរដ្ឋទៅលើការងារផ្សព្វផ្សាយអំពីកម្ពុជា ដោយយើងមិនចាំបាច់យកលុយរាប់លានដុល្លារទៅជួលទូរទស្សន៍ឱ្យជួយផ្សព្វផ្សាយនោះទេ គឺយើងម្នាក់ៗ ជាពិសេសគឺអ្នកមានហ្វេសប៊ុកគឺជាម្ចាស់ទូរទស្សន៍មួយទៅហើយ។ អ៊ីចឹងហើយសូមជួយផ្សព្វផ្សាយពីកម្ពុជារបស់យើង ទើបយើងអាចទទួលបានផលល្អ ពោលគឺទេសចរក៏គេមក ហើយអ្នកវិនិយោគក៏គេមក៕

អត្ថបទដែលជាប់ទាក់ទង